ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២​នាក់​ជិះឡាន​ទំនើប រួច​ចូល​ហាង​ទះ​បុគ្គ​លិក​ស្រី​១​កំផ្លៀង និង​វា​.​យ​សន្ដិសុខ​ផ្អើល​ពេញ​ហាង

3 ខែ មុន
  • ភ្នំពេញ

ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​២​នាក់ នាំ​គ្នា​ចូល​ហាង​លក់​សម្លៀក​បំពាក់​មួយ​កន្លែង នៅ​អគារ «The BRIDGE» ហើយ​ក៏​ប្រើ​ហិ​.​ង្សា​ដាក់​បុគ្គលិក​ហាង និង​សន្តិសុខ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​២​នាក់ នាំ​គ្នា​ចូល​ហាង​លក់​សម្លៀក​បំពាក់​មួយ​កន្លែង នៅ​អគារ «The BRIDGE» ហើយ​ក៏​ប្រើ​ហិ​.​ង្សា​ដាក់​បុគ្គលិក​ហាង និង​សន្តិសុខ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ហាង​លក់​សម្លៀក​បំពាក់​មួយ​កន្លែង ក្រោម​អគារ «THE BRIDGE» ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​អគារ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ជនជាតិ​ចិន​២​នាក់​ប្រុស​ស្រី​ចុះ​ពីលើ​រថយន្ត​ទំនើប LEXUS LM 300h ពណ៌​ស មួយ​គ្រឿង មាន​ស្លាក​លេខ កម្ពុជា​B.L.7799 រួច​ដើរ​ចូល​ទៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ​»​។

សន្តិសុខ​យាម​អគារ ប្រាប់​បន្ត​ថា «​បន្ទាប់​ពី​ចូល​ទៅ​ខាងក្នុង​ហាង​ហើយ ដោយ​មិនដឹង​ច្បាស់​ថា តើ​មាន​មូលហេតុ​អ្វី​នោះ​ទេ? ស្រាប់តែ​កើត​មានរឿង​ហិ​.​ង្សា​កើតឡើង​តែ​ម្ដង​។ ដោយ​មើលឃើញ​ថា មិន​ស្រួល ពួក​គាត់​ក៏​នាំ​គ្នា​ចូល​ទៅ​ជួយ​ឃាត់ តែ​បែរជា​ត្រូវ​បុរស​ចិន​ខាងលើ វា​.​យ​បន្ថែម​ទៅ​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​នៅ​ចំណុច​កើត​ហេតុតែ​ម្ដង​»​។

បើ​តាម​ការ​បញ្ជាក់​ពី​នារី​ម្នាក់ ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្នុង​ហាង ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា «​មាន​នារី​ចិន​ម្នាក់ បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ទៅ​លើ​បុគ្គលិក​ស្រី​របស់​គាត់ ក្នុង​ពេល​ពួក​គេ​ចូល​មក​មើល​សម្លៀក​បំពាក់​នៅ​ក្នុង​ហាង ដោយ​ទះ​បុគ្គលិក​ហាង​របស់​គាត់​១​កំផ្លៀង​»​។

នារី​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្នុង​ហាង បញ្ជាក់​ប្រាប់​ទៀត​ថា «​នៅ​ក្នុង​ហាង គឺ​មាន CAMERA សុវត្ថិភាព​បង្ហាញ​គ្រប់​រូបភាព​នៃ​អំពើ​ហិ​.​ង្សា ដែល​នារី​បង្ក​វា​.​យ​ទៅ​លើ​បុគ្គលិក​របស់​គាត់​។ បន្ទាប់​ពី​បង្ក​ហិ​.​ង្សា​រួច ជន​ដៃដល់​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ក៏​ព្យាយាម​ឡើង​រថយន្ត ដើម្បី​រត់គេច​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​សន្តិសុខ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​មក​ឃាត់​ទាន់​ពេលវេលា​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ចំណែក​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ក៏​បាន​ឃាត់​រថយន្ត និង​នាំ​ខ្លួន​បុរស​នារី​ជា​ដៃដល់​ទាំង​២ ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​នាំ ព្រមទាំង​បានឱ្យ​ភាគី​រង​គ្រោះ​ចូល​មក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ