ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អ្នក​ដឹក​ម្ហូប​ចុះ​ទៅ​បត់ជើងតូច​មួយ​ភ្លែត ក៏​ត្រូវ​ចោ​.​រ​ភ្ជ​.​ង់​ប្ល​.​ន់​​ម៉ូតូ​ផ្អើល​រង្វង់​មូល​កាំ​កូ​ស៊ី​ធី

3 ខែ មុន
  • ភ្នំពេញ

បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​របស់​ក្រុមហ៊ុន «Grab» ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​យក​កាំ​បិ​.​តម​ក​ភ្ជ​.​ង់​.​ក​ប្ល​.​ន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បាន​សម្រេច បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ដឹក​ម្ហូប​ឲ្យ​ភ្ញៀវ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​របស់​ក្រុមហ៊ុន «Grab» ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​យក​កាំ​បិ​.​តម​ក​ភ្ជ​.​ង់​.​ក​ប្ល​.​ន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បាន​សម្រេច បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ដឹក​ម្ហូប​ឲ្យ​ភ្ញៀវ រួច​ឈប់​ម៉ូតូ​ក្រោម​ដើមកា​ស្សា ដើម្បី​ចុះ​ទៅ​បត់ជើងតូច​ក្បែរ​នោះ​មួយ​ភ្លែត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​នឹង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្លូវ​បុរី​អង្គរ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ពិសី ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរប​អ្នក​ដឹក​ជញ្ជូន​តាម​អន​ឡាញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០​ឡើង​តែម​ទៅ​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1IN-8015 ស្នាក់​នៅផ្ទះ​ជាមួយ​ប្រពន្ធ និង​កូន​តូច ម្តុំ​បុរី​សន្តិភាព​២ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​នៅ​មុន​កើតហេតុ គាត់​បាន​ដឹក​ម្ហូប​ដែល​ភ្ញៀវ​កុម្ម​ង់​យក​ទៅ​ឱ្យ​នៅ​ក្នុង​បុរី​អង្គរ ក្រោយ​ពី​យក​ម្ហូប​ទៅ​ប្រគល់​ឲ្យ​ភ្ញៀវ​រួច គាត់​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ​។ ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក្បែរ​នឹង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី នៅ​ម្តុំ​ដើមកា​ស្យា​នោះ គាត់​ក៏​បាន​ឈប់​ម៉ូតូ រួច​ចុះ​ទៅ​បត់ជើងតូច​ក្បែរ​នោះ​មួយ​ភ្លែត​»​។

ជន​រង​គ្រោះ​បន្ត​ថា «​ដោយសារ​តែ​ស្ថានភាព​រាង​ងងឹត ហើយ​ស្ងាត់​បន្តិច​នោះ ក្រោយ​ពី​នោម​រួច គាត់​ក៏​បាន​ឡើង​មក​ជិះ​លើ​ម៉ូតូ​វិញ រួច​កាច់​សោ​រៀបនឹង​បញ្ឆេះ ស្រាប់តែ​លេចមុខ​បុរស​ជា​ជនសង្ស័យ​ម្នាក់ កា​.​ន់​កាំ​បិ​.​ត​ចុង​ស្រួច​មួយ​ដើម រួច​យក​មក​ភ្ជ​.​ង់​.​ក​របស់​គាត់ (​ជន​រង​គ្រោះ​) ហើយ​ច្រាន​គាត់​ចេញ​ពីលើ​ម៉ូតូ​តែ​ម្ដង ។ ពេល​នោះ​ដែរ រូប​គាត់ (​ជន​រង​គ្រោះ​) ខំ​រត់​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិតខាង​ជួយ​ដែរ ប៉ុន្តែ​ទោះបីជា​ខំប្រឹង​ស្រែក​យ៉ាងណា​ក៏​ដោយ ក៏​គ្មាន​អ្នក​ណា​ម្នាក់​មក​ជួយ​រូប​គាត់​បាន​ដែរ​។ ក្រោយ​ពេល​កើតហេតុ ទើប​មាន​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​អ្នក​ដឹក​ជញ្ជូន​អាហារ​ដូច​គ្នា ចុះ​មក​ដល់ ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ចុះ​មក​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ ក៏​បាន​ធ្វើការ​សាកសួរ​ជុំវិញ​ទីតាំង​កើតហេតុ រួច​ក៏​នាំ​បុរស​ជា​ជន​រង​គ្រោះ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ទី​២ ដើម្បី​ទទួល​ពាក្យបណ្ដឹង​។ បន្ទាប់​មក​នឹង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ