ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ក្មេងទំនើងដុះក្អែលសារជាថ្មី !

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត​ធ្លាប់​បាន​ចេញ​សេចក្តី​ណែ​នាំ​ម្តង​ហើយ​ម្តងទៀត ពី​បញ្ហា​ក្មេង​ទំនើង​បង្ក​អំពើ​ហិង្សា​លើ​អ្នក​ដទៃ គេចវេស​ពីសា​លា​ទៅ​ប្រមូល​ផ្តុំ​ជួបជុំ​គ្នា​សេព​គ្រឿងញៀន ទៅ​ប្រព្រឹត្ត​ចោរលួច ចោរឆក់​ជាដើម…

ខេត្តកំពត ៖ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត​ធ្លាប់​បាន​ចេញ​សេចក្តី​ណែ​នាំ​ម្តង​ហើយ​ម្តងទៀត ពី​បញ្ហា​ក្មេង​ទំនើង​បង្ក​អំពើ​ហិង្សា​លើ​អ្នក​ដទៃ គេចវេស​ពីសា​លា​ទៅ​ប្រមូល​ផ្តុំ​ជួបជុំ​គ្នា​សេព​គ្រឿងញៀន ទៅ​ប្រព្រឹត្ត​ចោរលួច ចោរឆក់​ជាដើម ដែល​ទាំង​អស់នេះ គួរតែ​ប្អូន​ៗ​ក្មួយ​ៗ​កំពុង​ពេញវ័យ​សិក្សា ត្រូវ​ចៀសវាង​នូវ​អំពើ​និង​សកម្មភាព​ទាំង​អស់នេះ ។

ប៉ុន្តែ​ទោះបីជា​មានការ​អំពាវនាវ​របស់​ស្នងការ​ខេត្ត​យ៉ាងនេះ​ក្តី ក៏​នៅ​តែ​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៩​នាក់​បង្ក​អំពើ​ហិង្សា កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤ កន្លង​មក នៅ​ចំណុច​កោះ​ស្មៅ ស្ថិត​ក្នុងភូមិ​កំពង់​កណ្ដាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​ព្រួត​គ្នា​បង្ក​អំពើ​ហិង្សា​វាយ​ឲ្យ​របួស​ដល់​ជន​រង​គ្រោះ​៣​នាក់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ធ្វើ​សកម្មភាព​ជន​រង​គ្រោះ​បាន​រាយការណ៍​និង​ប្តឹង​ទៅ​សមត្ថកិច្ច​។ ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​ក្រោម​ការ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត ហើយ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជុំ​គ្រៀល កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​ចាប់​ឃាត់ខ្លួន​ជន​បង្ក​ជា​ក្មេង​ទំនើង​ជាក់ស្តែង​បាន​ចំនួន​៩​នាក់ នាំ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។

ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង ជនសង្ស័យ​ទាំង​៩​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ ក្រោយ​ពី​បាន​សារភាព​ពី​សម្មភាព​របស់​ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៩​នាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ