ថៃនិងចិនលើកលែងកាតព្វកិច្ចទិដ្ឋាការសម្រាប់ប្រជាជនប្រទេសទាំង២
ប្រទេសថៃ-ចិន ៖ ប្រទេសថៃនិងចិនបានសម្រេចលើកលែងកាតព្វកិច្ចទិដ្ឋាការបែបអចិន្ត្រៃយ៍
ប្រទេសថៃ-ចិន ៖ ប្រទេសថៃនិងចិនបានសម្រេចលើកលែងកាតព្វកិច្ចទិដ្ឋាការបែបអចិន្ត្រៃយ៍
ប្រទេសថៃ-ចិន ៖ ប្រទេសថៃនិងចិនបានសម្រេចលើកលែងកាតព្វកិច្ចទិដ្ឋាការបែបអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១មីនាខាងមុខនះទៅ សម្រាប់ប្រជាជននៃប្រទេសទាំង២។
ព័ត៌មាននេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាវីសីុនកាលពីថ្ងៃទី២មករា។
លោកប្រកាសបែបនេះបន្ទាប់ពីរដ្ឋាភិបាលថៃទទួលស្គាល់កាយវិការរបស់ចិនហើយយល់ព្រមធ្វើដូចគ្នា។ លោកថ្លែងថាសេចក្ដីសម្រេចរបស់ចិនរួមចំណែកពង្រឹងទំនាក់ទំនងជាមួយគ្នា ហើយផ្ដល់បណ្ដាកាលានុវត្តភាពដល់អ្នកទេសចររបស់ប្រទេសទាំង២។ លោកបន្តថាក្រសួងទំនាក់ទំនងសាធារណៈនិងបណ្ដាទីភ្នាក់ងារទាក់ទិនទទួលបន្ទុកផ្សព្វផ្សាយថា ថៃត្រៀមទទួលអ្នកទេសចរចិន។
ថៃជាប្រទេសដំបូងគេដែលផ្ដល់ការលើក លែងទិដ្ឋាការដល់អ្នកទេសចរចិននិងកាហ្សាក់ស្ថានកាលពីខែកញ្ញាកន្លងទៅ បន្ទាប់មកដល់ជនជាតិឥណ្ឌានិងពលរដ្ឋកោះតៃវ៉ាន់។
ក្នុងឆ្នាំ២០២៣អ្នកទេសចរបរទេសដែលមកកាន់ប្រទេសថៃមានដល់ជាង២៨លាននាក់ដែលនាំចំណូលបានដល់៣២ពាន់លានអឺរ៉ូ។ លោកស្រីស៊ូដាវ៉ាន់វ៉ាងស៊ូផាអីុសកុសលរដ្ឋមន្ត្រីទេសចរណ៍និងកីឡាថៃថ្លែងកាលពីថ្ងៃទី២មករាថា សរុបជនបរទេស២៨,០៤២លាននាក់បានមកកាន់ថៃរវាងថ្ងៃទី១មករាមកថ្ងៃទី៣១ធ្នូឆ្នាំ២០២៣ ហើយទទួលបានចំណូលដល់ទៅ១,២ប៊ីលីយ៉ុងបាត(៣២ពាន់លានអឺរ៉ូ)សម្រាប់សេដ្ឋកិច្ច៕
ចែករំលែកព័តមាននេះ