ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ហាម​ពលរដ្ឋ​ខ្លួនកុំឱ្យ​ទៅ​កាន់​តំបន់ត្រី​កោណ​មាស​​នៅ​​ឡាវ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ YONHAP ​ថា ប្រទេស​កូរ៉េ​ខាងត្បូង​សម្រេច​ហាមឃាត់​ចាប់ពី​ខែកុម្ភៈ​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ YONHAP ​ថា ប្រទេស​កូរ៉េ​ខាងត្បូង​សម្រេច​ហាមឃាត់​ចាប់ពី​ខែកុម្ភៈ​ទៅ ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ត្រីកោណមាស​នៅ​ប្រទេស​ឡាវ ជា​តំបន់​ល្បី​ខាង​សកម្មភាព​ឧក្រិដ្ឋ​ដែល​កើត​មាននៅ​ទីនោះ​។ នេះ​ជា​ការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​មក​រា​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​។ ការ​ហាមឃាត់​នេះ​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ទៅ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណមាស​ឡាវ​ស្ថិត​ក្នុង​ខេត្ត​ឡាវ​បូ​កែវ​ជា​ប៉​គ្នា​តំបន់ត្រីកោណមាស​ថៃ​និង​មី​យ៉ា​ន់​ម៉ា​។ តំបន់ត្រីកោណមាស​នោះ​ល្បី​តាំងពី​យូរ​មក​ហើយ​ថា​ជា​តំបន់​រត់ពន្ធ​គ្រឿងញៀន​អាភៀន ដោយសារ​លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល តែ​ពេល​នេះ​មក​ល្បី​ខាង​រត់ពន្ធ​មនុស្ស​និង​អាវុធ​។ នា​ពេល​ថ្មី​ៗ​នេះ​មាន​ជនជាតិ​កូរ៉េ​ខាងត្បូង​មួយ​ចំនួន​ត្រូវ​គេ​ចាប់​បង្ខាំង​ទុក​ទើប​ដោះស្រាយ​រួច​។ នៅ​ទីនោះ​ពួក​ឧក្រិដ្ឋជន​បាន​អូស​ទាញ​ឲ្យ​ធ្វើការ​ក្នុង​សហគ្រាស​មូលដ្ឋាន​មួយ បន្ទាប់​មក​ចាប់បង្ខំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដូច​ជា​ឆរ​បោក​តាម​ទូរស័ព្ទ​ឬ​ឲ្យ​បម្រើ​ខាង​ផ្លូវភេទ​។ បើ​ហ៊ាន​ប្រកែក​ពួក​គេ​ត្រូវ​រង​ការ​ធ្វើបាប​លើ​រាង​កាយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ