ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​អត្តឃា.ត​នៅ​ភាគពាយ័ព្យ​ប៉ាគីស្ថាន​​សង​សឹក​​ឱ្យប៊ីន​ឡាដេន​ស្លា.ប់​ជិត​​៣០នាក់​

14 ឆ្នាំ មុន

មនុស្ស​យ៉ាង​ហោចណាស់​​២៥​នាក់ ​ក្នុងនោះ​​មួយ​ចំនួន​ជា​ប៉ូលិស​បាន​ត្រូវស្លា.ប់​​ និងជាង​​៥០​នាក់​ទៀតរងរបួស នៅក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​ដោយ​កា​របំផ្ទុះ​​​គ្រាប់បែក​ក្នុង​រថយន្ត​​ដែល​កើត​ឡើង​​កាលពីយប់ថ្ងៃទី​​២៦ ឧសភា ​កន្លង​មក ​នៅ​​ក្នុងទីក្រុង Hangu ភាគពាយ័ព្យ​​ប្រទេស​ប៉ាគី​ស្ថាន ។ ​​ប្រភពព័ត៌មាន​​ពីទីភ្នាក់​ងារព័ត៌មាន​​​​​ចិន​ស៊ីន​​ហួ ​ប្រចាំ​ក្រុង Hangu ឱ្យ​ដឹង​ថា

មនុស្ស​យ៉ាង​ហោចណាស់​​២៥​នាក់ ​ក្នុងនោះ​​មួយ​ចំនួន​ជា​ប៉ូលិស​បាន​ត្រូវស្លាប់​​ និងជាង​​៥០​នាក់​ទៀតរងរបួស នៅក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​ដោយ​កា​របំផ្ទុះ​​​គ្រាប់បែក​ក្នុង​រថយន្ត​​ដែល​កើត​ឡើង​​កាលពីយប់ថ្ងៃទី​​២៦ ឧសភា ​កន្លង​មក ​នៅ​​ក្នុងទីក្រុង Hangu ភាគពាយ័ព្យ​​ប្រទេស​ប៉ាគី​ស្ថាន ។ ​​ប្រភពព័ត៌មាន​​ពីទីភ្នាក់​ងារព័ត៌មាន​​​​​ចិន​ស៊ីន​​ហួ ​ប្រចាំ​ក្រុង Hangu ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​​​​អត្ត​ឃាត​​នេះកើតឡើង​នៅក្បែរ​​​អគារ​​ស្នាក់​ការ​​ប៉ូលិស​​​មួយ ហើយ​​​អគារ​នោះ​​រងការ​​​ខូច​ខាត​យ៉ាង​ធ្ងន់​​ធ្ងរ ។​

របាយការណ៍​​​ព័ត៌មានក្នុង​តំបន់នេះ ​ឱ្យ​ដឹង​​ផងដែរ​ថា តូបលក់​ដូរ​​ចំនួន​១៥ ​ក៏​រង​ការ​​ខូចខាត​ក្នុង​​​ការ​វាយប្រហារ​​នេះដែរ ហើយ​​ភោជនីយ​ដ្ឋាន​​តូចមួយរង​ការបំផ្លិចបំផ្លាញ​​ទាំងស្រុង ។​ ក្រុមអ្នក​ជួយ​សង្គ្រោះនិយាយ​ថា មនុស្សជា​ច្រើន​​​នាក់ត្រូវ​គេ​​​គិត​ថា ​កប់ក្នុង​​គំនរ​អគារ​​បែក​បាក់ ។ ​ប្រភព​ប៉ូលិស​​​ឱ្យ​ដឹង​ថា គ្រឿងផ្ទុះ​ទម្ងន់​ដល់​ទៅ​​​​៤៥០គីឡូក្រាម ត្រូវ​បានប្រើប្រាស់​​ក្នុង​ការ​វាយប្រហារនេះ ។​

ប្រភពមួយអះអាង​ថា ​​ការវាយប្រហារ​​​អត្ត​ឃាត​​នេះ​ជា​ផ្នែក​​​មួយនៃការ​វាយប្រហារ​ជា​​បន្ត​បន្ទាប់ ​​សង​សឹក​​​ឱ្យ​ប្រមុខ​អាល់កៃ​ដា ​​ដែលត្រូវ​បាញ់​សម្លាប់​​​ដោយកង​កុំម៉ង់ដូ​​​អាេមរិក​​ អូសាម៉ា ប៊ីនឡាដេន ។ ​ពួកតាលីបង់​ប៉ាគីស្ថាន​​​បានអះ​អាង​ទទួល​​ត្រូវ​​​ចំពោះការ​វាយប្រហារ​នេះ ៕​