ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​បី​ថ្ងៃ​កន្លង​មកនេះ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ មាន យានយន្ត​សរុប​ជាង​៨​ម៉ឺន​គ្រឿង​បាន​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​តែ​មួយ​គត់​របស់​កម្ពុជា ដែល វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​នេះ ។ យានយន្ត​ដ៏​ច្រើន​នេះ​ក៏​ធ្វើ​អោយ​កកស្ទះ​ខ្លាំង ហើយ​ធ្វើ​អោយ​គេ​រក​លុយ​បាន​ដល់​ជិត​មួយ​លាន​ដុល្លារ​តែ​ក្នុង​រយៈពេល​បី​ថ្ងៃ​បុណ្យចូលឆ្នាំ​សកល ។…

ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​បី​ថ្ងៃ​កន្លង​មកនេះ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ មាន យានយន្ត​សរុប​ជាង​៨​ម៉ឺន​គ្រឿង​បាន​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​តែ​មួយ​គត់​របស់​កម្ពុជា ដែល វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​នេះ ។ យានយន្ត​ដ៏​ច្រើន​នេះ​ក៏​ធ្វើ​អោយ​កកស្ទះ​ខ្លាំង ហើយ​ធ្វើ​អោយ​គេ​រក​លុយ​បាន​ដល់​ជិត​មួយ​លាន​ដុល្លារ​តែ​ក្នុង​រយៈពេល​បី​ថ្ងៃ​បុណ្យចូលឆ្នាំ​សកល ។

តាម​ឱ្យ​ការ​ដឹង​របស់​មន្ត្រី​ក្រសួង​សាធារណៈ និង​ដឹកនាំ​ជញ្ជូន​ថា ក្នុង​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ មាន​យានយន្ត​ឆ្លងកាត់​២១,៩០០​គ្រឿង​, ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ មាន​យានយន្ត​ឆ្លង កាត់​ចំនួន​២៨,៩០០​គ្រឿង និង​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ មាន​យានយន្ត​ឆ្លងកាត់​ចំនួន ៣៣,១០០​គ្រឿង ។ តាម​ចំនួន​រថយន្ត​ជាង​៨​ម៉ឺន ដែល​បាន​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​នេះ គេ​អាច​គិត​ជា​មធ្យម រ​យន្ត​មួយ​ត្រូវ​បង់ថ្លៃ​ក្នុង​មួយ​ជើង​ចំនួន​១២ ដុល្លារ​នោះ​ឃើញ​ថា ផ្លូវ​វិនិយោគ​ដោយ​ក្រុមហ៊ុន​បរទេស​នេះ​អាច​ទទួល​បាន​ចំណូល​ប្រមាណ​៩៦​ម៉ឺន​ដុល្លារ ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង​១៨៧.០៥​គីឡូម៉ែត្រ ជា​ផ្លូវ​យុទ្ធសាស្ត្រ សំខាន់​បំផុត​នៅ​កម្ពុជា ជួយ​កាត់​បន្ថយ ពេលវេលា​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ផែ​សមុទ្រ ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់​បន្ថយ​តម្លៃ ភស្តុ​ភារ​កម្ម​ផង​ដែរ ។ ផ្លូវ​ល្បឿន​លឿន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ចំណាយ​ថវិកា​ជិត​២​ពាន់​លាន​ដុល្លារ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ។ ថ្លៃ​សេវា​ឆ្លងកាត់​ផ្លូវ​នេះ អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ទំហំ​ស៊ីឡាំង​ម៉ាស៊ីនរថយន្ត ដែល​ជា​មធ្យម ម្ចាស់​រថយន្ត​ត្រូវ​ចំណាយ​ថវិកា​ប​៨​សេន​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ ពោល​ក្នុង​ការ​ធ្វើ​ដំណើរ​លើ ផ្លូវ​ជិត​២០០​គីឡូម៉ែត្រ​នេះ សម្រាប់​រថយន្ត​គ្រួសារ ចំណាយ​ថវិកា​ជិត​១២​ដុល្លារ​ក្នុង ការ​ធ្វើ​ដំណើរ​មួយ​ជើង​។

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ មានការ​កកស្ទះ​យ៉ាង​ខ្លាំង​នៅ​បញ្ជរ​បង់ប្រាក់ រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ ។ ការ​កកស្ទះ​នេះ អាជ្ញាធរ​បាន​ណែនាំ​ឱ្យ អ្នកដំណើរ​រក​ផ្លូវ​វាង​មក​តាម​ផ្លូវជាតិ​លេខ​៤ តាម​ច្រក​កំពង់ស្ពឺ​ខាងលិច ឬ​ខាងកើត​ក៏​បាន​។ បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ការ​កកស្ទះ​បណ្តាល​មក​ពី​ពលរដ្ឋ​មិន​ទាន់​យល់​ដឹង​ច្បាស់ការ​ប្រើប្រាស់​គន្លង​ផ្លូវ ។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ​ថា «​ប្រ​សិន​រថយន្ត​បាន​បំពាក់​ឧបករណ៍ OBU នៅ​លើ​កញ្ចក់​ឡាន និង​បាន​បញ្ចូល​ទឹកប្រាក់​ជា​មុន​គ្រប់គ្រាន់​បងប្អូន​ចាំបាច់​ត្រូវ​ចូល ចេញ​តាម​ច្រក ETC ដែល​នៅ​ជាប់​ច្រក ANPR ។ រថយន្ត​ដែល​គ្មាន​ឧបករណ៍ OBU មិន​អាច​ចេញចូល​ច្រក ETC បាន​ឡើយ ទោះបីជា​បាន​បញ្ចូល​ទឹកប្រាក់​ជា​មុន​ក៏​ដោយ ។

ប្រសិនបើ​បាន​បញ្ចូល​ទឹកប្រាក់​រួចរាល់ និង​គ្រប់គ្រាន់​ក្នុង​ផ្លា​ក​លេខ​រថយន្ត​អាច​ចេញចូល គន្លង ដែល​មាន​សញ្ញា ANPR ។ ការ​ប្រើប្រាស់​គន្លង​នេះ មាន​លក្ខណៈ​សាមញ្ញ និង​ងាយស្រួល ដោយ​មិន​តម្រូវ​ឲ្យ​យក​កាត និង​មិន​ប្រើប្រាស់​ជា​សាច់ប្រាក់​ឡើយ ។ ប្រ​សិន​រថយន្ត​មិន​មាន ឧបករណ៍ OBU និង​មិន​មាន​ទឹកប្រាក់​ក្នុង​ផ្លា​ក​លេខ សូម​បើកបរ​ចូល​គន្លង MTC ដែល​មាន សញ្ញា ⬇️​។ ការ​ចូល​ច្រក​នេះ នឹង​តម្រូវ​ឲ្យ​យក​កាត និង​ប្រើប្រាស់​សាច់ប្រាក់​នៅ​ច្រកចេញ​» ។

កម្ពុជា​ទើប​មាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ​មួយ​ខ្សែ​ប៉ុណ្ណោះ ខណៈ​ដែល​ផ្លូវ​ប្រភេទ​នេះ​ខ្សែរ​ទី​២ ភ្នំពេញ ស្វាយ​រៀង ក្រុង​បា​វិត កំពុង​សាងសង់ ចំណែក​ផ្លូវ​ខ្សែ​ទី​៣ ភ្នំពេញ ខេត្តសៀមរាប​កំពុង​សិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ