ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​នៅ​ជ្រោយ​ហ្គា​ហ្សា​ដោយសារ​អ៊ី​ស្រា​អែ​ល​ឡើង​ដល់​ជាង​២​ម៉ឺន​នាក់

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អាជ្ញាធរ​សុខាភិបាល​ហ្គា​ហ្សា ប្រកាស​នា​ថ្ងៃ​ទី​១១ ​មក​រា​ ថា តុល្យការ​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អាជ្ញាធរ​សុខាភិបាល​ហ្គា​ហ្សា ប្រកាស​នា​ថ្ងៃ​ទី​១១ ​មក​រា​ ថា តុល្យការ​នៃ​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា​ពី​ថ្ងៃ​ទី​៧ ​តុលា​ មក​កាន់តែ​ធ្ងន់ ដោយ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២៣.៤៦៩​នាក់​ភាគច្រើន​ជា​ជន​ស៊ី​​វិល ។

អ្នកនាំពាក្យ​សុខាភិបាល​របស់​រដ្ឋាភិបាល​ហា​ម៉ាស់​លោក​អា​ស្ត្រា​វ​អាល់​កេ​ដ្រា ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយគូ​សបញ្ជាក់​ថា កងទ័ព​អ៊ី​​ស្រា​អែ​ល​បាន​សម្លា.ប់ ជន​ប៉ា​ឡេ​ស្ទី​ន​១១២​នាក់​និង​ធ្វើ​ឲ្យ​របួស​១៩៤​នាក់​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ លោក​បន្ត​ថា​តាំងពី​ចាប់ផ្ដើម​ជម្លោះ​រវាង​អី​ុ​ស្រា​អែ​ល​និង​ប៉ា​ឡេ​ស្ទី​ន​មក ក្រៅពី​អ្នក​ស្លាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​៥៩.៦០៤​នាក់​ទៀត​រង​របួស ក្នុង​នោះ​៦២០០​នាក់​ត្រូវការ​សង្គ្រោះ​បន្ទាន់​នៅ​ខាងក្រៅ​ជ្រោយ​ហ្កា​ហ្សា​។

អី​ុ​ស្រា​អែ​ល​ជាមួយ​ការ​សម្លា.ប់​ជន​ប៉ា​ឡេ​ស្ទី​ន​ដ៏​ច្រើន​បែប​នេះ​នៅ​ជ្រោយ​ហ្គា​ហ្សា ដែល​ជន​រង​គ្រោះ​ភាគច្រើន​ជានា​រី​និង​កុមារ ពេល​នេះ​កំពុង​ត្រូវ​បាន​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពី​បទ​ប្រល័យពូជសាសន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ