ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចេញ​មុខ​ជួយ​លោកយាយ​៨៧​ឆ្នាំ​លក់​សណ្តែកដី​ស្ងោរ ដើម្បី​ចិញ្ចឹម​ជី​វិ​.​ត​ហើយ (​វី​ដេ​អូ​)

3 ខែ មុន
  • តាកែវ

ម្តាយ​យើង ម្តាយ​គេ​! ពេល​ដែល​ឃើញ​មនុស្ស​មាន​វ័យ​ចំណាស់ ត្រូវ​រស់​ទីពឹង​ខ្លួនឯង ពិតជា​អាសូរ​ពេក​ក្រៃ ព្រោះតែ​វ័យ​របស់​គាត់​សមតែ​ទទួល​បានការ​មើលថែ និង​មានឱកាស​ទៅ​បុណ្យ​ទាន​នៅ​តាម​ទី​អារាម​។ ប៉ុន្តែ​ជី​វិ​.​តរបស់​លោកយាយ អ៊ឹម អ៊ូ​ក អាយុ​៨៧​ឆ្នាំ បែរជា​ត្រូវ

ខេត្តតាកែវ ៖ ម្តាយ​យើង ម្តាយ​គេ​! ពេល​ដែល​ឃើញ​មនុស្ស​មាន​វ័យ​ចំណាស់ ត្រូវ​រស់​ទីពឹង​ខ្លួនឯង ពិតជា​អាសូរ​ពេក​ក្រៃ ព្រោះតែ​វ័យ​របស់​គាត់​សមតែ​ទទួល​បានការ​មើលថែ និង​មានឱកាស​ទៅ​បុណ្យ​ទាន​នៅ​តាម​ទី​អារាម​។ ប៉ុន្តែ​ជី​វិ​.​តរបស់​លោកយាយ អ៊ឹម អ៊ូ​ក អាយុ​៨៧​ឆ្នាំ បែរជា​ត្រូវធ្វើ​ដំណើរ​ចេញ ពី​ខេត្តតាកែវ មក​លក់​សណ្តែកដី​ស្ងោរ នៅ​ឯ​រាជធានី​ភ្នំពេញ​នា​ព្រឹក ហើយ​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នា​ពេល​ល្ងាច​។

យ៉ាងណាមិញ ដូច​ពាក្យចាស់​តែង​ពោល​ថា «​ខ្លួន​ទីពឹង​ខ្លួន​» បើ​មិន​ជួយ​ខ្លួនឯង​មុន​ទេ គឺ​ទេវតា​មិន​ជួយ​នោះ​ទេ​។ តួយ៉ាង ការ​តស៊ូ​របស់​លោកយាយ អ៊ឹម អ៊ូ​ក ត្រូវ​បានដឹង​លឺ​ដល់​ថ្នាក់ដឹកនាំ រហូត​ទទួល​បាន​នូវ​ដំណឹង​ដ៏​រីករាយ​មួយ នោះ​គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​មុខ​ជួយ​លោកយាយ​ហើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​រាត្រី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​លោកយាយ អ៊ឹម អ៊ូ​ក ដែល​មាន​វ័យ​៨៧​ឆ្នាំ ចំនួន​៥០​ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ ក្នុង​នោះ​ផង​ដែរ សម្ដេច​តេ​ជោ ក៏​បាន​បញ្ជា​ឱ្យ​លោក សេង ទៀង មន្ត្រី​ជំនិត​សម្ដេច ទទួល​បន្ទុក​លើ​ករណី​នេះ​ផង​ដែរ​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​នៅ​ក្នុង​សំ​ណេ​រ​របស់​សម្តេច​ថា «​ខ្ញុំ​សំណូមពរ​ឱ្យ​គាត់​ឈប់​លក់​សណ្តែកដី ដែល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដោយ​ជំនួស​វិញ​នូវ​ការ​ផ្តល់​ថវិការ​របស់ខ្ញុំ​៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។ ទឹកប្រាក់​នេះ មាន​ចំនួន​ច្រើន​ជាង​ប្រាក់​ដែល​គាត់​លក់​បាន​៥​ពាន់​ទៅ​១​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​»​។

សូម​បញ្ជាក់​ថា លោកយាយ អ៊ឹម អ៊ូ​ក មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ ត្រូវធ្វើ​ដំណើរ​មក​លក់​សណ្តែកដី​ស្ងោរ នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នា​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ សម្ដេច​តេ​ជោ ក៏​បាន​បញ្ជា​ឱ្យ​លោក សេង ទៀង នាំ​យក​ថវិកា​២​លាន​រៀល ជូន​លោកយាយ អ៊ឹម អ៊ូ​ក នៅ​ស្រុក​កំណើត​នា​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ ដែល​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ផង​ដែរ​នោះ លោក យាយ អ៊ឹម អ៊ូ​ក បាន​សន្យា​ឈប់​លក់​សណ្ដែកដី​ស្ងោរ តាម​សំណូមពរ​របស់​សម្ដេច ហ៊ុន សែន​។

ជាមួយនឹង​ការ​ប្រកាស​ជួយ​ឧបត្ថម្ភ​លោកយាយ​ដែល​មាន​វ័យ​ជរា​នេះ មហាជន​បាន​សម្តែង​នូវ​សេចក្តី​ត្រេកអរ​ជំនួស​លោកយាយ ដែល​ត្រូវ​បាន​សម្តេច​តេ​ជោ​ជួយ​ដល់​ជីវភាព និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ក៏​បាន​សម្តែង​នូវ​ក្តី​ដឹងគុណ​ចំពោះ​សម្តេច​ផង​ដែរ ដែល​តែងតែ​ជួយ​ទុក្ខ​លំបាក​របស់​ប្រជា ជន​៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ