ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​វា.យប្រហារ​ស្លា.ប់​ប្រមុខ​យោធា​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ម្នាក់់

3 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ប្រភព​ព័ត៌មាន​យោធា​លី​បង់​មួយ​និយាយ​ថា លោក​វី​ស​សាម​ហ្សា​វ៉ា​ត​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ប្រភព​ព័ត៌មាន​យោធា​លី​បង់​មួយ​និយាយ​ថា លោក​វី​ស​សាម​ហ្សា​វ៉ា​ត​អាល់​ថា​វី​ល អ្នក​ទទួលខុសត្រូវ​ខាង​យោធា​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៨​មក​រា ដោយសារ​ការ​វាយប្រហារ​មួយ​របស់​អី​ុ​ស្រា​អែ​ល​នៅ​ភាគ​ខាងត្បូង​លី​បង់​។

លោក​វី​ស​សាម​ហ្សា​វ៉ា​ត​អាល់​ថា​វី​ល ​ជា​អ្នក​ទទួល​បន្ទុក​ជា​ពិសេស​ដឹកនាំ​ប្រតិបត្តិការ យោធា​នៅ​តាម​ព្រំដែន​អី​ុ​ស្រា​អែ​ល ដែល​នៅ​ទីនោះ​ចលនា​របស់​លោក បាន​ធ្វើ​ចាប់តាំងពី​៣​ខែ​មក​ហើយ ការ​វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ​ប្រឆាំង​កងទ័ព​អ៊ី​ស្រា​អែ​ល​។ លោក​ត្រូវ​ស្លាប់​ត្រង់​កន្លែង​មួយ ចម្ងាយ​ត្រឹម​១០​គីឡូម៉ែត្រ​ពី​ព្រំដែន ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន​មួយ​គ្រឿង​ត្រូវ​ចំ​រថយន្ត​លោក​។

ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ស្និទ្ធ​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៤​មក​រា​កន្លង​មកនេះ ប្រកាស​ពី​ការ​ស្លាប់​យុទ្ធ​ជន​ខ្លួន​៤​នាក់​ទៀត​នៅ​ភាគ​ខាងត្បូង​លី​បង់ នាំ​ឲ្យ​ចំនួន​យុទ្ធ​ជន​របស់​គេ​ដែល​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​៣​ខែ​មក​ហើយ ជាមួយ​កងទ័ព​អី​ុ​ស្រា​អែ​ល​ឡើង​ដល់​សរុប​១២៩​នាក់​៕