ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតប្រមុខ IMF ​ត្រូវនាំ​ខ្លួន​ទៅ​កាន់​​កន្លែង​​ស្នាក់​​​ថ្មី​​​​រង់ចាំ​​​​ការ​​កាត់ទោស​​

14 ឆ្នាំ មុន

​អតីត​​អគ្គនាយកមូលនិធិ​រូ​បិយ​វត្ថុ​​អន្តរជាតិ IMF លោក Dominique Strauss-Kahn កាល​ពីថ្ងៃទី​​​២៥ ឧសភា កន្ល​ង​មក ត្រូវបាន​​​​នាំខ្លួន​​​ចេញ​ពី​កន្លែង​ស្នាក់​នៅបណ្តោះអាសន្ន​​ទៅកាន់​​ភូមិ​​គ្រឹះ​មួយ​កម្ពស់​​​​២ជាន់​​នៅ​​ទីក្រុងញូវយ៉ក​​ ដែលស្ថិត​​​ក្រោមការ​​​​​យាមកាម​យ៉ាង​តឹ​ងរ៉ឹង​​រយៈ​ពេល​​២៤​ម៉ោង ។ ​លោក Strauss-Kahn ត្រូវនាំ​ខ្លួន​​ទៅកាន់​ភូមិគ្រឹះ​​នោះ

​អតីត​​អគ្គនាយកមូលនិធិ​រូ​បិយ​វត្ថុ​​អន្តរជាតិ IMF លោក Dominique Strauss-Kahn កាល​ពីថ្ងៃទី​​​២៥ ឧសភា កន្ល​ង​មក ត្រូវបាន​​​​នាំខ្លួន​​​ចេញ​ពី​កន្លែង​ស្នាក់​នៅបណ្តោះអាសន្ន​​ទៅកាន់​​ភូមិ​​គ្រឹះ​មួយ​កម្ពស់​​​​២ជាន់​​នៅ​​ទីក្រុងញូវយ៉ក​​ ដែលស្ថិត​​​ក្រោមការ​​​​​យាមកាម​យ៉ាង​តឹ​ងរ៉ឹង​​រយៈ​ពេល​​២៤​ម៉ោង ។ ​លោក Strauss-Kahn ត្រូវនាំ​ខ្លួន​​ទៅកាន់​ភូមិគ្រឹះ​​នោះ ដើម្បីរង់ចាំ​​​​ទទួលការ​កាត់​ទោស​​​ពីបទ​​​​ចោទ​​ប្រកាន់​​ពី​​ការ​រំលោភ​​​​​បំពាន​ផ្លូវ​​​​ភេទលើ​ស្ត្រី​​​​អ្នកបម្រើមួយ​រូប​នៅ​សណ្ឋាគារ​​មួយ ។​

លោក Strauss-Kahn បានត្រូវ​ចាប់ខ្លួន​​កាលពី​សប្តាហ៍​​មុននៅ​​ក្នុងទីក្រុង​ញូវយ៉ក ​​ពីបទ​​ចោទប្រកាន់ប៉ុនប៉ង​​​រំលោភ​​​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី​​អ្នក​បម្រើ​​​នៅ​សណ្ឋាគារ​​​មួយរូប ហើយ​​​លោក​ត្រូវ​​​បានដោះលែង​​ ​​តាមរយៈ​ការបង់ប្រាក់​​​ធានា​១​លានដុល្លារ ។ ​ប៉ុន្តែ​បើ​​ទោះបីជា​​លោក​ត្រូវ​​​ដោះលែង​​​ដោយការ​បង់ប្រាក់​​​ធានា​ក៏​​ដោយ ក៏​លោក​​នៅត្រូវ​​ជាប់​ឃុំឃាំង​​ក្នុងផ្ទះដែរ​ ។​

នៅពេល​ត្រូវនាំខ្លួន​ពីកន្លែង​​ស្នាក់​​នៅ​បណ្តោះ​អាសន្ន​​​នោះ​​លោក Strauss-Kahn មិន​ត្រូវ​​​ដាក់​​ខ្នោះដៃ​​​ទេ ប៉ុន្តែ​​​ស្ថិត​ក្រោម​​ការ​​​​​​គ្រប់គ្រង​​របស់​ប៉ូលិស​​​​និង​មន្ត្រី​​​សន្តិសុខ​​​ជាច្រើន​នាក់​។​ នៅពេល​ទៅនៅ​ភូមិ​គ្រឹះ​​នោះ លោក​ Strau-ss-​​Kahn នឹង​​ត្រូវអនុញ្ញាត​​​​​ឱ្យ​ចេញ​​ក្រៅ​ តែ​សម្រាប់​​ការបង្ហាញខ្លួន​​​នៅតុលាការ​​​ និង​ជួប​មេ​ធាវី​​របស់​លោកប៉ុណ្ណោះ ៕​