ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​​សំខាន់​​ម្នាក់​​ប្រព្រឹត្ត​​អំពើ​ប្រល័យ​​ពូជ​សាសន៍​​នៅ​​រវ៉ាន់​ដា​ចាប់​​ខ្លួន​​នៅ​​កុង​ហ្គោ​

14 ឆ្នាំ មុន

តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​សំរាប់​រវ៉ាន់ ដាTPIR រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ថា លោក​ BERNARD MUNYAGISHARI សង្ស័យ​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់​ម្នាក់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​កាល​ពី​ឆ្នាំ​១៩៩៤ នៅ​រវ៉ាន់​ដា ត្រូវ​បាន​ចាប់ខ្លួន​នៅ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​

តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​សំរាប់​រវ៉ាន់ ដាTPIR រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ថា លោក​ BERNARD MUNYAGISHARI សង្ស័យ​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់​ម្នាក់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​កាល​ពី​ឆ្នាំ​១៩៩៤ នៅ​រវ៉ាន់​ដា ត្រូវ​បាន​ចាប់ខ្លួន​នៅ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​។

ចៅ​ក្រម​ លោក HASSAN BUBACAR JALLOW រដ្ឋ​អាជ្ញា​របស់ TPIR ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ពី​ការ​ចាប់​ខ្លួន​​ជន​នេះ​នៅ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ។ លោក BERNARD MUNYAGISHART អាយុ​៥២​ឆ្នាំ អតីត​ប្រធាន​របស់​ពួក​ជីវ​ពល​ហ៊ូទូ​​ត្រូវ​ចាប់​ខ្លួន​នៅ​គីវូ​ខាង​ជើង​។ ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ប្រល័យ​ពូជ​សាសន៍​ដោយ​តុលាការ TPIR ជន​នេះ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ពួក​ជន​សង្ស័យ​ដែល​តាម​រក​ចាប់​ខ្លួន​បំផុត​ ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ផ្តល់​ប្រាក់​៥​លាន​ដុល្លារ​សំរាប់​ការ​ចាប់ខ្លួន​ជន​នេះ។

រដ្ឋ​អាជ្ញា​រូប​នេះ​បាន​សរ​សើរ​ចំពោះ​អាជ្ញា​ធរ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​ដែល​បាន​រួម​សហ​ការ​ក្នុង​ការ​អនុវត្ត​ដីកា​ចាប់ខ្លួន​ទោះ​បី​ជួប​ការ​លំបាក​ក្នុង​ការ​ស្រាវ​ជ្រាវ​តាម​រក​ជន​នេះ​ក៏​ដោយ ៕