ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រៀបការ​ភ្ញៀវ​មក​ដល់ជា​បណ្តើរៗ ​ស្រាប់តែ​កូន​ក្រមុំ​​​ពុល​ទឹក​ ​ក្អួតចង្អោរ​ចូល​មន្ទីរពេទ្យ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​ហេតុការណ៍ស្មាន​​មិន​ដល់​​មួយ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើលពេញរោងការ​ដោយសារ​តែកូនក្រមុំ​ពៅ ធីតា អាយុ​២១ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុក​កំពង់​សៀម ត្រូវ​បានគេដឹកមក​សង្គ្រោះ​នៅមន្ទីរ​ពេទ្យខេត្ត កាល​ពីវេលាម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៦ ឧសភា ដោយសារមាន​អាការ​ក្អួតចង្អោរ​មិន​ឈប់

ខេត្ត​កំពង់​ចាម ៖ ​ហេតុការណ៍ស្មាន​​មិន​ដល់​​មួយ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើលពេញរោងការ​ដោយសារ​តែកូនក្រមុំ​ពៅ ធីតា អាយុ​២១ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុក​កំពង់​សៀម ត្រូវ​បានគេដឹកមក​សង្គ្រោះ​នៅមន្ទីរ​ពេទ្យខេត្ត កាល​ពីវេលាម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៦ ឧសភា ដោយសារមាន​អាការ​ក្អួតចង្អោរ​មិន​ឈប់ ។

ម្នាក់ៗបានគេអះអាងជំហានដំបូងថា​បណ្តាលមកពីផឹកទឹកបរិសុទ្ធជាហេតុ​បណ្តាល​ឱ្យពុល​បែបនេះ តែមិនមានលក្ខណៈធ្ងន់ធ្ងរ​នោះទេ ។ ភ្លាមៗ​ត្រូវបានគ្រូពេទ្យជួយសង្គ្រោះ​ទាន់​ពេល​វេលាផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។ ​ទោះបី​ជា​​​​បែប​ណា​ ​នោះជា​​ទឹក​​ថ្នាំ​​​​ប្រោះ​​ផ្កាឱ្យនៅ​ស្រស់​ដែល​គេច្រក​ក្នុង​​ដបទឹកបរិ​សុទ្ធប៉ុណ្ណោះ ។​

អ្នកស្រីផន នាងអាយុ៤៥ឆ្នាំ ត្រូវជាម្តាយ​មីងកូនក្រមុំ​បានប្រាប់ឱ្យដឹងថា ក្មួយស្រី​ឈ្មោះ ធីតា ជាកូនក្រមុំ​ក្នុង​ពិធី​មង្គល​ការ​បានរៀបការ​ជាមួយនឹងកូនកំលោះឈ្មោះ សុក មី អាយុ២៤ ឆ្នាំ ។ ស្រ្តីជាម្តាយមីងបានប្រាប់បន្តថា ក្នុង​ពេល​ដែលពិធីរៀបមង្គលការជិតមកដល់ក្មួយស្រី ឈ្មោះធីតា បានរវល់ទៅនេះទៅនោះរយៈពេល​២ថ្ងៃមុនចូលរោងការ​មិនសូវទទួលទានបាយ​បាននោះទេ ។

ជាក់ស្តែងនៅថ្ងៃមង្គលទី២៦ ឧសភា ក្រោយពិធីកាត់សក់ចប់នៅវេលាម៉ោង​១២ថ្ងៃ​ត្រង់ ក្មួយស្រីបានឡើងមកលើផ្ទះយកទឹក​បរិសុទ្ធមកផឹក ស្រាប់តែនៅភ្លាមៗនោះ​បណ្តាល​ឱ្យចុកពោះនិងក្អួតចង្អោរទន់ដៃទន់ជើង រកកល់​នឹង​ដួល ហើយត្រូវបានអ្នកកំដរកូន​ក្រមុំនិង​ក្រុមសាច់ញាតិភ្ញាក់​ផ្អើល​និង​​ភិតភ័យ​នាំគ្នាជួយសង្គ្រោះនៅផ្ទះ ។ បន្ទាប់​មកទើបនាំ​មកកាន់មន្ទីរពេទ្យខេត្តសង្ស័យពុល​ទឹក​បរិសុទ្ធ​ព្រោះ​នាង​ផឹក​មិញនេះ​ ។ អ្នកកំដរកូនក្រមុំ ឈ្មោះ​ណាល់ សោភ័ណ្ឌ អាយុ២២ឆ្នាំ បានរៀប​រាប់​ប្រាប់​ឱ្យដឹងដែរថា ក្រោយពិធីកាត់សក់​សំពះផ្ទឹមនា​ថ្ងៃត្រង់កូនក្រមុំបានស្រេកទឹកពេក ទើបទៅបើកធុងទាញយកទឹកសុទ្ធមកផឹកបាន​តែ​បន្តិចប៉ុណ្ណោះ ក៏ចាប់ផ្តើមពិបាកក្នុងខ្លួន​ជាខ្លាំងអស់កម្លាំងទន់ដៃជើងព្រមទាំងក្អួត​ចង្អោរតិចៗ ​នាំគ្នា​​ជួយរឹតបែបណា​ក៏មិន​បាត់​​ទើបនាងជួយគ្រានាំដាក់លើរថយន្តយកមក​សង្គ្រោះនៅមន្ទីរពេទ្យខេត្តតែម្តង ។

គ្រូពេទ្យបានប្រាប់ថា  ទឹកដែលកូនក្រមុំ​បានផឹកនោះប្រហែលពី៥ទៅ១០មីលី្លលីត្រ  ប៉ុណ្ណោះ ហើយមានក្លិនស្អុយទៀតផង ត្រូវបាន​គេ​​យកសំបកដបបោះចោលបាត់ហើយ ។ លោក​វេជ្ជបណ្ឌិត សៅ វ៉ាន់ឌី អនុប្រធាន​មន្ទីរពេទ្យមានប្រសាសន៍ឱ្យដឹងថា តាមការ​សួរ​នាំកូន​ក្រមុំត្រូវបាននាងរៀបរាប់ប្រាប់ថា ក្រោយ​ពី​បាន​កាត់សក់រួចនាង​បានស្រេកទឹក​ក៏ទៅ​បើកធុងដាក់ទឹកទាញយកទឹកសុទ្ធ១ដប​មកផឹក​បានតែបន្តិចប៉ុណ្ណោះ ជាហេតុបណ្តាល​ឱ្យមាន​អាការក្អួតចង្អោរនិងអស់កម្លាំង ។  តាម​ការ​ស្រាវជ្រាវទឹក​នៅ​ក្នុង​ដបនោះមិនមែន​ជាទឹក​បរិសុទ្ធធម្មតានោះទេ គឺជាទឹកគេលាយជា​មួយ​នឹងថ្នាំសំរាប់​ប្រោះផ្កាភ្ញីឱ្យស្រស់បានយូរ នេះ បណ្តាល​មក​ពីការផឹកច្រឡំស្មានតែដបទឹក​បរិសុទ្ធ តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះ​ទេ ។ ក្រោយ​ពី​ក្រុមគ្រូពេទ្យធ្វើការសង្គ្រោះតាមបច្ចេក​ទេសរួច​មក​កូនក្រមុំអាចនិយាយបានវិញហើយ។ ទោះបីជា​​នាង​កូន​ក្រមុំ​​ជួបនូវ​​បញ្ហា​នេះ​ក្តី មង្គលការ​​ក៏​នៅ​តែ​បន្ត​ដោយ​គ្មាន​វត្ត​មាន​​កូន​ក្រមុំ​​​​នៅទទួល​ភ្ញៀវទេ គឺនៅតែ​​​កូនកំលោះ ។ នេះ​មេរៀន​មួយ​​សម្រាប់​ការ​ទុក​ដាក់​​របស់​ផឹក​នៅ​លាយ​ឡំ​និង​វត្ថុ​​មិនគប្បី​​យកទៅ​​ដាក់​នៅ​ក្បែរ​ ដូច​ជា​ដប​ប្រេងសាំងឬដបថ្នាំ​នេះ​ជាដើម ៕