ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ជន​សង្ស័យ​មាឌ​យក្ស​​​ពី​បទ​លួច​​ម៉ូតូ​ស៊េរីថ្មី​មួយ​គ្រឿង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​នគរ​បាល​ប៉ុសិ៍្ត​រដ្ឋ​បាល​ព្រែកប្រា ​​​ចាប់​ខ្លួន​កាលពី​វេលាម៉ោង​១២ និង​២០នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី២៥ ​ឧសភា ឆ្នាំ២០១១ ​នៅ​​ភូមិជ្រោយ​​បា​សាក់ ​សង្កាត់​ព្រែកប្រា ​ខណ្ឌ​មានជ័យ ពីបទ​​លួច​ម៉ូតូម៉ាក​ C125 ស៊េរីឆ្នាំ​២០១១មួយគ្រឿង ​ដែលម្ចាស់​​ទុក​នៅ​មុខផ្ទះ

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​នគរ​បាល​ប៉ុសិ៍្ត​រដ្ឋ​បាល​ព្រែកប្រា ​​​ចាប់​ខ្លួន​កាលពី​វេលាម៉ោង​១២ និង​២០នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី២៥ ​ឧសភា ឆ្នាំ២០១១ ​នៅ​​ភូមិជ្រោយ​​បា​សាក់ ​សង្កាត់​ព្រែកប្រា ​ខណ្ឌ​មានជ័យ ពីបទ​​លួច​ម៉ូតូម៉ាក​ C125 ស៊េរីឆ្នាំ​២០១១មួយគ្រឿង ​ដែលម្ចាស់​​ទុក​នៅ​មុខផ្ទះ ។

ជនសង្ស័យនោះ​ឈ្មោះជា ពៅ អាយុ​៣២​ឆ្នាំ មានទីលំនៅ​​​ក្នុងខេត្ត​ស្វាយរៀង​​ ។ ចំណែក​ឯម្ចាស់​ម៉ូតូ​ឈ្មោះ​លី ពៅ ភេទ​ស្រី អាយុ​៤២​ឆ្នាំ​​ ស្នាក់នៅ​​​ក្នុងភូមិ​អូរអណ្តូង ​សង្កាត់ព្រែកប្រា ។ ប៉ូលិស​​ប៉ុសិ៍្ត​ព្រែកប្រាឱ្យ​ដឹង​ថា ​ពេ​ល​​ឃើញ​ម៉ូតូ​ C125 នោះ​ត្រូវ​ម្ចាស់​ទុកនៅ​មុខ​ផ្ទះ ឈ្មោះ​ជា ពៅ បាន​ចូល​លួច​កាច់ក​បំបាក់​ រួចជិះ​​​​គេច​ខ្លួន តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ស្រែក​ឆោឡោ​ផ្អើល​ដល់សមត្ថកិច្ច ព័ទ្ធចាប់​ខ្លួន​បាន​តែម្តង ។​

នៅចំពោះ​មុខ​សមត្ថ​កិច្ច​​​ឈ្មោះជា ពៅ ​សារ​ភាព​ថា រូបគេ​ទើប​​តែមកពី​ខេត្តស្វាយរៀង ស្វែង​រក​ការងារ​ធ្វើ​នៅភ្នំពេញ​​ តែ​ដោយ​សារ​​​រក​មិន​បាន ​ក៏សម្រេច​ចិត្ត​លួច​ម៉ូតូមួយគ្រឿង​​នោះ បំណង​លក់​យកលុយ​ធ្វើ​ដើមទុន​រកស៊ី​ ។

​​សមត្ថកិច្ច​បញ្ជាក់ថា ​ឈ្មោះជា ពៅ ​ជា​មុខ​សញ្ញា​​ធ្លាប់​​លួច​ម៉ូតូជាញឹកញាប់​​នៅក្នុង​រាជធានី​ភ្នំពេញ ។ លើក​ក្រោយ​នេះ ទំរាំ​ព័ទ្ធ​ចាប់​ខ្លួនគេ​បាន គឺគេជិះម៉ូតូ​ទៅផ្តួល​ចោល​ ហើយ​រត់​ចូល​​ក្នុងបរិវេណ​​ដីឡូត៍​មួយ ។ ​នៅ​ទីនោះ​គេ​ធ្វើ​ជា​ដួស​​ទឹក​​ពាងងូត ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ ។ ​ជនជាប់ចោទត្រូវសមត្ថកិច្ច​​ឃុំ​ខ្លួន​នៅ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ដើម្បី​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅតុលា​ការ​​​ ៕