ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១គ្រួសារ​សប្បាយរីករាយ​ក្នុងការប្រមូលផល​​ផ្លែ​ស្វាយ​​​កែវ​រមៀត ​ហើយតម្លៃវិញ​ត្រូវប៉ាន់​​

3 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​​មួយ​​គ្រួសារ​រស់នៅ​ក្នុង​ក្រុងប៉ៃលិនកំពុង​តែ​ប្រមូល​ផល​ផ្លែស្វាយ​កែវ​រមៀត ដែល​បាន​ដាំ​ជាង​៤០​ហិ​កតា ស្ថិត​នៅ​ក្បែរផ្លូវ​ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​​មួយ​​គ្រួសារ​រស់នៅ​ក្នុង​ក្រុងប៉ៃលិនកំពុង​តែ​ប្រមូល​ផល​ផ្លែស្វាយ​កែវ​រមៀត ដែល​បាន​ដាំ​ជាង​៤០​ហិ​កតា ស្ថិត​នៅ​ក្បែរផ្លូវ​ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន ដែល​ឈ្មួញ​ទិញ​ទាំង​ផ្លែស្វាយ​ខៀវខ្ចី និង​ផ្លែស្វាយ​វេច​ខ្ចប់​នៅ​ដើម បេះ​យក​ទៅ​លក់ដូរ​បន្ត​នៅ​ប្រទេស​ថៃ ​។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ តែ ម៉េ​ង​សួរ អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​​ គាត់​បាន​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​ជាង​៤០​ហិ​កតា​នៅ​លើ​ដីចម្ការ​​របស់​ខ្លួន​ក្បែរផ្លូវ ​ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ដោយ​រហូត​មក​ដល់​ពេល​​នេះ ផ្លែស្វាយ​របស់​គាត់ ត្រូវ​បាន​ឈ្មួញ​ចូល​ទៅ​ទិញ​បេះ​ដល់​ក្នុង​ចម្ការ​​តែ​ម្តង​។ គាត់​បន្ត​ទៀត​ថា ផ្លែ​ស្វាយ​ខៀវឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​១៤០០​រៀល និង​ផ្លែស្វាយ​ខៀវ​ខ្ចប់​តម្លៃ​១៨០០​រៀល​ ។

ការ​ប្រមូល​ផល​នេះ គឺ​ឈ្មួញ​គេ​ជួល​កម្មករ​ឱ្យ​ដើរ​បេះ​ដោយ​ខ្លួនឯង ក្នុង​១​ថ្ងៃ កម្មករ​ម្នាក់ ទទួល​បាន​ប្រាក់​កម្រៃ​ចំនួន​៥.០០០០​រៀល ដោយ​ខាង​គាត់​មិន​ចំណាយ​ថ្លៃ​ឈ្នួល​ឱ្យ​កម្មករ​នោះ​ទេ គឺ​ចាំតែ​ទទួលយក​ប្រាក់​កម្រៃ​ពី​ការ​លក់​ផ្លែស្វាយ​ខៀវ និង​ផ្លែស្វាយ​ខ្ចប់​ប៉ុណ្ណោះ​។

គាត់​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ប្រមូល​ផល​ផ្លែស្វាយ​កែវ​រមៀត​ខៀវ និង​ផ្លែស្វាយ​វេច​ខ្ចប់​នៅ​លើ​ដើម​រួច ការ​លក់ដូរ​ក្នុង​តម្លៃ​បែប​នេះ អាច​ឱ្យ​គាត់​ទទួលយក​បាន ពោល​គឺ​ចំណេញ​ខ្លះ​ៗ​ដែរ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ តែបើ​ទុក​ផ្លែស្វាយ​នេះ រហូត​ដល់​ខែមេសា តម្លៃ​ទីផ្សារ​អាច​នឹង​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​ម្នាក់​ៗ ប្រមូល​ផល​ផ្លែស្វាយ​នៅ​តាម​ចំការ​រៀង​ៗ​ខ្លួន ជា​ហេតុ​នាំ​ឱ្យ​ផ្លែស្វាយ​គ្មាន​អ្នកទិញ​នោះ​ទេ​។

ដូច្នេះ ហើយ​ទើប​គាត់​តែងតែ​ដាក់​អ័រម៉ូន​បញ្ជា​ដើម​ស្វាយ​របស់​ខ្លួន ឱ្យ​ផ្លែ​ខុសរដូវ ខណ​:​ដែល​ដើម​ស្វាយ​របស់​កសិករ​ដទៃ​ទៀត​មិន​ទាន់​ផ្លែ ដែល​ធ្វើ​ឱ្យ​ផ្លែស្វាយ​របស់​គាត់​អាច​ផ្កា​ផ្លែ រហូត​ដល់​ធំលក់​​បាន​ក្នុង​តម្លៃ​អាច​នឹង​សល់​ សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​ ។ ​

អត្ថបទសរសេរ ដោយ