ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ឥឡូវនេះ​បណ្តាញ​សង្គម​សឹងតែ​ដើរតួ​នាទី​ជំនួស​អោយ​ជំនាញ​គ្រប់យ៉ាង រាប់​ចាប់តាំងពី​វេជ្ជបណ្ឌិត​រហូត​ដល់​ឱសថការី ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​អស់លោក​/​លោកស្រី​ដែល​ចេះ​តែ​ស្វែងរក​ពពួក​ឱសថ​ក៏​ដូច​ជា ផលិតផល​លើក​សម្រស់ និង​ប៉ូវ​កម្លាំង​តាម​បណ្តាញ​សង្គម ។ មក​ដល់​ពេល​នេះ នៅ​លើ​បណ្តាញ​សង្គម​បណ្តា​គណនី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្តី តេ​ឡេ​ក្រាម​ក្តី តិក​តក់​ក្តី…

ឥឡូវនេះ​បណ្តាញ​សង្គម​សឹងតែ​ដើរតួ​នាទី​ជំនួស​អោយ​ជំនាញ​គ្រប់យ៉ាង រាប់​ចាប់តាំងពី​វេជ្ជបណ្ឌិត​រហូត​ដល់​ឱសថការី ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​អស់លោក​/​លោកស្រី​ដែល​ចេះ​តែ​ស្វែងរក​ពពួក​ឱសថ​ក៏​ដូច​ជា ផលិតផល​លើក​សម្រស់ និង​ប៉ូវ​កម្លាំង​តាម​បណ្តាញ​សង្គម ។

មក​ដល់​ពេល​នេះ នៅ​លើ​បណ្តាញ​សង្គម​បណ្តា​គណនី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្តី តេ​ឡេ​ក្រាម​ក្តី តិក​តក់​ក្តី ឬ​បណ្តាញ​សង្គម​ផ្សេង​ៗ​ទៀត ទោះបីជា​ពួក​គេ​មាន​លេខ​បញ្ជី​ការ​ពី​ក្រសួងសុខាភិបាល ឬ​ពី​ស្ថាប័ន​ណាមួយ​ស្របច្បាប់​ក៏​ដោយ ហើយ​សូ​ម្បី​តែ​ពួក​គេ​ជា​វេជ្ជបណ្ឌិត​ដែល​រៀន​ចប់​មានចំណេះ​មាន​ជំនាញ​ក៏​ដោយ​ក៏​យើង​មិន​គួរ​នឹង​ស្វែងរក​ប្រភេទ​ទំនិញ ឬ​ឱសថ​ទាំងនេះ​មក​ព្យាបាល​ជំងឺ ឬ​លេប​ផ្តេសផ្តាស​ដោយ​គ្រាន់តែ​មើល​វី​ដេ​អូ ឬ​តាមដាន​ការ​ផ្សាយ​ដែល​ពួក​គេ​បន្ត​ផ្ទាល់ ហើយ​ទម្លាក់​ទីតាំង ឬ​លេខ​ទូរស័ព្ទ និង​ទម្លាក់​លុយ រួច​យក​ផលិតផល​ទាំងនោះ​មក​ប្រើប្រាស់​ដោយ​មិន​បាន​ពិគ្រោះ​ពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ​នោះ​បាន​ឡើយ ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ពពួក​ក្រុម​អ្នកលក់​ឱសថ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ទាំងនេះ​មាន​ច្រើន​ណាស់ ហើយ​ម្នាក់​ៗ គឺ​សុទ្ធតែ​ពូកែ ហើយ​មាន​អ្នកខ្លះ​អួត​រហូត​ដល់​ថ្នាំ​ទិព្វ ថ្នាំ​ស័​ក្ត​សិទ្ធ​ថែម​ទៀត ។ ពពួក​ថ្នាំ ឬ​ឱសថ​ដែល​សំបូ​រហើយ​ត្រូវ​គេ​ផ្សព្វផ្សាយ​លក់​នៅ​ពេល​នេះ គឺ​ច្រើន​មាន ពពួក​ថ្នាំ​ជំនួយ​ផ្លូវ​ភេ​.​ទ ទឹកនោមផ្អែម ពពួក​ឈឺសន្លាក់ ថ្នាំ​ប៉ូវ​ជំនួយ​សុខភាព ថ្នាំ​ជំនួយ​បេះដូង ថ្នាំ​បំបាត់​ការ​ឈឺចាប់ ក៏​ដូច​ជា​ពពួក​ថ្នាំ​លើក​សម្រស់ នោះ​មិន​រាប់​បញ្ចូល​នូវ​ប្រភេទ​ផលិតផល លាប ដូច​ជា​ឡេ ម្សៅ ថ្នាំ​រិ​ត ឆ្នាំ​ថ្លោះ​គ្រិច​រាប់​សិប​ប្រភេទ​ទៀត​ឡើយ ។
ពពួក​ថ្នាំ​ទាំង​អស់នេះ ត្រូវ​បាន​ក្រុម​អ្នកលក់​តាម​អន​ឡាញ តាម​ផេ​ក​នោះ​អួត​ថា មក​ពី​ប្រទេស​នេះ​ប្រទេស​នោះ គឺ​មាន​តាំងពី​សហរដ្ឋអាមេរិក ម៉ា​ឡេ​ស៊ី ថៃ ចិន ជប៉ុន ដែល​មាន​តាំងពី​ពពួក​គ្រាប់ និង​ពពួក​សេ​រ៉ូ ក៏​ដូច​ជា​សេរ៉ូម​ឡើង​ទៅ ។

ក្រុម​អ្នកលក់​ទាំងនេះ គឺ​កំពុង​តែ​ប្រកាស​លក់​ក្តែ​ង​ៗ​នៅ​លើ​បណ្តាញ​សង្គម ទោះបីជា​ពួក​គេ ភាគច្រើន គឺ​គ្មាន​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​នេះ សូ​ម្បី​តែ​បន្តិច ខណៈ​ដែល​គេ​ដឹង​ថា ដើម្បី​ក្លាយជា​វេជ្ជបណ្ឌិត​ដែល​អាច​ព្យាបាល​ជំងឺ​ទូទៅ​នានា ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បាន​គេ​ទាមទារ​សិក្សា​ច្រើន​ឆ្នាំ​ទើប​ទទួល​សញ្ញាប័ត្រ ។ ដើម្បី​អាច​លក់​ថ្នាំ និង​ក្លាយជា​អ្នក​ព្យាបាល​គេ​បាន គឺ​គេ​ត្រូវ​សិក្សា​តាំងពី​ទស្សនៈវិជ្ជា ចិត្តសាស្ត្រ មុខ​វិជ្ជា​មូលដ្ឋាន​របស់​ពេទ្យ​តាំងពី ការ​សិក្សា​សារពាង្គកាយ​របស់​មនុស្ស​លំអិត​តាំងពី​ក្បាល​ដងខ្លួន សរសៃ​ឈា​.​ម ឬ​សរស​សៃ​ប្រាសាទ ជីវៈវិទ្យា ក៏​ដូ​ជ​ជា​គីមីវិទ្យា ជាដើម ។ រៀន​ហើយ​ក៏​មិនមែន​ចេញ​ទៅ​លក់​ថ្នាំ និង ព្យាបាល ជំងឺ​ភ្លាម​ៗ​ដែរ គឺ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ ការ​ហាត់​ការ​ដកស្រង់​បទ​ពិសោធន៍​នៅ​តាម​មន្ទីរពេទ្យ រួច​ប្រឡង ហើយ​ក៏​អាច​នឹង​ចេញ​ទៅ​បន្ត​សិក្សា​ឯកទេស​មួយ​រយៈពេល​ថែម​ទៀត​។

នៅ​ពេល​ដែល​ចេញ​ធ្វើការ​ហើយ​ទោះបីជា​អាច​ក្លាយជា​វេជ្ជបណ្ឌិត​ហើយ​នោះ ក៏​ត្រូវ​ចំណាយ ពេល​ព្យាយាម​មើល​ឯកសារ ស្វ័​យ​សិក្សា​ទ្រឹស្តី និង​ការ​ចងក្រង​ឯកសារ​ថ្មី​ជា​ប្រចាំ​ថែម​ទៀត ទើប​អាច​នឹង​ព្យាបាល និង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ប្រកបដោយ​ឯកទេស​ត្រឹមត្រូវ ។ ប៉ុន្តែ​ក្រុម​អ្នកលក់​ឱ​ថ​ថ​នៅ​តាម​អន​ឡាញ​មិន​ដូច្នេះ​ឡើយ ។

ក្រុម​អាជីវករ​តាម​អន​ឡាញ​ភាគច្រើន គឺ​ដឹង​តែ​ចេញ​មក​ឃោសនា​ហើយ​អួត​ផលិតផល​ខ្លួនឯង សុទ្ធតែ​ឱសថ​នេះ​ពួក​គេ​ដូច្នេះ​ពូកែ​ដូច្នោះ ដែល​សកម្មភាព​បែប​នេះ គឺ​ពិតជា​គ្រោះថ្នាក់​បំផុត ។ គ្រោះ​ថ្នាក់ទីមួយ​នោះ គឺថា​យើង​ដែល​ជា​អ្នក​ដែល​ប្រើប្រាស់​នោះ​អាច​ខាតបង់​ថវិកា និង​លុយកាក់​ដែល​ខ្លួន​សន្សំ​យក​ទៅ​ទិញ​ផលិតផល​ទាំងនេះ ។ ចំណុច​ដែល​គួរ​យកចិត្តទុកដាក់​មួយទៀត​នោះ គឺ​យើង​មិនដឹង​ថា នៅ​ក្នុង​ឱសថ​ទាំងនោះ​តើ​វា​ផ្សំ​ឡើយ​ដោយសារ​ធាតុ​អ្វីខ្លះ ដែល​នោះ​ហើយ គឺជា​គ្រោះថ្នាក់​ជា​ពិសេស គឺ​នៅ​ក្នុង​ករណី​យើង​ចេះ​តែ​បន្ត​លេប ។ ម្យ៉ាង​វិញ ទៀត​ក្រុម​អ្នកលក់​ទាំងនេះ នៅ​ក្នុង​ករណី​មានរឿង គឺ​គ្រាន់តែ​បិទ​ផេ​ក​នោះ​ទៅ​បើក​ផេ​ក​ផ្សេង គឺ​នៅ​ដដែល រីឯ​យើង​ជា​អ្នក​ដែល​ប្រើប្រាស់​នេះ គឺ​បាន​ត្រឹមតែ​ខូចសុខភាព​ហើយ​អាច​ស្លា​.​ប់​ទាំង​ខ្លួន​ថែម​ទៀត​ក៏​ថា​បាន ។

សរុប​មក​វិញ​ឱសថ​ជា​អា​វុ​.​ធ​មុខ​ពីរ​សូមកុំ​ស្វែងរក​ឱសថ​ព្យាយាម​ជំងឺ​គ្រប់​ប្រភេទ​តាម​បណ្តាញ​សង្គម​ពី​ក្រុម​អ្នកលក់​ដែល​ចេះ​តែ​អួត តែ​គ្មាន​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត​ជំនាញ ។ រាល់​ការ​សម្រេចចិត្ត​ទិញ​ឱសថ​នានា​យក​ទៅ​ប្រើប្រាស់​គប្បី​ទៅ​ជួប និង​ពិគ្រោះ​យោបល់​ជាមួយនឹង​ក្រុម​វេជ្ជ​ប​ណ្ឌិ​ជំនាញ ហើយ​យក​វេជ្ជបញ្ជា​នោះ​ទៅ​ឱសថស្ថាន​ដែល​មាន​លើ​បញ្ជី​ការ មាន​ទីតាំង​ច្បាស់លាស់​ទើប​យើង​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ