រាជធានីភ្នំពេញ ៖ រឿងជីវិតគូស្រករ ឬចំណងសេ្នហាប្រុស និងស្រី គឺពិបាកនឹងប៉ាន់ស្មានណាស់។ ទោះបីថ្ងៃនេះលោកអ្នកស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ តែបើភ្លេចខ្លួនតែបន្តិច លោកអ្នកនឹងមានវិប្បសារី ។ ដូចនេះគូស្នេហ៍គួរដឹងរឿងទាំង៣យ៉ាងនេះ ប្រាកដជាអាចស្គាល់គ្នាច្បាស់ និងអាចបន្តស្រឡាញ់គ្នាដោយរីករាយពេញមួយជីវិត ។
១-កុំស្តាប់សំដីបុរស មើលអ្វីដែលបុរសធ្វើ
ពេលវេលា គឺមិនអាចត្រលប់ក្រោយទេ ដូច្នេះអ្នកត្រូវរៀនពីការបរាជ័យរបស់ស្ត្រី ។ ស្ត្រីជាច្រើន ងាយនឹងចាប់អារម្មណ៍នឹងសំដីផ្អែមរបស់បុរស ។ បន្ទាប់មកនៅពេលគាត់បែរមុខទៅក្បត់គេ ស្ត្រីអាចយំបាន ។

មានបុរសជាច្រើនដែលចេះត្រឹមតែនិយាយនូវអ្វីដែលល្អចំពោះស្ត្រី ប៉ុន្តែគ្មានន័យសោះ ។ ត្រូវដឹងថា បន្ទាប់ពីរៀបការអ្នកទាំងពីរត្រូវមានទំនួលខុសត្រូវខ្ពស់ ។
ដូច្នេះពាក្យសំដីដ៏ផ្អែមល្ហែមរបស់បុរសនឹងក្លាយទៅជាគ្មានន័យ ប្រសិនបើពួកគេចេះត្រឹមតែនិយាយ ប៉ុន្តែមិនដឹងពីរបៀបធ្វើ ។ ចេញឆ្ងាយពីគាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
២-កុំឱ្យខ្លួនឯងពឹងផ្អែកច្រើនលើបុរស
មុនពេលរៀបការបុរសតែងតែសន្យានឹងស្ត្រីថា អ្នកគ្រាន់តែត្រូវការនៅផ្ទះ ដើម្បីមើលថែគ្រួសារ គាត់នឹងថែរក្សាពិភពលោកទាំងមូល។ ដូច្នេះស្ត្រីជាច្រើនជឿថា គ្រាន់តែឈប់ពីការងារដើម្បីនៅផ្ទះ ហើយបន្ទាប់មកលើកដៃសុំលុយពីស្វាមី ហើយក្រោយមកស្ត្រីក៏មិនទទួលបានការគោរពីបុរស ។

ជាលទ្ធផល បុរសនោះកាន់តែស្អប់ខ្ពើមប្រពន្ធរបស់គាត់ ។ គាត់ថែមទាំងមានស្រីនៅខាងក្រៅផង ដូច្នេះស្ត្រីមិនគួរទុកឱ្យខ្លួនឯងពឹងផ្អែកលើបុរសទេ ។ មិនថាអ្នករវល់យ៉ាងណាក៏ដោយ អ្នកនៅតែត្រូវការការងារ ដើម្បីថែរក្សាខ្លួនឯង ដោយមិនពឹងផ្អែកលើគាត់ ។
៣-ផ្តល់ឱ្យប្តីរបស់អ្នកនូវពេលទំនេរគ្រប់គ្រាន់
នៅពេលពួកគេរៀបការ ស្ត្រីតែងតែចង់ឱ្យបុរសចំណាយពេលវេលារបស់ពួកគេគ្រប់ពេល ពួកគេតែងតែចង់ដឹងថា តើប្តីរបស់ពួកគេនៅទីណា តើពួកគេកំពុងធ្វើអ្វីជាមួយនរណា … ប៉ុន្តែនោះនឹងធ្វើឱ្យបុរសធុញទ្រាន់ខ្លាំង ។ ទោះបីអ្នកទាំងពីរជាប្តីប្រពន្ធ អ្នកច្បាស់ជាត្រូវផ្តល់កន្លែងទំនេរឱ្យគ្នាទៅវិញទៅមក ។ មានតែពេលនោះទេ ដែលស្នេហារវាងអ្នកទាំងពីរកាន់តែរីកដុះដាលកាន់តែខ្លាំងឡើងៗ ៕ (ប្រភព ៖ nwww.health.com.kh)





ចែករំលែកព័តមាននេះ