ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោកចូ ​បៃ​ដិ​ន ​អះអាងថា ​គ្មាន​កំហុស ​ពេលឡើង​តុលាការ​រឿង​បន្លំ​ពន្ធ​

3 ខែ មុន

សហរដ្ឋអាមេរិក ៖ កូនប្រុស​លោក​ចូ​ បៃ​ដិ​ន​ គឺ​លោក​ហ៊ុន​ធ័​រ បៃ​ដិ​ន ​ដែល​ទទួល​ការ​ចោទប្រកាន់​

សហរដ្ឋអាមេរិក ៖ កូនប្រុស​លោក​ចូ​ បៃ​ដិ​ន​ គឺ​លោក​ហ៊ុន​ធ័​រ បៃ​ដិ​ន ​ដែល​ទទួល​ការ​ចោទប្រកាន់​កាលពី​ខែធ្នូ រឿង​បន្លំ​ពន្ធ​១,៤​លាន​ដុល្លារ​ សម្រាប​ដំណាក់កាល​បង់ពន្ធ​ពី​ឆ្នាំ​២០១៦​ទៅ​២០១៩ ពេល​នេះ​កំពុង​ប្រឈម​មុខ​នឹង​បទចោទប្រកាន់​ដល់​ទៅ​៩​ ។ រួច​កាលពី​ថ្ងៃ​ទី​១១​ មក​រា ​នៅ​តុលាការក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស លោក​បាន​អះអាង​ថា លោក​គ្មាន​កំហុស​ឡើយ​ក្នុង​ឱកាស​នៃ​សវនាការ​រយៈពេល​ខ្លី​មួយ​។

ក្នុង​សវនាការ​នោះ​លោក​ហ៊ុន​ធ័​របៃ​ដិ​ន បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំ​៩​ករណី​នោះ​។ បទចោទប្រកាន់​ទាំងនេះ​ប្រឆាំង​កូនប្រុស​លោក​បៃ​ដិ​ន គឺជា​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ វាយប្រហារ​របស់​ពួក​អ្នក​សាធារណរដ្ឋ​សំដៅ​ឪពុក​លោក​ដែល​នៅ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​២​។ ពេល​នេះ​កូនប្រុស​រូប​នោះ​របស់​លោក​បៃ​ដិ​ន​នៅ​មាន​សេរីភាព​ក្រោម​ការ​តាមដាន​របស់​តុលាការ ដែល​ហាមឃាត់​ជា​ពិសេស​មិន​ឲ្យ​លោក​មាន​អាវុធ មិន​ឲ្យ​ផឹកស្រា​ឬ​សេព​គ្រឿងញៀន​។ លោក​ត្រូវ​កំណត់​ឲ្យ​ចូលខ្លួន​ក្នុង​តុលាការ​ជា​ថ្មី​នា​ថ្ងៃ​ទី​២៧​ មីនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ