ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម្ល៉េះ​! ភ្លើងស្ដុប​ហើយ បែរ​បោះពួយ​ទៅ​បុ​.​ក​រថយន្ត​២​គ្រឿង និង​វា​.​យ​សមត្ថកិច្ច​ទៀត

3 ខែ មុន
  • ភ្នំពេញ

បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​ចិន​រូប​នេះ​បើករថយន្ត​ម៉ាក LexusLX470 យ៉ាង​លឿន រួច​ជ្រុល​ទៅ​បុ​.​ក​ពីក្រោយ​រថយន្ត​តូ​យូ​តា​ព្រូស​ចំនួន​២​គ្រឿង​ទៀត ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​ចិន​រូប​នេះ​បើករថយន្ត​ម៉ាក LexusLX470 យ៉ាង​លឿន រួច​ជ្រុល​ទៅ​បុ​.​ក​ពីក្រោយ​រថយន្ត​តូ​យូ​តា​ព្រូស​ចំនួន​២​គ្រឿង​ទៀត ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ និង​ប្រើ​ហិ​.​ង្សា​វា​.​យ​ទៅ​លើ​សមត្ថកិច្ច បណ្តាល​ឲ្យ​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​ចំនួន​២​គ្រឿង ដែល​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BN-1037 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​ជា​ប្រពន្ធ​។ ចំណែក​រថយន្ត​ព្រូស​មួយ​គ្រឿង​ទៀត ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BI-3616 បើក​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ស្របគ្នា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​មធ្យម​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ទាំង​២​គ្រឿង​នោះ ក៏​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ក្រហម ពេល​នោះ​ដែរ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​470 ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2A-6787 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើ​ដំណើរ​មក​ពីក្រោយ​​ស្របគ្នា ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បង្អង់ ក៏​ជ្រុល​ទៅ​បុ​.​ក​ពីក្រោយ​រថយន្ត​តូ​យូ​តា​ព្រូស​ពេញទំហឹង រួច​រុញ​ផ្ទប់​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពីមុខ បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​។

ប្រ​ភ​ប​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ឲ្យ​ភាគី​ទាំង​សងខាង​សម្រួល​គ្នា បែរជា​បុរស​ជនជាតិ​ចិន​នោះ ប្រើ​កាយវិការ​ច្រងេង​ច្រ​ង៉ាង និង​វា​.​យ​ទៅ​លើ​សមត្ថកិច្ច​២​នាក់ បណ្តាល​ឲ្យ​រង​របួស​ផង​ដែរ​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ដាក់​កម្លាំង​មក​បន្ថែម​ទៀត ដើម្បី​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​រូប​នោះ ដែល​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ប្រើ​ហិ​.​ង្សា​ទៅ​លើ​សមត្ថកិច្ច ដើម្បី​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣ សួរនាំ​បន្ត និង​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ។

បន្ទាប់​ពី​កើតហេតុ​ខាងលើ​នេះ​ហើយ សមត្ថកិច្ច​មូលដ្ឋាន​ក៏​សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ចុះ​មក​ដល់ទី​ន្លែ​ង​កើតហេតុ ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​យក​រថយន្ត​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ភាគី​សងខាង​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ចំណែកឯ​រថយន្ត​មួយ​គ្រឿង​ទៀត ម្ចាស់​មិន​ចង់​វែង​ឆ្ងាយ ក៏​សុំ​សមត្ថកិច្ច​យក​រថយន្ត​ចេញពី​កន្លែង​កើតហេតុ ទៅ​ជួសជុល​ដោយ​ខ្លួនឯង​តែ​ម្ដង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ