ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវប្រាំង​ជាង​១​ពាន់​ហិ​កតា​កំពុង​ប្រឈម​និង​ខូចព្រោះតែ​ខ្វះ​ទឹក

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ ស្រូវ​រដូវប្រាំង​ជា​ច្រើន​ហិ​កតា​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្នំ​ប្រសាទ និង​ឃុំ​ផ្សេង​ៗ​ទៀត ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត កំពុង​ប្រឈម​និង​ការ​ខូចខាត ខណៈ​ស្រូវ​ដែល​ជិត​ប្រមូល​ផល ស្រាប់តែ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ហាក់ដូចជា​ដណ្ដើម​គ្នា​បូមទឹក​អស់ពី​ប្រឡាយ​ដាក់​ស្រូវពង្រោះ​របស់​ខ្លួន​។ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បូមទឹក​អស់ពី​ប្រឡាយ​យក​ទៅ​ស្រោច​ស្រប​ស្រូវ​របស់​ខ្លួន​អស់…

ខេត្តកំពត ៖ ស្រូវ​រដូវប្រាំង​ជា​ច្រើន​ហិ​កតា​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្នំ​ប្រសាទ និង​ឃុំ​ផ្សេង​ៗ​ទៀត ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត កំពុង​ប្រឈម​និង​ការ​ខូចខាត ខណៈ​ស្រូវ​ដែល​ជិត​ប្រមូល​ផល ស្រាប់តែ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ហាក់ដូចជា​ដណ្ដើម​គ្នា​បូមទឹក​អស់ពី​ប្រឡាយ​ដាក់​ស្រូវពង្រោះ​របស់​ខ្លួន​។

បន្ទាប់​ពី​ប្រជាពលរដ្ឋ​បូមទឹក​អស់ពី​ប្រឡាយ​យក​ទៅ​ស្រោច​ស្រប​ស្រូវ​របស់​ខ្លួន​អស់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច រួម​ដំណើរ​ជាមួយ​លោក​ហៀ​ង ម៉េ​ង ប្រធាន​នាយកដ្ឋាន​វិស្វក​កម្ម​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​បាន​ចុះ​មក​ពី​និត្យ​ផ្ទាល់​ដំណាំ​ស្រូវ​ដែល​មានការ​ខ្វះខាត​ទឹក​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ។

លោក​ហៀ​ង ម៉េ​ង ប្រធាន​នាយកដ្ឋាន​វិស្វក​កម្ម​ក្រសួង​ធនធានទឹក​មាន​ប្រសា​ស៍​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​1250​ហិ​កតា ជិត​បាន​ប្រមូល​ផល​ហើយ​តែ​ខ្វះខាត​ទឹក​ស្រោច​ស្រប ក្នុង​នោះ​មាន​ឃុំ​ព្រែក​ក្រឹស​-​ឃុំ​បឹង​សាលា​ខាងជើង​-​ឃុំ​ភ្នំ​ប្រាសាទ​-​ឃុំ​អង្គ​សុរភី ក្នុងស្រុក​កំពង់ត្រាច និង​មួយ​ផ្នែក​ទៀត​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត ក៏​មានការ​ខ្វះខាត​ទឹក​ក្នុង​ការ​ប្រើប្រាស់​បូម​ដាក់ស្រូវពង្រោះ​ដែរ​។

លោក​ហៀ​ង ម៉េ​ង មាន​ប្រសាសន៍​ថា បើ​អស់​ទឹក​ពី​ប្រឡាយ​សម្រាប់​ធ្វើការ​ស្រោច​ស្រប​ស្រូវ​ពលរដ្ឋ​ហើយ​បើ​មិន​ជួយ​រក​ប្រភព​ទឹក​បូម​ចូល​ក្នុង​ប្រឡាយ​វិញ​ទេ ច្បាស់​ជា​ស្រូវ​ពួក​គាត់​ខូច​អស់​មិន​ខាន់​ឡើយ ព្រោះ​អី​ស្រូវ​ទាំង​អស់នោះ សុទ្ធតែ​ជិត​ប្រមូល​ផល​ទៅ​ហើយ​។

លោក​ហៀ​ក ម៉េ​ង មាន​ប្រសាសន៍​ទៀត​ថា មូលហេតុ​នៃ​ការ​ខ្វះ​ទឹក​មក​ពី​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ​រដូវ ប្រាំង​ចំនួន​បី​ដង​ក្នុង​រដូវប្រាំង ដោយសារ​តែ​តម្លៃ​ស្រូវ​បាន​ឡើងថ្លៃ​ក្នុង​មួយ​គីឡូ​ស្រូវ​១៤៨០​រៀល តែ​ទោះជា​មានការ​ខ្វះខាត​ទឹក​យ៉ាងណា​ក៏​ដោយ​ថ្នាក់​ក្រសួង និង​មន្ទីរ​ធនធានទឹក​ខេត្តកំពត ដឹក​ម៉ាស៊ីនទឹក​មក​បូម​ចែកចាយ​ទឹក​មិន​អោយ​ស្រូវ​ពួក​គាត់​ខួច​ខាត ។

អត្ថបទសរសេរ ដោយ