ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ក្នុង​ចំនួន​ច្រើន

3 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សារ​តេ​ឡេ​ក្រាម​មួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សារ​តេ​ឡេ​ក្រាម​មួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី ប្រកាស​ពី​ការ​ដោះ​លែង​ឈ្លើយសឹក​អ៊ុយ​ក្រែ​ន​២៣០​នាក់​។ ចំណែក​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​​វិញ​ថ្លែង​ថា ទាហាន​រុ​ស្សុ​ី​២៤៨​នាក់​បាន​ត្រូវ​ដោះ​លែង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដោះ​ដូរ​គ្នា ដែល​សម្រេច​បាន​ដោយសារ​ការ​ជួយ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។

អេ​មី​រ៉ាត់​អា​រ៉ាប់​រួមរក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតដិត​ជាមួយ​រុ​ស្ស៊ី​ ក៏​ទោះបី​មានទណ្ឌ​កម្ម​របស់​ពួក​លោក​ខាងលិច និង​ការ​គាបសង្កត់​នានា​មក​លើ​រុ​ស្សុ​ី​ក្រោយ​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ពី​ឆ្នាំ​២០២២​មក​ក្ដី​។ តាម​លោក​ឌី​មី​ត្រូ​លូ​ប៊ី​ណេ​ត​នាយ​ស្នងការ​សិទ្ធិ​មនុស្ស​អ៊ុយ​ក្រែ​ន​ថា នេះ​ជា​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​លើក​ទី​៤៩​ហើយ​ចាប់តាំងពី​កើតសង្គ្រាម​មក​។

ក្នុង​ចំណោម​ឈ្លើយសឹក​អ៊ុយ​ក្រែ​ន​ដែល​ដោះ​លែង មួយ​ចំនួន​ជាប់​ឃុំឃាំង​តាំងពី​ឆ្នាំ​២០២២​មក ក្នុង​នោះ​មាន​បណ្ដា​ទាហាន​ដែល​ក្រាញ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុ​ស្សុ​ី នៅ​លើ​កោះពស់​និង​បណ្ដា​អ្នក​ដែល​ក្រាញ់ប្រយុទ្ធ​នៅ​ក្រុង​ម៉ា​រី​អូ​ប៉ូ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ