ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ល្អ ឬ​អាក្រក់​? ត្រី​រាប់​សិប​តោនបោកបក់​មក​ទើរ​នៅ​ឆ្នេរ​ប្រទេស​ហ្វី​លី​ពី​ន

3 ខែ មុន

ហ្វី​លី​ពី​ន ៖ ត្រី​សា​ឌី​ន (Sardine) រាប់​សិប​តោន​បាន​បោកបក់​មក​ទើរ​នៅ​លើ​ឆ្នេរសមុទ្រ​ទី​ណូ​តូ

ហ្វី​លី​ពី​ន ៖ ត្រី​សា​ឌី​ន (Sardine) រាប់​សិប​តោន​បាន​បោកបក់​មក​ទើរ​នៅ​លើ​ឆ្នេរសមុទ្រ​ទី​ណូ​តូ (Tinoto) ខេត្ត​សា​រ៉​ង់​នី (Sarangani) ប្រទេស​ហ្វី​លី​ពី​ន កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ បង្ក​ការ​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ដែល​អ្នកស្រុក និង​ភ្ញៀវ​នៅ​រមណីយដ្ឋាន​ឆ្នេរ​តំបន់​នោះ បាន​ប្រញាប់ប្រញាល់​នាំ​គ្នា​ទៅ​ចាប់​ត្រី​ទាំងនោះ​ដោយ​ដៃទទេ ថង់ ឬ ធុង​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ហ្វី​លី​ពី​ន Rappler លោក Jenad Maulani អ្នកស្រុក​ទី​ណូ​តូ​បាន​ប្រាប់​ថា គ្រួសារ​គាត់​ត្រូវ​បាន​ជូនដំណឹង​អំពី​ត្រី​រាប់​សិប​តោន​បោកបក់​មក​ទើរ​លើ​ឆ្នេរ​នៅ​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ហើយ​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែង​នោះ​ភ្លាម​ៗ​តែ​ម្តង​។

ប្រភព​ពី​សារព័ត៌មាន​ហ្វី​លី​ពី​ន Philstar បាន​លើក​ឡើង​ថា នេះ​គឺជា​បាតុភូត​ដ៏​ចម្លែក​មួយ ប៉ុន្តែ​ធម្មតា​សម្រាប់​អ្នក​ភូមិ​ដែល​មាន​ជំនឿ​បាន​អះអាង​ថា គឺជា​សញ្ញា​នៃ​ដំណឹង​ល្អ​សម្រាប់​ឆ្នាំ​នេះ​។

អាជ្ញាធរ​នៅ​តំបន់ឆ្នេរ​ទី​ណូ​តូ​នៅ​ក្នុង​ទីប្រជុំជន​ម៉ា​ស៊ី​ម (Maasim) បាន​ជួយ​ត្រួតពិនិត្យ​ការ​ប្រមូល​នូវ​អ្វី​ដែល​អ្នកជំនាញ​ជលផល​ហៅ​ថា កូន​ត្រី​សា​ឌី​ន ដើម្បី​ឱ្យ​ទាំងអស់​គ្នា​ទទួល​បាន​ចំណែក​គ្រប់គ្រាន់​។

យ៉ាងណាមិញ Rappler បាន​ទាក់ទង​ទៅ​លោក Zenaida A. Dangkalan មន្ត្រី​ជលផល​ខេត្ត​សា​រ៉​ង់​នី ស្ថិត​ក្រោម​ការិយាល័យ​ជលផល និង​ធនធាន​ជលផល​តំបន់ ១២ ដោយ​លោក​បាន​ផ្តល់​ហេតុផល​៣​យ៉ាង ដើម្បី​ពន្យល់​អំពី​បាតុភូត​នេះ​ថា ទី​១ អាច​ទាក់ទង​ទៅ​នឹង​រដូវ​ត្រី​សា​ឌី​ន​នា​ពេល​បច្ចុប្បន្ន​។ ទី​២ អាច​មក​ពី​ហ្វូង​ត្រី​ធំ​ជាង​ហ្វូង​ត្រី​សា​ឌី​ន​កំពុង​ដេញ​ពួក​វា ដែល​បណ្តាល​ឱ្យ​ពួក​វា​ហែល​ឆ្ពោះទៅ​ឆ្នេរ ដោយ​សារ​ត្រី​ធំ​ជាង​មិន​អាច​ចូល​ដល់​កន្លែង​រាក់​បាន​។ ទី​៣ ដោយសារ​ពន្លឺភ្លើង​ពី​រមណីយដ្ឋាន​ឆ្នេរ​អាច​ទាក់ទាញ​ពួក​វា​។ លោក Dangkalan ថែម​ទាំង​បាន​ធានា​ថា បាតុភូត​នេះ​ពិតជា​រឿង​ធម្មតា ដូច្នេះ​មិន​ចាំបាច់​មានការ​ព្រួយបារម្ភ​ឡើយ​។

មិន​ខុស​គ្នា ងាក​ទៅ​លោក Cirilo Aquadera Lagnason Jr. បុគ្គលិក​ការិយាល័យ​គ្រប់គ្រង​តំបន់​ការពារ​នៃ​ឆ្នេរសមុទ្រ Sarangani Bay Protected Seascape ក្រោម​នាយកដ្ឋាន​បរិស្ថាន និង​ធនធានធម្មជាតិ​ហ្វី​លី​ពី​បាន​បកស្រាយ​ជូន​សាធារណជន​ថា បាតុភូត​នេះ​មិនមែន​ជា​ការ​បង្ហាញ​ពី​សកម្មភាព​រញ្ជួយ​ណាមួយ​ក្រោម​ទឹក​នោះ​ទេ​។

ការ​បកស្រាយ​ជា​បន្តបន្ទាប់​នេះ កើតឡើង​បន្ទាប់​ពី​ចាស់ទុំ​មួយ​ចំនួន​បាន​អះអាង ក៏​ដូច​ជា​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​នឹង​កើតឡើង បន្ទាប់​ពី​មាន​បាតុភូត​ចម្លែក​នៅ​ឆ្នេរ​ទី​ណូ​តូ ដែល​ខុស​ពី​ការ​ពន្យល់​តាម​បែប​វិទ្យាសាស្ត្រ​៕ (​ប្រភព ៖ Rappler និង Philstar)

@philippinestar

An overly large volume of tiny sardines got swept by waves from the sea into beaches in Maasim town in Sarangani at dawn Sunday. The beaching of fishes at shorelines is caused by sudden changes in sea temperature, wave directions, and a lack of plankton to feed on. Hundreds of villagers had brought home at least 20 to 30 kilos each of tiny sardines, called “lopoy” in local dialects, that they conveniently scooped from the shallow shores of Barangay Tinoto using their bare hands, pails, and basins. | via John Unson/The Philippine STAR #philippinestar #socialnewsph #sardines #sarangani

♬ original sound – Philippine STAR – Philippine STAR

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ