ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​ស្រា​អែ​ល​វា.យប្រហារ​ជាយក្រុង​បេ​រូត​ សម្លា.ប់​ជន​ទី២នៃ​ក្រុម​ហា​ម៉ាស់

3 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២​មក​រា នៅ​ជាយក្រុង​

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២​មក​រា នៅ​ជាយក្រុង​បេ​រូត​រដ្ឋធានី​លី​បង់ ក្រោយ​ការ​វាយប្រហារ​មួយ​របស់​កងទ័ព​អី​ុ​ស្រា​អែ​ល ប្រឆាំង​ការិយាល័យ​មួយ​កន្លែង​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។ តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​លី​បង់​ថា ជន​​ទី​២​នៃ​ការិយាល័យ​នយោបាយ​របស់​ចលនា​ហា​ម៉ាស់ លោក​សា​ឡេ​ហ៍​អាល់​អា​រូ​រី​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ​។ ការ​វាយប្រហារ​នោះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ថែម​ទៀត​ពី​ការ​រាលដាល​នៃ​ជម្លោះ​អី​ុ​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន​ទៅ​កាន់​កន្លែង​ថ្មី​ទៀត​ក្នុង​តំបន់​។

ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​លី​បង់​NNA​បាន​ផ្ដល់​តុល្យការ​ដំបូង​នៃ​ការ​វាយប្រហារ​នោះ​របស់​ដ្រូ​ន​អី​ុ​ស្រា​អែ​ល​ថា មាន​មនុស្ស​៤​នាក់​ស្លាប់​និង​ច្រើន​នាក់​ទៀត​រង​របួស ពេល​ការិយាល័យ​របស់​ហា​ម៉ាស់​រង​ការ​វាយប្រហារ​។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​គូសបញ្ជាក់​ថា ការ​វាយប្រហារ​នេះ​កើត​មាននៅ​ដា​ហី​ុ​យេ​ជាយក្រុង​ខាងត្បូង​នៃ​ក្រុង​បេ​រូត ជា​តំបន់​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​។ ចំណែក​ទូរទស្សន៍​ផ្លូវការ​របស់​ក្រុម​ហា​ម៉ាស់​បាន​បរិហារ​ការ​ធ្វើឃាត​លោក​សា​ឡេ​ហ៍​អាល់​អា​រូ​រី ដែល​រស់នៅ​និរទេស​ក្នុង​ប្រទេស​លី​បង់ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ បន្តិច​ក្រោយមក​ចំនួន​ជន​រង​គ្រោះ​ស្លាប់​បាន​ឡើង​ដល់​៦​នាក់ ដូច​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​ព័ត៌មាន​លី​បង់​មួយទៀត​។

AFP បាន​ដកស្រង់​សម្ដី​បណ្ដា​អ្នក​ទទួលខុសត្រូវ​លី​បង់​ថា ជន​លេខ​២​របស់​ហា​ម៉ាស់​ជា​សមាជិក​ស្ថាបនិក​សាខា​ប្រដាប់​អាវុធ​របស់​ហា​ម៉ាស់ នៅ​តំបន់​សី​ុ​ស​ហ្ស៊​ក​ដា​នី បាន​ស្លាប់​រួម​ជាមួយ​បណ្ដា​អង្គរក្ស​លោក ហើយ​អ្នក​ទទួលខុសត្រូវ​ដទៃ​ៗ​ទៀត​របស់​ក្រុម​ប្រដាប់​អាវុធ​ហា​ម៉ាស់​អាច​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​។

កាសែត​អង់គ្លេស​THE GUARDIAN​និយាយ​ថា ជន​លេខ​២​របស់​ហា​ម៉ាស់​នោះ​ប្រហែលជា​កំពុង​ស្ថិត​នៅ​ក្នុង​អគារ​រង​ការ​វាយប្រហារ ពេល​មាន​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​ហេ​ស​ប៊ុល​ឡា​ហ៍​។

លោក​សា​ឡេ​ហ៍​អាល់​អា​រូ​រី​ធ្លាប់​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​គំរាម​សម្លាប់ តាំងពី​មុន​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​លើ​អ៊ី​ស្រា​អែ​ល​ថ្ងៃ​ទី​៧​តុលា​។ លោក​នេ​តាន់​យ៉ា​ហ៊ូ​ក៏​ធ្លាប់​ស្នើ​ដល់​កងទ័ព​លោក​និង​ភ្នា​ក់​សម្ងាត់​អ៊ី​​ស្រា​អែ​ល តាម​ធ្វើឃាត​បណ្ដា​អ្នក​ទទួលខុសត្រូវ​ក្រុម​ហា​ម៉ាស់​ទោះជា​នៅ​ទីណា​ក្ដី​។ លោក​ក៏​ជា​កម្មវត្ថុ​នៃ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​និង​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​អី​ុ​ស្រា​អែ​ល​អស់​ពេល​ដល់​ជិត​២០​ឆ្នាំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ