ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​លោក​គី​ម ​ជុង​អ៊ុ​ន ​អាច​ជា​អ្នក​បន្តវេន​ពី​ឪពុក

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ អ្នក​ដែល​អាច​ក្លាយជា​ប្រមុខ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ជាតិ​កូរ៉េ​ខាងត្បូង លោក​

ប្រទេស​កូរ៉េ​ខាងជើង ៖ អ្នក​ដែល​អាច​ក្លាយជា​ប្រមុខ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ជាតិ​កូរ៉េ​ខាងត្បូង លោក​CHO TAE YONG​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៤​មក​រា​ថា នាង​KIM JU AE កូនស្រី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន មាន​លទ្ធភាព​ខ្ពស់​ក្លាយជា​អ្នក​បន្តវេន​ពី​លោក​។ នេះ​ជា​ការ​វាយតម្លៃ​ដំបូង​របស់​ទីភ្នាក់ងារ​សើ​ុ​ប​ការណ៍​នោះ ពី​អ្នក​ត្រូវ​បន្តវេន​ពី​លោក​គី​ម​ជុង​អ៊ុ​ន​។

នាង​KIM JU AE កើត​ក្នុង​ឆ្នាំ​២០១៣ ត្រូវ​បាន​គេ​ព្យាករណ៍​ដំបូង​ថា ជា​អ្នក​អាច​បន្តវេន​ពី​ឪពុក​តាំងពី​នាង​លេចមុខ​នា​ថ្ងៃ​ទី​១៨​វិច្ឆិកា​ឆ្នាំ​២០២២ ជា​ថ្ងៃ​ដែល​បិតា​នាង​នាំ​នាង​ទៅ​កាន់​ទីតាំង​បាញ់​មី​សី​ុ​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​HWASONG -17 ។ តាំងពី​លេច​មុខជា​សាធារណៈ​លើក​ដំបូង​មក បណ្ដា​សកម្មភាព​សាធារណៈ​របស់​នាង​ផ្ដោត​លើ​ព្រឹត្តិការណ៍​យោធា​។ បណ្ដា​សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​ចាប់ផ្ដើម​ហៅ​នាង​នូវ​ពាក្យ​ថា កូនស្រី​ជាទី​គោរព​របស់​លោក​គី​ម​ជុង​អ៊ុ​ន ដែល​នាំ​ឲ្យ​គេ​គិត​ថា​នាង​នឹង​ជា​អ្នក​បន្តវេន​ពី​បិតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ