សមាជិកសភាអ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់លោក KAZEM JALALI ថ្លែងថា សភាអ៊ីរ៉ង់បានអនុម័តការដាក់ទណ្ឌកម្មប្រឆាំងអ្នកទទួលខុសត្រូវ អាមេរិក២៦នាក់ ។ សមាជិកសភារូបនេះស្ថិតក្នុងគណៈកម្មការទទួលបន្ទុកនយោបាយការបរទេស និងសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ថ្លែងកាលពីថ្ងៃទី២៤ ឧសភា កន្លងមកនេះថា ទោះបីជានយោបាយជាឯកតោ ភាគីរបស់អាមេរិកជាទូទៅជានយោបាយឧក្រិដ្ឋក៏ដោយក៏អ្នកទទួលខុសត្រូវមួយចំនួនរបស់ប្រទេសនេះដើរតួនាទីសំខាន់បំផុតក្នុងការរំលោភបំពានសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរត់ពន្ធ និងឆ្លងកាត់គ្រឿងញៀន។
ពុំមានការបញ្ជាក់ពីទណ្ឌកម្មបែបណាប្រឆាំង នឹងអ្នកទទួលខុសត្រូវអាមេរិកទាំងនោះឡើយ ហើយក៏ពុំទាន់មានឈ្មោះមន្ត្រីអាមេរិកដែលគ្រោងដាក់ទណ្ឌកម្មទាំងនេះដែរ ។
ប្រទេសអ៊ីរ៉ង់ស្ថិតក្រោមការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរបស់ប្រទេសលោកខាងលិចដទៃៗទៀតដោយសារកម្មវិធីនុយក្លេអ៊ែរដ៏ចំរូងចំរាស់របស់ខ្លួនដែលបើតាមពួកលោកខាងលិចថា អ៊ីរ៉ង់ស្វះស្វែងផលិតគ្រាប់បែបនុយក្លេអ៊ែរ ៕
ចែករំលែកព័តមាននេះ