ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតដល់ចូលឆ្នាំចិន! ក្រុមហ៊ុនចិនមួយ ចំណាយប្រាក់ជាង១លានដុល្លារអាមេរិក ទិញរថយន្ត BMW ជូនដល់បុគ្គលិកផ្នែកលក់ ម្នាក់មួយគ្រឿង

11 ខែ មុន

(ចិន)៖ ក្នុង​រយៈពេល​ប្រហែល​មួយ​ខែ​ទៀត បុណ្យ​ចូល​ឆ្នាំ​ចិននឹងឈានចូលមកដល់ ច្បាស់ណាស់ថាក្រុមហ៊ុនចិន ឬក្រុមហ៊ុនដែលមានថៅកែជាជនជាតិចិន តែងតែងចាប់ផ្តើមប្រកាសគម្រោងប្រាក់រង្វាន់នានា សម្រាប់បុគ្គលិក។ កាសែត The Paper…

(ចិន)៖ ក្នុង​រយៈពេល​ប្រហែល​មួយ​ខែ​ទៀត បុណ្យ​ចូល​ឆ្នាំ​ចិននឹងឈានចូលមកដល់ ច្បាស់ណាស់ថាក្រុមហ៊ុនចិន ឬក្រុមហ៊ុនដែលមានថៅកែជាជនជាតិចិន តែងតែងចាប់ផ្តើមប្រកាសគម្រោងប្រាក់រង្វាន់នានា សម្រាប់បុគ្គលិក។

កាសែត The Paper ថ្មីៗនេះបានរាយការណ៍ថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយនៅទីក្រុង Qingzhou ក្រុង Weifang ខេត្ត Shandong ប្រទេសចិនបានចំណាយប្រាក់ជិត ៨លានយន់ (១,១២៥,៥៧៣លានដុល្លារអាមេរិក)ដើម្បីទិញរថយន្ត BMW SUV ចំនួន ១៦គ្រឿង ជូនបុគ្គលិកផ្នែកលក់ ដែលមានលទ្ធផលការងារខ្ពស់ក្នុងឆ្នាំកន្លងមក។

ចែករំលែកក្នុងវីដេអូផ្តល់អំណោយ បុគ្គលដែលទទួលបន្ទុកក្រុមហ៊ុនបាននិយាយថា បុគ្គលិកផ្នែកលក់ទាំងនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន ដូច្នេះហើយក្រុមហ៊ុនចង់ផ្តល់អំណោយដល់ពួកគេ ដែលធ្វើឲ្យបុគ្គលិកមានមោទនភាព និងទំនុកចិត្តកាន់តែខ្លាំងនៅពេលទៅធ្វើការ។

ជាមួយ​គ្នា​នេះ អ្នក​ទទួល​បន្ទុក​ក្រុមហ៊ុន​ក៏​បាន​និយាយ​ដែរ​ថា បុគ្គលិក​ដែល​ទទួល​បាន​អំណោយ​នេះ​សុទ្ធ​តែ​ជា​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​រយៈពេល ៥ ទៅ ១០ ឆ្នាំ​មក​ហើយ។ បន្ទាប់ពីទទួលបានយានជំនិះ ទោះជាយ៉ាងណានាពេលបច្ចុប្បន្នឡាន BMW ទាំងនេះនៅតែជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ប៉ុន្តែបុគ្គលិកមានសិទ្ធិប្រើប្រាស់ ហើយនឹងភាពជាម្ចាស់នឹងត្រូវបានផ្តល់ឱ្យពួកគេបន្ទាប់ពី ៣ឆ្នាំ ដោយផ្អែកលើលទ្ធផលការងារ។

នៅពេលដែលការបង្ហោះនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមភ្លាម អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានសម្តែងការកោតសរសើរ ដោយពួកគេភាគច្រើននិយាយថា នេះជាអ្វីដែលបុគ្គលិកណាម្នាក់ស្រមៃចង់បាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ