ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

គម្រោង​វិនិយោគ​ធំ​ៗ​ចិន​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រមូល​លុយ​បាន​ច្រើន​នៅ​ឆ្នាំ ២០២៤​នេះ ផល​បន្ទាប់​ពី​ការ​បោះទុន​វិនិយោគ​ប៉ុន្មាន​ឆ្នាំ​មក​នោះ ។ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ កម្ពុជា​បាន​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស លើ​គ្រប់​វិស័យ ដោយ​ឈរ​លើ​ច្បាប់ និង​ការ​អនុ​គ្រោះជា​ច្រើន ដែល​ជា​អំណោយផល​មួយ​ដល់​ការ​មក​បណ្ដាក់ទុន​របស់​បរទេស​នៅ​កម្ពុជា…

គម្រោង​វិនិយោគ​ធំ​ៗ​ចិន​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រមូល​លុយ​បាន​ច្រើន​នៅ​ឆ្នាំ ២០២៤​នេះ ផល​បន្ទាប់​ពី​ការ​បោះទុន​វិនិយោគ​ប៉ុន្មាន​ឆ្នាំ​មក​នោះ ។ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ កម្ពុជា​បាន​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស លើ​គ្រប់​វិស័យ ដោយ​ឈរ​លើ​ច្បាប់ និង​ការ​អនុ​គ្រោះជា​ច្រើន ដែល​ជា​អំណោយផល​មួយ​ដល់​ការ​មក​បណ្ដាក់ទុន​របស់​បរទេស​នៅ​កម្ពុជា ។

ក្រៅពី​នេះ​សន្តិភាព ស្ថិរភាព​សង្គម ការ​គោរព​ច្បាប់ ជា​ផ្នែក​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន ។ គម្រោង​ធំ​ៗ​មួយ​ចំនួន​បាន​ដាក់​ឱ្យ​ដំណើរ​ជា​បន្តបន្ទាប់ នៅ​ក្នុង​នោះ​មាន​ដូច​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០២២ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាល ពី​ឆ្នាំ​២០២៣ កន្លង​មក​ថ្មី​ៗ​នេះ​ជាដើម​។

ក្រោយ​ពី​បាន​បើក​ដំណើរការ​ប្រមាណ​ជា​២​ឆ្នាំ​កន្លង​មក នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល ឆ្នាំ​២០២៤ បី​ថ្ងៃ​កន្លង​មកនេះ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ មាន​យានយន្ត​សរុប​ជាង​៨​ម៉ឺន​គ្រឿង បាន​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន តែ​មួយ​គត់​របស់​កម្ពុជា និង​ដែល​ជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​នេះ ។

តាម​ឱ្យ​ការ​ដឹង​របស់​មន្ត្រី​ក្រសួង​សាធារណៈ និង​ដឹកនាំ​ជញ្ជូន​ថា ក្នុង​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ មាន​យានយន្ត​ឆ្លងកាត់​២១,៩០០​គ្រឿង​, ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ មាន​យានយន្ត​ឆ្លងកាត់​ចំនួន​២៨,៩០០​គ្រឿង និង​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ មាន​យានយន្ត​ឆ្លងកាត់​ចំនួន​៣៣,១០០​គ្រឿង ។ តាម​ចំនួន​រថយន្ត​៨​ម៉ឺន​នេះ​ធ្វើ​ឱ្យ​វិស័យ​ឯកជន​ដែល​បាន​វិនិយោគ​បាន​ទទួលផល​ជាទី​មោ​ទ​ន​ពី​ការ​រកស៊ី​នៅ​កម្ពុជា​ផង​ដែរ ។

ជាមួយ​វត្តមាន​រថយន្ត​ចំនួន​៨​ម៉ឺន​គ្រឿង​ឆ្លងកាត់​ក្នុង​រយៈពេល​បី​ថ្ងៃនេះ គេ​អាច​គិត​ជា​មធ្យម​រថយន្ត​មួយ​ត្រូវ​បង់ថ្លៃ ក្នុង​មួយ​ជើង​ចំនួន​១២​ដុល្លារ​នោះ ឃើញ​ថា​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​អាច​ទទួល​បាន​ចំណូល​ប្រមាណ​៨៨​ម៉ឺន​ដុល្លារ ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង​១៨៧.០៥​គីឡូម៉ែត្រ ជា​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅ​កម្ពុជា​ជួយ​កាត់​បន្ថយ ពេលវេលា​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ផែ​សមុទ្រ ក្រុងព្រះសីហនុ​ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់​បន្ថយ​តម្លៃ​ភស្តុ​ភារ​កម្ម​ផង​ដែរ ។ ផ្លូវ​ល្បឿន​លឿន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ចំណាយ​ថវិកា​ជិត ២​ពាន់​លាន​ដុល្លារ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ វិនិយោគ​ក្រោម​រូបភាព​(BTO) គឺ​សាងសង់ ប្រតិបត្តិការ ហើយ​ចុង​ក្រោយ​ផ្ទេរ​មក​ជូន​រដ្ឋាភិបាល​កម្ពុជា ។ ថ្លៃ​សេវា​ឆ្លងកាត់​ផ្លូវ​នេះ​អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ទំហំ​ស៊ីឡាំង​ម៉ាស៊ីនរថយន្ត​ដែល​ជា​មធ្យម​ម្ចាស់​រថយន្ត​ត្រូវ​ចំណាយ ថវិកា​៨​សែន​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ ពោល​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជិត​២០០​គីឡូម៉ែត្រ​នេះ សម្រាប់​រថយន្ត​គ្រួសារ​ចំណាយ​ថវិកា​ជិត​១២​ដុល្លារ​ក្នុង​ការ​ធ្វើ​ដំណើរ​មួយ​ជើង ។

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ មានការ​កកស្ទះ​យ៉ាង​ខ្លាំង​នៅ​បញ្ជរ​បង់ប្រាក់ រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ ។ ការ​កកស្ទះ​នេះ អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​អ្នកដំណើរ​រក​ផ្លូវ​វាង​មក​តាម​ផ្លូវជាតិ​លេខ​៤ តាម​ច្រក​កំពង់ស្ពឺ​ខាងលិច ឬ​ខាងកើត​ក៏​បាន ។

បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ការ​កកស្ទះ បណ្តាល​មក​ពី​ពលរដ្ឋ​មិន​ទាន់​យល់​ដឹង​ច្បាស់ការ​ប្រើប្រាស់​គន្លង​ផ្លូវ​។ កម្ពុជា​ទើប​មាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ​មួយ​ខ្សែ​ប៉ុណ្ណោះ ខណៈ​ដែល​ផ្លូវ​ប្រភេទ​នេះ​ខ្សែរ​ទី​២ ភ្នំពេញ ស្វាយ​រៀង ក្រុង​បា​វិត កំពុង​សាងសង់ ចំណែក​ផ្លូវ​ខ្សែ​ទី​៣ ភ្នំពេញ ខេត្តសៀមរាប​កំពុង​សិក្សា ។

ចំណែក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ដែរ​នោះ​ក៏​ទំនងជា​នឹង​ចាប់ផ្តើម​រក​លុយ​បាន​ច្រើន​នៅ​ឆ្នាំ​២០២៤​នេះ ផង​ដែរ ពីព្រោះ​ឆ្នាំ​២០២៤​នេះ​គេ​រំពឹង​ថា​ចំនួន​ទេសចរ​បរទេស​មក​កាន់​ខេត្តសៀមរាប​នឹង​មានការ​កើនឡើង​ច្រើន​។ ព្រ​លាន​យន្តហោះ​នេះ​ទើបតែ​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០២៣ ប៉ុណ្ណោះ ។ ការ​ចូលរួម​វិនិយោគ​របស់​បរទេស មិន​ត្រឹម​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ទំនើប​ប៉ុណ្ណោះ​ទេ តែ​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា សម្រួលការ​រស់នៅ​របស់​ពលរដ្ឋ ជា​ពិសេស​បាន​ចូលរួម​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ផង​ដែរ ។

ក្រៅ​គម្រោង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ វិស័យ​ឯកជន​មក​ពី​បរទេស​បាន​កំពុង​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ជា​ច្រើន​ទៀត ដូច​ជា កសិកម្ម ទេសចរណ៍ ហើយ​ស្រប​ពេល​ដែល​កម្ពុជា​មានការ​អភិវឌ្ឍ ក្រុមហ៊ុន​ទាំងនោះ​ក៏​បាន​កំពុង​ប្រមូល​ផល​ពី​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​វិញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ