ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​​ចែក​ចាយ​​ថ្នាំ​ញៀន​​​ពេល​​ប៉ូលិស​​​ទៅ​​​ឆែក​ឆេរ​​​វ័ណ្ឌ​​.ក​​ម្តាយ​

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​ប៉ូលិស​​ការិយា​ល័យ​ប្រឆាំងគ្រឿង​ញៀន​​សហ​ការ​ជា​មួយ​ប៉ូលិស​​ស្រុក​កោះធំ ​និងអាជ្ញា​ធរ​​ដែន​ដី បាន​ធ្វើ​ការ​ឆែក​ឆេរ​​លំនៅ​ឋាន​​មួយ​នៅភូ​មិ​ក្បាល​កោះ​ទាវ ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ​ដែល​សង្ស័យ​​ថា ​មាន​​លាក់​ទុក​ថ្នាំញៀន​ធ្វើ​ការ​​ចែក​ចាយ​​ក្នុងភូមិ​​សាស្ត្រ​ និង​ធ្វើ​ការ​ឃាត់​​ខ្លួន​ស្ត្រីម្នាក់​ជា​ម្ចាស់​​ផ្ទះ ព្រម​ទាំង​រឹប​អូស​​បាន​​វត្ថុ​តាង​

ខេត្តកណ្តាល ៖ កម្លាំង​ប៉ូលិស​​ការិយា​ល័យ​ប្រឆាំងគ្រឿង​ញៀន​​សហ​ការ​ជា​មួយ​ប៉ូលិស​​ស្រុក​កោះធំ ​និងអាជ្ញា​ធរ​​ដែន​ដី បាន​ធ្វើ​ការ​ឆែក​ឆេរ​​លំនៅ​ឋាន​​មួយ​នៅភូ​មិ​ក្បាល​កោះ​ទាវ ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ​ដែល​សង្ស័យ​​ថា ​មាន​​លាក់​ទុក​ថ្នាំញៀន​ធ្វើ​ការ​​ចែក​ចាយ​​ក្នុងភូមិ​​សាស្ត្រ​ និង​ធ្វើ​ការ​ឃាត់​​ខ្លួន​ស្ត្រីម្នាក់​ជា​ម្ចាស់​​ផ្ទះ ព្រម​ទាំង​រឹប​អូស​​បាន​​វត្ថុ​តាង​ថ្នាំញៀន​​ម៉ា​ទឹក​កក​១០​កញ្ចប់ ​តូច កាល​ពីវេលាម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ ឧសភា ។

​លោក​វរ​សេនីយ៍​​ឯក លន់ ​សុផាត ស្នង​ការ​រង​ទទួល​បន្ទុក​ប្រឆាំងគ្រឿងញៀន​​បាន​ឱ្យ​ដឹងថា ដោយ​អនុ​វត្តតាម​បទ​​បញ្ជា​របស់​អគ្គ​ស្នង​ការ​​នគរបាល​ជាតិ និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ស្នងការ​ផង​នោះ លោក​បាន​បញ្ជា​ឱ្យ​​​កម្លាំង​ជំនាញ​​របស់​លោក​ធ្វើការ​​ស្រាវជ្រាវ​​រហូត​ដល់​​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ចែក​ចាយ​ថ្នាំ​ញៀន​​​។ ​បន្ទាប់​មក​បាន​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​​ដែន​ដី​ធ្វើ​ការ​​ឆែក​ឆេរលំនៅឋាន​របស់​ឈ្មោះ​ឃាង​​ ស្រស់ ភេទ​ស្រី អាយុ​​៥២​ឆ្នាំ នៅភូមិ​​ក្បាល​កោះទាវ ​ឃុំ​សំពៅ​ពូន ​ស្រុក​កោះធំ ​និង​ឃាត់​ខ្លួន​ម្ចាស់​​ផ្ទះ ព្រម​ទាំង​​​រឹប​អូស​បាន​វត្ថុ​តាង​មាន​​ថ្នាំ​ញៀន​​ប្រភេទម៉ាទឹក​កក​​ចំនួន​១០​កញ្ចប់​​តូច ។ ​

លោក​ស្នង​ការ​​រង​បាន​ឱ្យដឹង​ទៀតថា មុខ​សញ្ញា​ដែល​កម្លាំង​លោក​តាម​ដាន​មាន​ការ​សង្ស័យ​ចែក​ចាយ​ថ្នាំញៀន​នោះ គឺជា​កូន​ប្រុសរបស់​ស្ត្រី​ឈ្មោះ​ឃាង ស្រស់ នោះ​ ម្នាក់​ឈ្មោះ​​គឹម កៅ អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​គឹម សាង អាយុ​១៨​ឆ្នាំ ។ ជ​នទាំងពីរ​​នាក់​​នេះ​​​បាន​រត់​គេចខ្លួន​នៅ​​ពេល​​ដែល​កម្លាំង​ប៉ូលិស​ចុះ​ទៅ​​ដល់​ផ្ទះ​​របស់ពួកគេ។
​ក្រោយ​ពី​​ឃាត់​ខ្លួន​​ស្ត្រី​ឈ្មោះឃាង ស្រស់ មក​សាក​សួរ​បាន​ឆ្លើយ​សារ​ភាពថា គាត់​ពុំ​​មាន​​ទាក់​ទង​ជា​មួយ​ថ្នាំញៀន​​នោះទេ ។ ​​កន្លង​​មក​គាត់​​ឧស្សាហ៍​ឃើញ​ក្មេង​ស្ទាវៗ​មក​ផ្ទះ​គាត់​ទាក់​ទងជា​មួយ​កូន​ប្រុសគាត់​ជា​ញឹក​ញាប់​ដែរ ប៉ុន្តែ​គាត់​មិន​នឹក​ស្មាន​ថា កូន​គាត់​​មាន​ថ្នាំញៀន​លក់​បែប​នេះទេ។ ​រហូត​ដល់​មាន​​ប៉ូលិស​​មក​ព័ទ្ធ​ផ្ទះ ហើយ​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំញៀន​​នៅលើ​ខ្នង​ទូ​ក្នុង​ផ្ទះ​គាត់ ទើប​គាត់​ភ្ញាក់​​ខ្លួន​តែ​ម្តង ។ ​បច្ចុ​ប្បន្ន​​ស្រ្តី​ឈ្មោះ​ឃាង ស្រស់​ ជា​ម្ចាស់​ផ្ទះត្រូវ​បាន​​ប៉ូលិស​​កសាង​សំណុំរឿ​ង​ដើម្បី​បញ្ជូន​​ទៅកាន់​សាលា​ដំបូង​ចាត់​ការ​តាម​នីតិ​វិធី ៕