ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​ធ្លាក់​ទ្វារ​ ពេល​កំពុង​ហោះហើរ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ី​វិល​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៦​ មក​រា បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើ

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ី​វិល​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៦​ មក​រា បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​បន្ទាន់​យន្តហោះ​១៧១​គ្រឿង​ធុន​ប៊ូ​អ៊ីញ​737 MAX 9 ដែល​ហាម​ផ្អាក​ការ​ហោះហើរ ក្រោយ​ឧប្បត្តិហេតុ​មួយ​កាលពី​ថ្ងៃ​ទី​៥​មក​រា ដែល​យន្តហោះ​ធុន​ប៊ូ​អ៊ី​ញ​737 MAX 9 មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​ALASKA AIRLINES ពេល​កំពុង​ហោះហើរ​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​PORTLAND រដ្ឋ​អូ​រី​ហ្គោ​ន ទៅ​កាន់​ក្រុង​អុ​នតា​រី​យ៉ូ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ស្រាប់តែ​ទ្វារ​មួយ​របូត​ធ្លាក់​ចេញពី​យន្តហោះ​។

តាម​រូបភាព​នានា​ផ្សាយ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​ទ្វារ​យន្តហោះ​មួយ​របូត​ចេញពី​យន្តហោះ ធ្លាក់​ចុះ​មក​ក្រោម​ពេល​កំពុង​ហោះហើរ​។ យន្តហោះ​នោះ​ដឹក​អ្នកដំណើរ​១៧១​នាក់​និង​សមាជិក​ក្រុម​យានិក​៦​នាក់​។ ទ្វារ​យន្តហោះ​បាន​របូត​ធ្លាក់ ពេល​កំពុង​ហោះហើរ​ក្នុង​កម្ពស់​៥០០០​ម៉ែត្រ​។ ក្រោយ​ទ្វារ​របូត​ធ្លាក់​ក្នុង​យន្តហោះ​មាន​ខ្យល់កួច បណ្ដាល​ឲ្យ​អ្នកដំណើរ​មានការ​ភ័យ​ខ្លាច​។ សំណាង​ពេល​ទ្វារ​របូត​ពុំ​មាន​មនុស្ស​ណា​ម្នាក់​នៅ​ជាប់មាត់​ទ្វារ​នោះ​ឡើយ​។ យន្តហោះ​នោះ​បាន​ចុះ​ចត​បន្ទាន់​ដោយ​គ្មាន​បញ្ហា នៅ​ព្រ​លាន​ដែល​ហោះ​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ