ស.ពអ្នកទោ.សស្លា.ប់ក្នុងគុ.កអាមេរិកបា.ត់សរីរា.ង្គអស់ ពេលប្រគល់ឱ្យគ្រួសារវិញ
សហរដ្ឋអាមេរិក ៖ អ្នកទោសអាមេរិកម្នាក់ដែលជាប់ក្នុងពន្ធនាគារមួយនៅរដ្ឋអាឡាបាម៉ា ឈ្មោះ
សហរដ្ឋអាមេរិក ៖ អ្នកទោសអាមេរិកម្នាក់ដែលជាប់ក្នុងពន្ធនាគារមួយនៅរដ្ឋអាឡាបាម៉ា ឈ្មោះ
សហរដ្ឋអាមេរិក ៖ អ្នកទោសអាមេរិកម្នាក់ដែលជាប់ក្នុងពន្ធនាគារមួយនៅរដ្ឋអាឡាបាម៉ា ឈ្មោះBRANDON CLAY DOTSONបានស្លាប់ក្នុងបន្ទប់ឃុំឃាំងរបស់គេកាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅ។ កោសល្យវិច្ឆ័យមួយត្រូវបានធ្វើលើសាកសពបុរសវ័យ៤៣ឆ្នាំរូបនេះ តែគ្រួសាររបស់គេទាមទារឲ្យធ្វើកោសល្យវិច្ឆ័យជាលើកទី២មួយទៀត។ ការធ្វើកោសល្យវិច្ឆ័យថ្មីនោះ តាមទូរទស្សន៍CBS NEWSថា ក្នុងខ្លួនសពដែលហើមទៅហើយពុំមានឃើញបេះដូងឡើយ។
ភ្លាមៗគ្រួសាររបស់គេក៏បានដាក់ពាក្យប្ដឹងទៅតុលាការដោយចោទថានោះជាអំពើរំលោភបំពានលើភាពថ្លៃថ្នូររបស់មនុស្សនិងខុសច្បាប់។ ជាមួយការប្ដឹងតវ៉ាពីការកាត់យកបេះដូងរបស់BRANDON CLAY DOTSON គ្រួសាររបស់គេក៏តាមដានដឹងថា គ្រួសារដៃទៃៗក៏ជួបរឿងដូចគ្នានេះដែរ។
CBS NEWSក៏លើកឡើងដែរថា គ្រួសារមួយទៀតក៏ប៉ងប្ដឹងទៅតុលាការ ក្នុងរឿងស្រដៀងគ្នានេះកាលពីសប្ដាហ៍មុន។ កូនស្រីរបស់លោកCHARLES EDWARD SINGLETON ជាបុរសម្នាក់ទៀតដែលស្លាប់ក្នុងគុកដែរនៅអាឡាបាម៉ាអះអាងថា បណ្ដាសរីរាង្គខាងក្នុងរបស់ឪពុកគេបានបាត់អស់ពេលប្រគល់សពដល់សាច់ញាតិគ្រួសារកាលពីឆ្នាំ២០២១៕
ចែករំលែកព័តមាននេះ