ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រផ្នូល! ​ត្រី​រាប់​លាន​ក្បាលមកទើរ​ឆ្នេរសមុទ្រ​២ថ្ងៃមុន ពេល​នេះហ្វីលីពីន​ជួបគ្រោះរញ្ជួយដី

3 ខែ មុន

​ហ្វីលីពីន ៖ ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អា​មេ​រិ​ក (USGS) បាន​ប្រកាស​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៧

​ហ្វីលីពីន ៖ ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អា​មេ​រិ​ក (USGS) បាន​ប្រកាស​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៧ ដល់ ៧.១​តាម​រង្វាស់​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក នៅ​មុន​ពេល​ថ្ងៃ​រះ ថ្ងៃ​អង្គារ ទី​៩ ខែមករា នៅ​ឯ​ឆ្នេរសមុទ្រ​ហ្វី​លី​ពី​នភា​គ​ខាងត្បូង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Vietnam Plus ទី​ភ្នា​ក់​ព័ត៌មាន​បារាំង AFP និង​សារព័ត៌មាន​ចិន ស៊ិ​ន​ហួរ នៅ​ថ្ងៃនេះ​។ គួររំលឹកថា រឿង​ល្អ ឬ​អាក្រក់? ត្រី​រាប់​សិប​តោន​បោកបក់​មក​ទើរ​នៅ​ឆ្នេរ​ប្រទេស​ហ្វី​លី​ពី​ន

គួរ​កត់​សម្គាល់ថា គ្រោះ​រញ្ជួយ​ដី​នេះ បាន​កើតឡើង​ដូច​ទៅ​នឹង​ការ​ទស្ស​ទាយ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ហ្វី​លី​ពី​ន ក្រោយ​ប្រទះ​ឃើញ​ត្រី​សា​ឌី​ន​រាប់​តោន​បាន​ហែល​ឡើងគោក មក​ទើ​ពាសពេញ​ឆ្នេរសមុទ្រ​ក្នុងស្រុក​Maasim នៃ​ដែន​កោះ Mindanao កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ ពោល​គឺ​រំលង​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​កើត​មាន​គ្រោះ​រញ្ជួយ​ដី​។

ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អា​មេ​រិ​ក (USGS) ប្រកាស​ថា ការ​រញ្ជួយ​ដី​មិន​បាន​បង្ក​ឱ្យ​មានការ​ជូនដំណឹង​អំពី​រលក​យក្ស​ស៊ូ​ណា​មិ​នោះ​ទេ​។ យោង​តាម​ប្រព័ន្ធ​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​របស់​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ហេតុការណ៍​រញ្ជួយ​ដី បាន​កើតឡើង​នៅ​ម៉ោង៤និង៤៨នាទី​ព្រឹក ដែល​មាន​ជម្រៅ​៧០​គីឡូម៉ែត្រ​បាន​កើតឡើង​ក្នុង​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​ភាគ​ខាងត្បូង​នៃ​កោះ​Mindanao ហើយ​រួម​ទាំង​ការ​រញ្ជួយ​ដី​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង Sarangani​។ គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៨​រ៉ិ​ច​ទ័​រ​មួយទៀត​ក៏​បាន​វាយប្រហារ​តំបន់ Kepulauan Talaud របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​ថ្ងៃ​ជាមួយ​គ្នា ជម្រៅ ៩១​គីឡូម៉ែត្រ​។

ក្រោយ​រង​គ្រោះ​ពី​ការ​រញ្ជួយ​ដី​កម្រិត 6.7 រ៉ិ​ច​ទ័​របា​ន​នា​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ លោក​វរសេនីយ៍ទោ Ian Roy Balandan ប្រធាន​ការិយាល័យ​ប៉ូ​លី​ស​ខេត្ត Sarangani នៅ​លើ​កោះ Mindanao បាន​និយាយ​ថា «​ដោយសារ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់ វា​មិន​មាន​កម្លាំង​ខ្លាំង​នៅ​ក្នុង​ខេត្ត​របស់​យើង​នោះ​ទេ​។ លោក Ian បាន​ប្រាប់ AFP ថា មិន​មាន​របាយការណ៍​អំពី​ការ​ស្លាប់​និង​របួស​ឬ​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ផ្ទះសម្បែង​ទេ​។​គាត់​បាន​និយាយ​ថា «​វា​ពិតជា​ស្រាល​ណាស់​។ មនុស្ស​ស្ទើរតែ​មិន​មាន​អារម្មណ៍​វា​»
ដោយឡែក​លោក Harly Sauro មន្ត្រី​គ្រោះ​មហន្តរាយ​ប្រចាំ​ខេត្ត​Sarangani បាន​និយាយ​ថា ការ​រញ្ជួយ​ដី​មិន​បណ្តាល​ឱ្យ​មានការ​ខូចខាត ឬ​របួស​នោះ​ទេ ប៉ុន្តែ «​បាន​រំខាន​មនុស្ស​មួយ​ចំនួន​ពី​ការ​ដេក​របស់​ពួក​គេ​»។

វិទ្យាស្ថាន​ប​ន្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ដី​ហ្វី​លី​ពី​ន បាន​បញ្ជាក់​ថា ដោយសារ​តែ​ទីតាំង​របស់​ហ្វី​លី​ពី​ន​ស្ថិត​នៅ​តាម​បណ្តោយ​ខ្សែក្រវាត់​ភ្លើង​ប៉ា​ស៊ី​ហ្វិ​ក Ring of Fire ដែល​ជា​ផ្នែក​នៃ​ការ​រញ្ជួយ​ដី និង​សកម្មភាព​ភ្នំភ្លើង​ខ្លាំង ដែល​លាតសន្ធឹង​ពី​ប្រទេស​ជប៉ុន​ឆ្លងកាត់​អាស៊ី​អាគ្នេយ៍ និង​ឆ្លងកាត់​អាង​ប៉ា​ស៊ី​ហ្វិ​ក​។ ការ​រញ្ជួយ​ដី​គឺ​ស្ទើរតែ​កើត​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ដោយ​ភាគច្រើន​ជា​ការ​រញ្ជួយ​តិចតួច ប៉ុន្តែ​ក៏​មានការ​រញ្ជួយ​ខ្លាំង​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឱ្យ​ខូចខាត​ផង​ដែរ​។ កាលពី​ខែ​មុន ការ​រញ្ជួយ​ដី​កម្រិត ៧,៦ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​លើ​កោះ Mindanao ក្នុង​រយៈ​ខ្លី​ម្តង​ហើយ​ម្តងទៀត ហើយ​បាន​បង្ក​ឱ្យ​មានការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​មិ ដែល​កាលនោះ យ៉ាង​ហោច​ណាស់​មនុស្ស​បី​នាក់​បាន​ស្លាប់​ ។​

ហេតុការណ៍​រញ្ជួយ​ដី​ដែល​បាន​កើតឡើង​នេះ រឹតតែ​ធ្វើ​អោយ​មនុស្ស​ជុំវិញ​ពិភពលោក​ជឿជាក់​ថា ត្រី​ពិតជា​ញាណ​ពិសេស​ថា នឹង​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ពិតប្រាកដ​មែន​៕
(​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ