ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​​ប្រជុំ​​កំពូល​​វិសាមញ្ញ​​របស់​​បណ្តា​​ប្រមុខ​រដ្ឋ​ ​និង​​ប្រមុខ​​រដ្ឋា​ភិ​បាល​​សហ​ភាព​​អាហ្វ្រិក​

12 ឆ្នាំ មុន

បណ្តា​ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រដ្ឋា​ភិ​បាល​របស់​សហ​ភាព​អាហ្វ្រិក​បាន​ជួប​ប្រជុំ​គ្នា​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ដោយ​មាន​វត្ត​មាន​របស់​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន​ គី​មូន ដែលកំពុង​បំពេញ​ទស្សន​កិច្ច​នៅក្រុង​អាឌីស​ អាបេ​បា ប្រទេសអេ​ត្យូ​ពី​ជាមួយ​នឹង​របៀប​វារៈ​សភាព​ការណ៍​សន្តិ​ភាព​ និង​សន្តិ​សុខ​នៅ​អាហ្វ្រិក​

បណ្តា​ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រដ្ឋា​ភិ​បាល​របស់​សហ​ភាព​អាហ្វ្រិក​បាន​ជួប​ប្រជុំ​គ្នា​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ដោយ​មាន​វត្ត​មាន​របស់​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន​ គី​មូន ដែលកំពុង​បំពេញ​ទស្សន​កិច្ច​នៅក្រុង​អាឌីស​ អាបេ​បា ប្រទេសអេ​ត្យូ​ពី​ជាមួយ​នឹង​របៀប​វារៈ​សភាព​ការណ៍​សន្តិ​ភាព​ និង​សន្តិ​សុខ​នៅ​អាហ្វ្រិក​។ កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ​នេះ គឺ​សំដៅ​ពិនិត្យ​សភាព​ការណ៍​សន្តិ​ភាព​ និង​សន្តិ​សុខ​នៅ​អាហ្វ្រិក​​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ប្រឈម​ទាំង​ឡាយ និង​វិបត្តិ​នានា​ដែល​ទ្វីប​នេះ​កំពុង​តែ​ប្រឈម​មុខ​។

ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រដ្ឋា​ភិ​បាល​របស់​អេត្យូ​ពី​ហ្គា​បុង​ ម៉ូរី​តា​នី អ៊ូ​ហ្គង់​ដា ម៉ាលី តង់​ហ្សា​នី ហ្គី​ណេ​អេក្វា​ទ័រ​ សេ​ណេ​ហ្គាល់​ និង​ហ្ស៊ីម​បា​វេ ព្រម​ទាំង​រដ្ឋ​មន្ត្រី​ការ​បរទេស និង​តំណាង​របស់​រដ្ឋា​ភិ​បាល​ដទៃៗ​ទៀត​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​។ កិច្ច​ប្រជុំ​កំពូល​នេះ​ប្រព្រឹត្ត​ទៅ​ ខណៈ​កើត​មាន​ព្រឹត្តិ​ការណ៍​​នា​ពេល​ថ្មីៗ​នេះ​នៅ​អេហ្ស៊ីប​ ទុយ​នី​ស៊ី និង​លី​ប៊ី​។ ប្រធាន​របស់​សហ​ភាព​អាហ្វ្រិក​ ប្រធានា​ធិបតី​ហ្គី​ណេ​អេក្វា​ទ័រ លោក​ TEODORO NGUEMA MBASOGO ថ្លែង​ថា សភាព​ការណ៍​នៅ​លី​ប៊ី​គឺ​ធ្ងន់​ធ្ងរ​មក​ពី​ចំនួន​ជន​រង​គ្រោះ​មាន​ច្រើន និង​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​របស់​អូតង់​ ប្រឆាំង​កង​ទ័ព​រដ្ឋា​ភិ​បាល​ និង​ការ​​បំផ្លាញ​ធ្ងន់​ធ្ងរ​ដល់​សម្ភារ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​ទាំង​ឡាយ​សំរាប់​ជីវភាព​​របស់​ប្រជា​ជន​។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​សហ​ភាព​អាហ្វ្រិក​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​សំរាប់​ស្តារ​សន្តិ​ភាព​ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រទូស្ត​រ៉ាយ ៕