ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកសាកូហ្ស៊ី ៖ កិច្ចប្រជុំ​ ​G-8 មិន​មែនជា​កន្លែង​​​ពិភាក្សា​អំពី​​​​អ្ន​ក​បន្ត​​​​តំណែង​​ប្រមុខ IMF ទេ

12 ឆ្នាំ មុន

​កិច្ចប្រជុំ​​របស់​ប្រទេស​មាន​​ឧស្សាហ​កម្ម​​ជឿន​លឿន​​​​បំផុតនៅលើ​ពិភពលោក ​ទាំង​៨ ​​(G-8) ដែលរៀបចំ​ឡើងនៅ​ក្នុងទីក្រុង​​​រមណីយដ្ឋាន​ Deauville ប្រទេស​បារាំង ​​បានចាប់ផ្តើម​​​កាល​ពី​ថ្ងៃទី​​២៦ ឧសភា កន្លង​មក ។ ​កិច្ច​ប្រជុំនេះ​ត្រូវ​បាន​រំពឹង​​​​ថា នឹង​គ្រប​ដណ្តប់​​ដោយ​បញ្ហា​​បះបោរ​​ក្នុង​​ប្រទេស​​អារ៉ាប់​​មួយ​​ចំនួន​ ដូចជា ប្រទេស​​​លីប៊ី និង​យេម៉ែន​​​ជា​ដើម ។​
ក្នុងកិច្ច​ប្រជុំ​​​នេះ​​​​ដែរ អ្វីដែល​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នោះ​គឺ​ប្រធានាធិបតី​​បារាំង ​លោកនីកូ ឡាស់​ សាកូហ្ស៊ី ​បានច្រានចោល​​​ការ​ធ្វើ​អត្ថាធិប្បាយ​​​នានាស្តី​អំពីការ​គាំទ្រ​​​រដ្ឋ​ មន្ត្រី​​ក្រសួង​ហិរញ្ញ​វត្ថុ​​​​​បារាំង លោកស្រី Christine Lagarde ​ឱ្យ​​ធ្វើ​ជា​​អគ្គ​​​នាយិកា​​មូលនិធិ​​​​រូបិយវត្ថុ​​​អន្តរជាតិ IMF

កិច្ចប្រជុំ​​របស់​ប្រទេស​មាន​​ឧស្សាហ​កម្ម​​ជឿន​លឿន​​​​បំផុតនៅលើ​ពិភពលោក​ទាំង​៨ ​​(G-8) ដែលរៀបចំ​ឡើងនៅ​ក្នុងទីក្រុង​​​រមណីយដ្ឋាន​ Deauville ប្រទេស​បារាំង ​​បានចាប់ផ្តើម​​​កាល​ពី​ថ្ងៃទី​​២៦ ឧសភា កន្លង​មក ។ ​កិច្ច​ប្រជុំនេះ​ត្រូវ​បាន​រំពឹង​​​​ថា នឹង​គ្រប​ដណ្តប់​​ដោយ​បញ្ហា​​បះបោរ​​ក្នុង​​ប្រទេស​​អារ៉ាប់​​មួយ​​ចំនួន​ដូចជា ប្រទេស​​​លីប៊ី និង​យេម៉ែន​​​ជា​ដើម ។​
ក្នុងកិច្ច​ប្រជុំ​​​នេះ​​​​ដែរ អ្វីដែល​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នោះ​គឺ​ប្រធានាធិបតី​​បារាំង ​លោកនីកូ ឡាស់​ សាកូហ្ស៊ី ​បានច្រានចោល​​​ការ​ធ្វើ​អត្ថាធិប្បាយ​​​នានាស្តី​អំពីការ​គាំទ្រ​​​រដ្ឋ​មន្ត្រី​​ក្រសួង​ហិរញ្ញ​វត្ថុ​​​​​បារាំង លោកស្រី Christine Lagarde ​ឱ្យ​​ធ្វើ​ជា​​អគ្គ​​​នាយិកា​​មូលនិធិ​​​​រូបិយវត្ថុ​​​អន្តរជាតិ IMF  បន្ត​វេន​​​ពីលោក Dominique Strauss-Kahn ដោយ​លោក​​ថ្លែង​ថា ​កិច្ចប្រជុំ ​G-8 មិន​មែន​​ជា​​កន្លែង​​ពិភាក្សា​​អំពី​​​អ្នក​​បន្តវេន​ពី លោក Strauss-Kahn ទេ ។ ​លោកសាកូហ្ស៊ី ​ថ្លែង​​ដូច្នេះក្នុង​សន្និ​សីទ​​​​កាសែត​មួយ ។​
លោកប្រធានាធិបតី​​​បារាំង​​ថ្លែង​ថា កិច្ចប្រជុំ G-8 មិនដែល​រៀបចំ​​ឡើង​ដើម្បី​​​ពិភាក្សា​​អំពី ប្រធានបទ​​ដែល​ទាក់ទង​​​ទៅនឹង​​អគ្គនាយក IMF ថ្មីនោះទេ ពីព្រោះ G-8 មិនមែនជា​​​អ្នក​​កំណត់​ថា ​តើនរណា​​​នឹង​ជា​អ្នក​ដឹកនាំ IMF ។​
កាលពី​​ថ្ងៃទី​​២៥ ឧសភា កន្លង​មក ​​លោកស្រី Lagarde បានប្រកាស​ពីបំណង​​របស់​លោកស្រី​​សម្រាប់​បេក្ខនារី​​នៃមុខ​តំណែង​​អគ្គនាយកថ្មី IMF ។ ​លោកស្រីទទួល​​បាន​​ការគាំទ្រយ៉ាង​​ច្រើន​ពី​​ប្រទេស​ជា​​សមាជិក​​សហគមន៍អឺរ៉ុប ។​
អតីត​អគ្គនាយក​​ IMF លោក Dominique Strauss-Kahn បាន​សុំ​លាលែង​​ចេញពីតំណែង​​កាលពីពេល​ថ្មីៗ​កន្លង​មក ​​ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​​​ពីបទ​ប៉ុនប៉ង​​រំលោភបំពាន​​​​ស្ត្រីជា​អ្នក​បម្រើ​​​​នៅ​សណ្ឋាគារ​​មួយរូប ៕