ពេលអ្នកខឹងនរណាម្នាក់ គួរជៀសវាងធ្វើរឿងទាំងនេះ បើមិនចង់មានបញ្ហាធំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខឹងខុស ខឹងខាត និងខឹងនាំខូច គឺជាពាក្យសុភាសិតខ្មែរដែលមានន័យជ្រាលជ្រៅ ក្នុងការអប់រំមនុស្ស។ ពេលខ្លះ ពាក្យសុភាសិតពេញនិយមមួយទៀត គឺ…
រាជធានីភ្នំពេញ ៖ ខឹងខុស ខឹងខាត និងខឹងនាំខូច គឺជាពាក្យសុភាសិតខ្មែរដែលមានន័យជ្រាលជ្រៅ ក្នុងការអប់រំមនុស្ស។ ពេលខ្លះ ពាក្យសុភាសិតពេញនិយមមួយទៀត គឺ…
រាជធានីភ្នំពេញ ៖ ខឹងខុស ខឹងខាត និងខឹងនាំខូច គឺជាពាក្យសុភាសិតខ្មែរដែលមានន័យជ្រាលជ្រៅ ក្នុងការអប់រំមនុស្ស។ ពេលខ្លះ ពាក្យសុភាសិតពេញនិយមមួយទៀត គឺ «បើខឹង រឿងតូច នឹងក្លាយជារឿងធំ» ដែលមានន័យឱ្យយើងចេះរម្ងាប់អារម្មណ៍ខឹង និងកុំពោលស្តី ឬសម្រេចចិត្តពេលខឹង ។ ប្រាកដណាស់ ពាក្យថា «ខឹង» គឺជាអារម្មណ៍ស្ទុះឡើង ពុះកព្ជ្រោលឡើងដែលកើតឡើងពីកម្លាំងចិត្តរបស់មនុស្សបុថុជ្ជន ។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា «សម្លា.ប់សេចក្តីក្រោធបានរមែងដេកជាសុខ » នេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេច ហើយត្រូវបដិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្តង ៗ ដើម្បីបានទទួលជោគជ័យយ៉ាងសម្បើមនៅក្នុងជីវិតរបស់យើង ។ បើយើងមិនក្រោធខឹងហើយ គឺយើងហ្នឹងឯងមាននូវសេចក្តីសុខ ។ ការដែលមានសេចក្តីសុខក្នុងការមិនក្រោធខឹងនេះ ព្រោះបានយល់ដឹងពីធម្មជាតិ មានអំណត់អត់ធន់និងព្រោះមានមេត្តាជាដើម គឺជាបុណ្យបារមីដ៏ប្រសើរខ្ពស់ខ្ពស់ ។ បើសម្លា.ប់សេចក្តីក្រោធបានហើយ ក្នុងលោកនេះ មិនមានអ្នកសម្រាប់ឲ្យយើងសម្លា.ប់ ឬសូម្បីគ្រាន់តែស្អប់នោះឡើយ ។
ជាក់ស្តែងថ្មីៗនេះនៅក្នុងបណ្តាញសង្គម លោក នឹម ឈុន្នី គ្រូបបង្ហាត់ការធ្វើសមាធិម្នាក់បានបញ្ជាក់ថា នៅពេលមានជម្លោះឈ្លោះប្រកែកគ្នា អាក់អន់ចិត្តគ្នា តូចចិត្តនឹងគ្នា ចូលកុំផ្ញើសារតាមទូរស័ព្ទដៃ តាមកុំព្យូទ័រក្តី តាមហ្វេសប៊ុកក្តី តេលេក្រាមក្តី ផ្ញើសារហ្នឹងមានន័យថា ទាំងសរសេរក្តី ទាំងវ៉យសម្លេងក្តី ពីព្រោះនៅពេលដែលយើងកំពុងតែខឹងគ្នា អាក់អន់ចិត្តគ្នា ជាការពិតណាស់សាររបស់យើងចេញមកប្រហែលជាពោពេញទៅដោយកំហឹងតែម្តង ពោពេញទៅដោយសារមិនមានមេត្តាចិត្ត ។
ជាមួយគ្នានោះដែរលោក នឹម ឈុន្នី ក៏បានបន្ថែមថា អ៊ីចឹងធម្មតា ពេលយើងខឹងយើងនិយាយទៅជះអារម្មណ៍ គឺអត់សប្បាយចិត្ត ។ អីចឹង ទាំងសារយើងសរសេរក្តី ទាំងសារវ៉យក្តី ចេញមកពោពេញទៅដោយភាពក្តៅ ពោពេញទៅដោយកំហឹង ។ ម្លោះហើយ គួរតែផ្តល់ពេលវេលាឲ្យខ្លួនឯងបន្តិចសិន សរសេរក៏សរសេរចុះ តែកុំទាន់អាលផ្ញើ ។ សរសេរហើយនៅលើទូរស័ព្ទក្តី នៅលើកុំព្យូទ័រក្តី នៅលើក្រដាសក្តី ទុកវាចោលសិនទៅ ទុកវា៥នាទីក្តី ១០នាទីក្តី ឬកន្លះម៉ោង ។ បន្ទាប់ពីកន្លះម៉ោងក្រោយ មកមើលសាររបស់យើងវិញថា សារហ្នឹងគួរផ្ញើ ឬអត់? មើលហើយ មើលដោយសតិគ្រាប់គ្រាន់ហើយ គិតថាគួរផ្ញើបានក៏ផ្ញើចុះ ប៉ុន្តែខណៈពេលដែលខឹង កំពុងតែអន់ចិត្តហ្នឹងចូលកុំផ្ញើ ។
សូមបញ្ជាក់ថា ជាកូនកសិករក្រីក្រ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្រុកស្រីសន្ធ កាលពីកុមារភាពលោកនឹម ឈុន្នី បានបួសជាព្រះសង្ឃ ។ កុមារភាពរបស់លោកបានហ៊ុំព័ទ្ធដោយជំងឺច្រើនមុខដែរ ប៉ុន្តែសុខភាពបានល្អប្រសើរឡើងដោយសារលោកបានប្រតិបត្តិសមាធិនេះ ៕
ចែករំលែកព័តមាននេះ