ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២​ក្រុម អង្គុយ​ផឹកស៊ី​២​កន្លែង​ផ្សេង​គ្នា​សោះ ស្រាប់តែ​ផ្ទុះ​សម្ដី​ផ្អើល​ពេញ​កោះ​ពេជ្រ

3 ខែ មុន
  • ភ្នំពេញ

មនុស្ស​ប្រុស​ស្រី​២​ក្រុម បាន​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​២​កន្លែង​ផ្សេង​គ្នា ដោយ​រំលង​គ្នា​មួយ​ផ្លូវ ស្រាប់តែ​ភាគី​ម្ខាង​ងើប​ទៅ​បង្កជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត រហូត​ឈាន​ដល់​ការ​វា​.​យ​តប់​គ្នា បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​២​ក្រុម បាន​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​២​កន្លែង​ផ្សេង​គ្នា ដោយ​រំលង​គ្នា​មួយ​ផ្លូវ ស្រាប់តែ​ភាគី​ម្ខាង​ងើប​ទៅ​បង្កជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត រហូត​ឈាន​ដល់​ការ​វា​.​យ​តប់​គ្នា បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤ នៅ​បរិវេណ​ទីក្រុង​កោះ​ពេជ្រ ទល់មុខ​កន្លែង​ចិញ្ចឹមសត្វ ឬ​តូប​លក់​ម្ជូរ ស្ថិត​ក្នុង​សង្កាត់​ទន្លេ បា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ម្ខាង ដែល​បាន​អះអាង​ថា ខ្លួន​គឺជា​ភាគី​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​អង្គុយ​ផឹក​៣​ទៅ​៤​នាក់​ជាមួយ​ក្រុម​របស់​គាត់ នៅ​ផ្នែក​ខាង​ទ្រុង​សត្វ​»​។

ភាគី​ដែល​អះអាង​ថា គឺជា​ជន​រង​គ្រោះ​ខាងលើ បាន​បន្ត​ថា «​ខណៈ​ពេល​ពួក​គាត់​កំពុង​ផឹក​នោះ ស្រាប់​តែ​ភាគី​បង្ក​កំពុង​អង្គុយ​ផឹក​មួយ​ក្រុម​ទៀត​នៅ​តុ​ផ្សេង រំលង​គ្នា​ប្រមាណ​ជាង​៨​ម៉ែត្រ បាន​បោះ​ពាក្យ​សម្តី​មក​ថា «​អ​.​ញ​វា​.​យ​អាហ្នឹង​មួយ​»​។ ភ្លាម​ៗ​នោះ នារី​ម្នាក់​អង្គុយ​តុ​ជាមួយ​គ្នា ក៏​បាន​ឃាត់​ថា «​បង​កុំ​ៗ» តែ​ភាគី​ខាង​បង្ក​នៅ​តែ​ដើរមក ទាំង​មិន​ដែល​ស្គាល់គ្នា​។ បន្ទាប់​ពី​និយាយ​រួច ក៏​ចាប់ផ្តើម​ផ្ទុះ​ជម្លោះ ដោយ​យក​កៅអី​ចំនួន​២ គប់​មក​កាន់​ពួក​គាត់ ទើប​ពួក​គាត់​ត​.​ដៃ ដើម្បី​ការពារ​ខ្លួន​វិញ​។ ចំណែក​ក្រុម​បង្ក​រត់​ចេញ​ខ្លះ និង​ខ្លះ​ទៀត​នៅ​តែ​បន្ត​និយាយ​តឹង​សរសៃ​.​ក​ជាមួយ​គាត់ រហូត​សន្តិសុខ​កោះ​ពេជ្រ មក​ជួយ​ឃាត់​តែ​ម្ដង​»​។

ចំណែក​ភាគី​ម្ខាង​ទៀត ដែល​ត្រូវ​គេ​ចោទ​ថា គឺជា​ជន​បង្ក ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​មុន​ពេល​កើតហេតុ ពួក​គាត់​អង្គុយ​ផឹកស៊ី​នៅ​ម្ខាង​នៃ​ផ្លូវ ក្បែរ​រនាំង​ដែក​មួយ ដោយ​ដាក់​តុ​ជួបជុំ​គ្នា​មាន​ប្រុស​មាន​ស្រី​។ ពេល​នោះ​ឃើញ​ភាគី​ម្ខាង​ទៀត​កំពុង​តែ​អង្គុយ​ផឹក គាត់​ក៏​ចង់​ដើរទៅ​សួរនាំ តែ​មិន​មានគំនិត​ចង់​បង្ករឿង​អី​នោះ​ទេ គ្រាន់តែ​ចង់​ដើរទៅ​សួរ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បែរជា​ឈាន​ដល់​ការ​ទាស់​ពាក្យ​សម្តី រហូត​បង្ក​ហិ​.​ង្សា​ដាក់​គ្នា​តែ​ម្តង ទាំង​ដែល​គាត់​មិន​បាន​ទៅ​វា​.​យ​គេ​នោះ​ទេ អាច​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីនោះ​បាន គឺ​រូប​គាត់​អង្គុយ​មិន​បាន​ទៅ​វា​.​យ​នោះ​ទេ​»​។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​ក៏​មាន​វត្តមាន​របស់​សន្តិសុខ​កោះ​ពេជ្រ រដ្ឋបាល​ខណ្ឌចំការមន រួម​ទាំង​កម្លាំង​អាវុធហត្ថ​ចំការមន ចុះ​មក​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​២​ក្រុម បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​វា​.​យ​គ្នា​ដែល​ថត​បាន​ដោយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​តំបន់​នោះ​។ បន្ទាប់​មក ភាគី​ទាំង​២​ក្រុម ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​នាំ​ខ្លួន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី មុន​ឈាន​ដល់​ការ​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ