ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​២០នាក់​ក្នុងសំណង់អគារត្រូវ​​​ឃាត់ខ្លួន​ ​ដើម្បី​​​​រក​​​សារ​ធាតុ​ញៀ.ន​​

3 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក​វី​រ​សេនីយ៍​ត្រី សំ ប្រាក់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ4 បាន​ឱ្យដឹង​កាលពីល្ងាច​ទី១២ មក​រា ​ថា ក្រោម​បទបញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្ត​…

ខេត្តព្រះសីហនុ ៖ លោក​វី​រ​សេនីយ៍​ត្រី សំ ប្រាក់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ4 បាន​ឱ្យដឹង​កាលពីល្ងាច​ទី១២ មក​រា ​ថា ក្រោម​បទបញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្ត​ ​កម្លាំង​ប៉ុស្តិ៍​​​សង្កាត់​ទី4 និង​​គណៈ​បញ្ជាការ​​​ក្រុង​ បាន​ចុះ​ធ្វើ​រដ្ឋបាល​ដោយ​​ឃា​ត់ខ្លួន​មនុស្សបាន​​ចំនួន២០នាក់ ក្នុងនោះ ​​រក​ឃើញ​សារធាតុញៀន​ចំនួន​៥​នាក់ ​ក្រោយ​ពី​ធ្វើតេស្ត ​។

​​ប្រភព​ដដែល​​បន្តថា ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ បាន​ចុះធ្វើរ​ដ្ឋ​បាលជា​ចំ​ហនៅ​ចំណុច​អគារ​សំណង់​មួយ​កន្លែង ស្ថិតក្នុង​​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​​ព្រះសីហនុ ខេត្ត​ព្រះ​សី
ហ​នុ ។

​ការធ្វើ​តេស្ត​ទឹកនោម​ ​ក៏រកឃើញ​សារធាតុ​ញៀន​​០៥​នាក់ បច្ចុប្បន្ន ​​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ​ដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទសរសេរ ដោយ