បុរសពិការម្នាក់ដែលគ្មានដៃ គ្មានជើងអាចហែលទឹកតែឯងបានមួយរយៈ ។ តាមរយៈកម្មវិធី «រឿងចម្លែក» ទូរទស្សន៍ NT1 បានចេញផ្សាយនាពេលថ្មីៗនេះនូវព័ត៌មានមួយអំពីបុរសគ្មានដៃ គ្មានជើងរូបនេះដែលបានហាត់ ហើយប្រើបច្ចេកទេសមួយដែលអាចឱ្យរូបគេហែលទឹកបានតែម្នាក់ឯងក្នុងអាងហែលទឹកបានមួយរយៈពេល ។ បុរសរូបនេះចង់ចំណាយពេល ទោះបីជាខ្លួនពិការស្ថិតក្នុងទឹក ហើយខំរៀនហែលទឹកដែលគេត្រូវបញ្ចេញការខិតខំប្រឹងប្រែងច្រើនទើបទៅរួច។
បុរសនេះនិយាយថា បញ្ហា គឺថា គេត្រូវការថាមពលច្រើន ។ ខ្ញុំខំត្រដរហែលទឹកម្តងរយៈ៣នាទី រួចឈប់សម្រាកទើបបន្តរៀនហែលទឹក ហើយរាល់លើកខ្ញុំត្រូវការឱ្យមានមនុស្សណាម្នាក់នៅក្បែរខ្ញុំ ពេលខ្ញុំស្ថិតក្នុងទឹក ។ ដើម្បីអាចហែលទឹកតែឯងបាន បុរសនេះបានធ្វើការហ្វឹកហាត់ជាច្រើនឆ្នាំ ។ ពេលនេះគេអាចស្ថិតនៅក្នុងទឹកបានជាច្រើនម៉ោង ៕
ចែករំលែកព័តមាននេះ