ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! មន្ត្រីអប្សរាប្រើហិ.ង្សាលើកុមារលក់អណ្តើកមុខអង្គរវត្តត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ពីរ​នាក់ ដែល​ព្រួត​គ្នា​ប្រើ​ហិ.ង្សា​លើ​កុមារ​លក់​អណ្តើក​មុខ​អង្គរវត្ត ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពីស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤​។…

ខេត្តសៀមរាប​ ៖ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ពីរ​នាក់ ដែល​ព្រួត​គ្នា​ប្រើ​ហិ.ង្សា​លើ​កុមារ​លក់​អណ្តើក​មុខ​អង្គរវត្ត ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពីស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤​។

ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បង្ហោះ​សារ​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុក​នៅ​ព្រឹក​នេះ​ថា ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​​​ថា​៖ នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិ.ង្សា​របស់​បុគ្គលិក​សណ្ដាប់ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​លើ​កុមារ​ដើរ​លក់​កូន​សត្វ​អណ្ដើក​ចល័ត នៅ​បរិវេណ​ក​សិន្ធុ​មុខ​ប្រាសាទអង្គរវត្ត ករណី​នេះ​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ។

គួរ​កត់​សម្គាល់ថា ការ​ប្រើ​អំពើ​ហិ.ង្សា​លើ​កុមារ ជា​បទល្មើស​ព្រហ្មទណ្ឌ បែ​ជា​ខាង​អង្គភាព អាជ្ញាធរ​ជាតិ​អប្សរា ត្រឹម​ណែនាំ ពិន័យ រដ្ឋបាល និង​សូមទោស ធ្វើ​អោយ​ផ្ទុះ​កា​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​លើ​បណ្តាញ​សង្គម ទីបំផុត​ឈាន​ដល់​ចំណាត់ការ​សមត្ថកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​តាម​នីតិវិធី ។

ជុំវិញ​រឿង​នេះ ផ្តើមដំបូង មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ផ្ទុះ​កំហឹ.ង​ និង​ថ្កោលទោស​ជា​ខ្លាំង​ទៅ​លើ​ការ​ប្រើ​ហិ.ង្សា​របស់​បុគ្គលិក​សណ្ដាប់ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​លើ​កុមារ​ដើរ​លក់​កូន​សត្វ​អណ្ដើក​ចល័ត នៅ​បរិវេណ​ក​សិ​ន្ទុ​អង្គរវត្ត កាលពី​ថ្ងៃ​ទី​១១ ខែមករា បន្ទាប់​ពី​វី​ដេ​អូ​ត្រូវ​បាន​ចែកចាយ យ៉ាង​ផុសផុល​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែមករា​។

ប៉ុន្តែ​អ្វី​ដែល​មហាជន​កាន់តែ​មិន​ពេញចិត្ត​ទៀត​នោះ គឺ​ចំណាត់ការ​អាជ្ញាធរ​ជាតិ​អប្សរា លើ​មន្ត្រី​រូប​នោះ ដែល​គ្រាន់តែ​សម្រេច​ដាក់​ពិន័យ​រដ្ឋបាល និង​តម្រូវ​ឱ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទទួលស្គាល់​កំហុស និង​បញ្ឈប់​នូវ​រាល់​សកម្មភាព​ហិង្សា និង​បាន​ណែនាំ​ឱ្យ​បុគ្គលិក​រូប​នេះ ទៅ​សុំ​ទោស​ឪពុក ម្តាយ និង​កុមារ​រូប​នេះ​ដោយ​ផ្ទាល់​ដើម្បី​បញ្ចប់រឿង​។

ជុំវិញ​ចំណាត់​បញ្ចប់រឿង​ត្រឹម​ដាក់​ពិន័យ​រដ្ឋបាល ធ្វើ​កិច្ចសន្យា និងត្រឹម​ការ​សូមទោស លើ​មន្ត្រី​ដែល​ប្រើ​ហិង្សា​រូប​នេះ បញ្ចេះ​កំហឹ.ង​មហាជន កាន់តែ​ខ្លាំង​ទ្វេ​ដង ដោយ​ពួក​គាត់​អះអាង​ថា ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ពួក​គាត់​មិន​អាច​ទទួលយក​នូវ​ចំណាត់កា​របស់ អាជ្ញាធរ​ជាតិ​អប្សរា ដោយ​គ្រាន់​ធ្វើកា​ព្រមាន​ហើយ​សុំ​ទោស​ហើយ​រួចខ្លួន​នោះ​ទេ គួ​តែ​មាន​វិធានកា​ធ្ងន់​ជាង​នេះ​ព្រោះ​ជន​ដែល​ប្រើ​ហឹ​ង្សា​លើ​កុមា មិន​សមជា​អ្នកធ្វើកា​ក្នុង​វិស័យ​នេះ​ទេវា​នាំ​អោយ​អ៉ា​ម៉ាស់​ដល់​មន្ត្រី​ដទៃ​ល្អ​ៗ​ជា​ច្រើន ដោយ​សំណូមពរ​អោយ​មាន​វិធានកា​ធ្ងន់​ជាង​នេះ​ឬ​ដក់​ចេញពី​ក្រប​ខណ្ឌ​តែ​ម្តង​។ មហាជន​ភាគច្រើន​ចង់​ឃើញ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អង្គារ​សិទ្ធ​កុមារ​នឹង​លូកដៃ​រក​យុត្តិធម៌ ជូន​កុមារ​រង​គ្រោះ​៕ ដោយ៖អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ