អ៊ុយក្រែនថាស្ទាក់កម្ទេចមីស៊ីលលឿនជាងសំឡេងរុស្ស៊ីជាច្រើនគ្រាប់
សង្គ្រាមអ៊ុយក្រែន ៖ តើពិតដូចការអះអាងរបស់អ៊ុយក្រែនដែរទេដែលថា ខ្លួនបានស្ទាក់កម្ទេចមីស៊ី
សង្គ្រាមអ៊ុយក្រែន ៖ តើពិតដូចការអះអាងរបស់អ៊ុយក្រែនដែរទេដែលថា ខ្លួនបានស្ទាក់កម្ទេចមីស៊ី
សង្គ្រាមអ៊ុយក្រែន ៖ តើពិតដូចការអះអាងរបស់អ៊ុយក្រែនដែរទេដែលថា ខ្លួនបានស្ទាក់កម្ទេចមីស៊ីលលឿនជាងសំឡេងរុស្ស៊ីជាច្រើនគ្រាប់រយៈពេលចុងក្រោយនេះ។ បើពិតមែននោះបង្ហាញថា គុណភាពមីស៊ីលលឿនជាងសំឡេងរុស្ស៊ី KINJAL ពិតជាចុះថយ។ មានរួបថតមួយចំនួនដែលទើបចេញផ្សាយ ហាក់បង្ហាញថាកងទ័ពអ៊ុយក្រែនអាចបាញ់ស្ទាក់កម្ទេចបានមីស៊ីលលឿនជាងសំឡេងនោះ។
កាលពីថ្ងៃទី៥មករាអ៊ុយក្រែនលាតត្រដាង តាមរយៈក្រសួងសភាពការណ៍បន្ទាន់របស់ខ្លួន រូបថតមួយចំនួននៃក្បាលគ្រាប់មីសីុលKINJALយកចេញពីក្នុងដី។ ក្រសួងនោះនិយាយថា នៅក្រុងគៀវក្រុមបំផ្លាញគ្រាប់មិនទាន់ផ្ទុះ បានកម្ទេចចោលក្បាលគ្រាប់មីុសីុលKINJALរបស់សត្រូវ។ មកទាល់់ពេលនេះនៅមិនទាន់មានការត្រួតពិនិត្យការអះអាងនោះរបស់អ៊ុយក្រែននៅឡើយ។
អ៊ុយក្រែនអះអាងថាចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ីមក ខ្លួនបានស្ទាក់កម្ទេចមីស៊ីលលឿនជាងសំឡេងKINJALបាន១០គ្រាប់ក្នុងការវាយប្រហារដោយមីស៊ីលសន្ធាប់របស់រុស្ស៊ីកាលពីថ្ងៃទី២ មករាកន្លងទៅ សំដៅជាពិសេសលើក្រុងគៀវនិងក្រុងខាគៀវដែលបណ្ដាលឲ្យមនុស្សស្លាប់៦នាក់។ កាលពីខែមិថុនាឆ្នាំ២០២៣អ៊ុយក្រែនធ្លាប់អះអាងពីការបាញ់់ស្ទាក់កម្ទេចមីស៊ីលKINJALមួយគ្រាប់ ដោយសារប្រព័ន្ធការពារប្រឆាំងមីស៊ីលធុនប៉ាទ្រីយ៉ូត២ដែលខ្លួនមាន។ ប៉ុន្តែរុស្ស៊ីអះអាងតបវិញថា ប៉ាទ្រីយ៉ូតមិនអាចស្ទាក់កម្ទេចមីស៊ីលលឿនជាងសំឡេងរបស់យើងបានឡើយ ព្រោះមីស៊ីលនោះហោះលឿនខ្លាំងណាស់។
អ្នកទទួលខុសត្រូវម្នាក់របស់ក្រសួងការពារប្រទេសរុស្ស៊ីនិយាយថា នេះមិនមែនជាលើកទីមួយទេដែលអ៊ុយក្រែន អួតពីការបាញ់ស្ទាក់បានមីស៊ីលលឿនជាងសំឡេងរបស់យើង។ លើសពីនេះទៀតចំនួនមីស៊ីលដែលអ៊ុយក្រែន លើកឡើលងថាបាញ់ធ្លាក់ មានចំនួនច្រើនជាងមីស៊ីលធុននោះដែលយើងបាញ់ចេញទៀតផង។
ប្រធានាធិបតីរុស្ស៊ី លោកវ្លា់ឌីមៀរពូទីន បានសរសើរមីស៊ីលនោះថា ជាមីស៊ីលមិនអាចយកឈ្នះបាន។ មីស៊ីលធុននេះបាញ់ចេញពីយន្តហោះប្រដេញ MIG-31 អាចហោះក្នុងល្បឿនដល់ជាង៥ដងលឿនជាងសំឡេង គឺលើសពី៦០០០គីឡូម៉ែតក្នុង១ម៉ោង។
ផ្ទុយពីការអះអាងរបស់ក្រុងគៀវជាមួយការបង្ហាញរូបថត អង់គ្លេសហាក់ដូចជាមិនសូវជឿជាក់ ពីការប្រើប្រាស់មីស៊ីល KINJAL ក្នុងការវាយប្រហារសន្ធាប់ដោយមីស៊ីលរុស្ស៊ីប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រសួងការពារប្រទេសអង់គ្លេសផ្ដោតលើប្រការដែលថា ក្រុងមូស្គូរក្សាទុកមីស៊ីលធុននេះមិនងាយចេះតែប្រើទេ គឺប្រើសម្រាប់តែវាយប្រហារបណ្ដាគោលដៅសំខាន់បំផុតនិងមានកិច្ចការពារខ្ពស់ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ