ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ​ជា.ប់​ខ្នោះ​៦​នាក់ ក្រោយ​​ប្រុស​ស្រី​១០​នាក់ ​គាស់​ឃ្លាំង​​អង្ករ ​លួ.ច​បាន​១​តោន​កន្លះ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១០​នាក់​មាន​ប្រុស មាន​ស្រី បាន​រួមគំនិត​គ្នា​ធ្វើ​សកម្មភាព​គាស់​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១០​នាក់​មាន​ប្រុស មាន​ស្រី បាន​រួមគំនិត​គ្នា​ធ្វើ​សកម្មភាព​គាស់​ឃ្លាំង​អង្ករ​មួយ​កន្លែង​លួច​យក​បាន​១​តោន​កន្លះ ហើយ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ម្ចាស់​ឃ្លាំង កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​៦​នាក់​និង​កំពុង​រត់គេច​ខ្លួន​៤​នាក់​ទៀត​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កត​ឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម្ចាស់​ឃ្លាំង​អង្ករ​ខាងលើ​ឈ្មោះ ស ដា​រ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មន្ត្រីរាជការ ​ប៉ុន្តែ​អត់​ដឹង​ថា​នៅ​ក្រសួង​ឬ​មន្ទីរ​ណា​នោះ​ទេ ។ គាត់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។​ ចំណែកឯ​ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ប្រុស​៤​នាក់​ក់​និង​ស្រី​១​នាក់ ហើយ​នគរបាល​ពុំ​ទាន់​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៤ ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ឃ្លាំង​អង្ករ​ខាងលើ ហើយ​លួច​យក​អង្ករ​បាន​តោន​កន្លះ​(១,៥០០​គីឡូក្រាម​)​រួច​គេចខ្លួន​បាត់​អស់​។ លុះដល់​វេ​លស​ព្រឹក​ថ្ងៃ​ដដែល​ម្ចាស់​ឃ្លាំង​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឲ្យ​ជួយ​ធ្វ​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នោះ​បានជា​បន្តបន្ទាប់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជនសង្ស័យ​១​ក្រុម​នេះ​មាន​គ្នា​១០​នាក់ ហើយ​ក្រោយ​ចាប់ខ្លួន​បាន​៦​នាក់ នៅ​សល់​៤​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ ហើយ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ឃ្លាំង​លួច​យក​អង្ករ​មែន ហើយ​បន្ទាប់​ពី​លួច​បាន​ពួក​ខ្លួន​បាន​ដាក់​ក្នុង​រទេះ​ស​ណ្ដោ​ង​តាម​ម៉ូតូ យក​ទៅ​លក់​តាម​ផ្ទះ​ទាំង​យប់ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ