ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន​ចោទ​ថា​កូរ៉េ​ខាងជើង​ជួយ​ផ្ដល់​មី​ស៊ី​ល​ដល់​រុ​ស្ស៊ី​​ក្នុងការច្បាំងជាមួយ​​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សេត​វិមាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៤​មក​រា​ថា បណ្ដា​មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​ផ្ដល់​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សេត​វិមាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៤​មក​រា​ថា បណ្ដា​មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​ផ្ដល់​ដល់​រុ​ស្ស៊ី​ ត្រូវ​បាន​ប្រើ​ក្នុង​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លើ​អ៊ុយ​ក្រែ​ន​។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោ​ក្​JOHN KIRBY អះអាង​ថា បណ្ដា​ព័ត៌មាន​របស់​យើង​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ផ្ដល់​នា​ពេល​ថ្មី​ៗ​នេះ​ដល់​រុ​ស្សុ​ី នូវ​ប្រព័ន្ធ​បាញ់​មី​សី​ុ​ល​បាលី​ស្ទិ​ក​និង​គ្រាប់​មី​សី​ុ​ល​បាលី​ស្ទិ​ក​ជា​ច្រើន​គ្រាប់​។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ការ​ផ្ទេរ​គ្រឿង​សព្វាវុធ​នេះ​បញ្ជាក់​ពី​សេចក្ដី​ត្រូវការ​សម្រាប់​សភា​អា​មេ​រិ​ក អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​។ លោក​ចូ​បៃ​ដិ​ន​បាន​ស្នើ​នា​ពេល​មុន​នេះ​ដល់​សភា​ឲ្យ​មាន​ប្រតិកម្ម​ដោយ​ប្រញាប់ ក្រោយ​ការ​វាយប្រហារ​ដ៏​សន្ធប់​របស់​រុ​ស្សុ​ី​លើ​អ៊ុយ​ក្រែ​ន ខណៈ​ការ​ចរចា​កំពុ​ុ​ង​ធ្វើ​យ៉ាង​ស្វិតស្វាញ ដើម្បី​ឲ្យ​សភា​អា​មេ​រិ​ក​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​ធំ​មួយ​ដល់​អ៊ុយ​ក្រែ​ន​។

លោក​JOHN KIRBY បន្ត​ថា កងទ័ព​រុ​ស្ស៊ី​ក្នុង​ការ​បាញ់​ស្រោច​មី​ស៊ី​ល​លើ​អ៊ុយ​ក្រែ​ន បាន​ប្រើ​កាលពី​ថ្ងៃ​ទី​៣០​ធ្នូ យ៉ាង​ហោច​ណាស់​មី​ស៊ី​ល​១​គ្រាប់​ដែល​កូរ៉េ​ខាងជើង​ផ្ដល់​ឲ្យ​។ មី​ស៊ី​ល​នោះ​បាន​ផ្ទុះ​ក្នុង​ចម្ការ​មួយ​នៅ​តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​។ បន្ទាប់​មក​មី​ស៊ី​ល​ច្រើន​គ្រាប់​ត្រូវ​បាន​រុ​ស្ស៊ី​បាញ់​ស្រោច​មក​កាន់​អ៊ុយ​ក្រែ​ន​នា​ថ្ងៃ​ទី​២​មក​រា​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​វាយប្រហារ​តាម​អាកាស​ធំ​មួយ​។

អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​រូប​នេះ​លើក​ឡើង​ថា សហរដ្ឋអាមេរិក​និង​បណ្ដា​សម្ព័ន្ធមិត្ត ពេល​នេះ​បាន​លើក​បញ្ហា​នោះ​ចំពោះ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ឲ្យ​ពិចារណា​លើ​ការ​ផ្ដល់​មី​សី​ុ​ល​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​តំណាង​ឲ្យ​ការ​រំលោភ​បំពាន​លើ​ទណ្ឌកម្ម​អ​.​ស​.​ប​ប្រឆាំង​កូរ៉េ​ខាងជើង​។

កាលពី​ខែតុលា​កន្លង​មកនេះ​សហរដ្ឋអាមេរិក​ធ្លាប់​អះអាង​ថា កុងតឺន័រ​ផ្ទុក​ឧបករណ៍​យោធា​និង​គ្រាប់រំសេវ​ដល់​ទៅ​ជាង​១០០០ ត្រូវ​បាន​កូរ៉េ​ខាងជើង​ផ្ដល់​ឲ្យ​រុ​ស្សុ​ី​នា​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​នេះ​។ ចំណែក​កូរ៉េ​ខាងត្បូង​ក៏​វាយតម្លៃ​ដែរ​ថា កូរ៉េ​ខាងជើង​ធ្លាប់​បាន​ផ្ដល់​ដល់​រុ​ស្សុ​ី​គ្រាប់កាំភ្លើង​ធំ​ជាង​១​លាន​គ្រាប់​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ការ​ណែនាំ​ខាង​បច្ចេកទេស​សម្រាប់​បណ្ដា​ផ្កាយ​រណប​របស់​ខ្លួន​។

លោក JOHN KIRBY ធ្លាប់​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ជា​ថ្នូរ​នឹង​ការ​ផ្ទេរ​គ្រឿង​សព្វាវុធ ក្រុង​ព្យុ​ង​យ៉ាង​ស្វែងរក ឲ្យ​ទទួល​បាន​បណ្ដា​ឧបករណ៍​យោធា​រុ​ស្សុ​ី​និង​បណ្ដា​បច្ចេកវិទ្យា​ទំំ​នើ​ប​ៗ​។ លោក​ថា​រុ​ស្សុ​ី​ក៏​មាន​បំណង​ទិញ​មី​សី​ុ​ល​ពី​សម្ព័ន្ធមិត្ត​អី​ុ​រ៉​ង់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ