ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេម៉ែន​៖ កង​ទ័ព​​បិទច្រកចេញ​ចូលទាំងអស់​​នៃ​រដ្ឋធានី

12 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​ចិនស៊ីនហួ​ថា កង​ឆ្មាំ​​សា​ធារណរដ្ឋ​​ដែលស្មោះត្រង់​​​នឹងប្រធានា​ធិបតី​យេម៉ែន​​លោកអាលី​ អាប់ឌុលឡាហ៍ ​សាឡេហ៍ ​បានបិទ​​កាលពីថ្ងៃទី២៥ ឧសភា ​នូវ​​រាល់ច្រក​ចេញ​ចូល​ទាំង​អស់​​នៃរដ្ឋធានី​សាណា ដើម្បី​រារាំង​ពួកជន​ប្រដាប់អាវុធ​​មកពីពួកកុល​សម្ព័ន្ធ​​ចូលរួមក្នុង​ការប៉ះទង្គិច​គ្នា​នៅតាម​វិថី​នានា​​ដឹកនាំ​ធ្វើ​ដោយ​លោក​

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​ចិនស៊ីនហួ​ថា កង​ឆ្មាំ​​សា​ធារណរដ្ឋ​​ដែលស្មោះត្រង់​​​នឹងប្រធានា​ធិបតី​យេម៉ែន​​លោកអាលី​ អាប់ឌុលឡាហ៍ ​សាឡេហ៍ ​បានបិទ​​កាលពីថ្ងៃទី២៥ ឧសភា ​នូវ​​រាល់ច្រក​ចេញ​ចូល​ទាំង​អស់​​នៃរដ្ឋធានី​សាណា ដើម្បី​រារាំង​ពួកជន​ប្រដាប់អាវុធ​​មកពីពួកកុល​សម្ព័ន្ធ​​ចូលរួមក្នុង​ការប៉ះទង្គិច​គ្នា​នៅតាម​វិថី​នានា​​ដឹកនាំ​ធ្វើ​ដោយ​លោក​សាឌីក​ អាល់អាម៉ា មេដឹក​នាំ​កុលសម្ព័ន្ធ​ប្រឆាំង ។

​សមាជិក​ម្នាក់​របស់​កង​ឆ្មាំ​សា​ធារណរដ្ឋ​​និយាយ​ប្រាប់​ស៊ីនហួថា ​យើង​បាន​ទទួល​បញ្ជា​​យ៉ាងម៉ឺង​ម៉ាត់​​ឱ្យបិទ​​រាល់ច្រក​ចេញ​ចូល​​ក្រុង​​សាណា​ទាំង​អស់ ។ យើង​អាច​ឱ្យ​ប្រជាជន​​ចាក​ចេញ​ពីទីក្រុងសាណា​ ក៏ប៉ុន្តែ​មិន​ឱ្យចូលមក​ឡើយ ។ ​ពួកជនប្រដាប់អាវុធ​​មកពីកុលសម្ព័ន្ធ​​​របស់​​លោកអាល់​ អាម៉ា ប្រមុខ​ក្រុម​ចម្រុះ​កុលសម្ព័ន្ធ HASHID នៅភាគ​ខាង​ជើង​ប្រទេស​ដ៏​មាន​ឥទ្ធិ​ ពល​បានធ្វើ​ការ​​ប្រយុទ្ធ​យ៉ាងខ្លាំង​ក្លានៅ​តាម​វិថី​​នានា​ចាប់​ពីថ្ងៃទី២៣ ឧសភា ​​​មក ដើម្បីដណ្តើម​​​កាន់​កាប់​អគារ​ដ្ឋា​ភិបាល​​ទាំង​ឡាយ​ក្នុង​ស្រុក ហាសាបា ​កណ្តាល​ក្រុង​សាណា ។

ប្រជាជន​ជា​ ច្រើន​នាក់​ដែល​រស់នៅក្នុងតំបន់​នេះ​បាន​រត់​ភៀស​​ខ្លួនចេញ​ពី​ផ្ទះ​សម្បែង​​​របស់​ពួកគេ​ក្រោយ​ពី​គ្រាប់​​​ផ្លោង​ដែល​ធ្លាក់​នៅទីនោះ​​​បានសម្លាប់​និង​ធ្វើ​ឱ្យ​របួស​​ជនស៊ីវិល​ជាច្រើននាក់ ។ ម្យ៉ាងវិញ​ទៀត មន្ត្រី​ព្រលានយន្តហោះ​អន្តរ​ជាតិ​ក្រុង​សាណា​ម្នាក់​ថ្លែង​ថា ព្រលានយន្ត​ហោះ ​នេះ​មានពពាក់ពពូន​ដោយ​ជនជាតិ​យេម៉ែន ​​និង​ជន​បរ​ទេស​ដែល​​ចង់ចាកចេញពីប្រទេស​ដោយ​​សារ​ការ​ប៉ះទង្គិចគ្នា​ដោយអាវុធ​យ៉ាង​ខ្លាំង​​ក្លា​នានា ៕