ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេហ្ស៊ីប​នឹង​បើក​ប៉ុស្តិ៍​ព្រំ​ដែន​រ៉ាហ្វាហ៍​ជា​អចិន្ត្រៃយ៍​ពី​ថ្ងៃ​ទី​28 ឧសភា​ ទៅ​

14 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អេហ្ស៊ីប MENA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ថា ប្រទេស​អេហ្ស៊ីប​នឹង​បើក​ព្រំ​ដែន​របស់​ខ្លួន​ជាមួយ​ជ្រោយ​ហ្គា​ហ្សា​ត្រង់​ចំណុច​ឆ្លង​កាត់​រ៉ាហ្វាហ៍​ជា​អចិន្ត្រៃយ៍​ចាប់​ពី​ថ្ងៃ​ទី​២៨ ឧសភា ទៅ​ដើម្បី​សម្រាល​ការ​រិត​ត្បិត​លើ​ប្រជា​ជន​ប៉ា​ឡេ​ស្ទីន​នៅ​ជ្រោយ​ហ្គា​ហ្សា​ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​របស់​អ/Iស្រា​អែល

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អេហ្ស៊ីប MENA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ថា ប្រទេស​អេហ្ស៊ីប​នឹង​បើក​ព្រំ​ដែន​របស់​ខ្លួន​ជាមួយ​ជ្រោយ​ហ្គា​ហ្សា​ត្រង់​ចំណុច​ឆ្លង​កាត់​រ៉ាហ្វាហ៍​ជា​អចិន្ត្រៃយ៍​ចាប់​ពី​ថ្ងៃ​ទី​២៨ ឧសភា ទៅ​ដើម្បី​សម្រាល​ការ​រិត​ត្បិត​លើ​ប្រជា​ជន​ប៉ា​ឡេ​ស្ទីន​នៅ​ជ្រោយ​ហ្គា​ហ្សា​ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​របស់​អ/Iស្រា​អែល​។ វិធាន​ការ​នេះ​ហាក់​ដូច​ជា​បង្ហាញ​ជា​ថ្មី​ពី​ការ​ពិចារ​ណា​នៃ​នយោ​បាយ​របស់​អេហ្ស៊ីប​ចាប់​តាំង​ពី​បដិ​វត្តន៍​ទន្លេ​នីល​ដែល​បាន​ផ្តួល​រំលំ​ប្រធានា​ធិបតី​លោក​ហូ​ស្នី​ មូ​បារ៉ាក់​ កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ។

ក្រោម​របប​លោក​ហូ​ស្នី មូបារ៉ាក់​ អាជ្ញា​ធរ​អេហ្ស៊ីប​បើក​ម្តង​មួយ​យាមប៉ុណ្ណោះ​នូវ​ប៉ុស្តិ៍​ព្រំ​ដែន​រ៉ា​ហ្វាហ៍​ដើម្បី​នាំ​ចូល​ស្បៀង​ ថ្នាំ​ពេទ្យ ឬ​បណ្តា​មនុស្ស​ដែល​ត្រូវ​របួស ​ឬ​បណ្តា​និស្សិត​ដែល​ចង់​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ និង​បណ្តា​ប្រទេស​ទី​៣​ឆ្លង​កាត់​អេហ្ស៊ីប​។ តាម​ការ​សំរេច​ថ្មី​នេះ​ព្រំ ដែន​នឹង​បើក​រាល់​ថ្ងៃ​​លើក​លែង​តែថ្ងៃ​សុក្រ​។ នេះ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​មួយរបស់​អេហ្ស៊ីប​​ដើម្បី​បញ្ឈប់​ការ​បែក​បាក់​គ្នា​រវាង​ពួក​ប៉ា​ឡេ​ស្ទីន​ ហើយ​បង្កើត​ការ​បង្រួប​បង្រួម​មួយ​ ៕