ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ស្លា.ប់​២ របួស​៤ និង​១៧នាក់​ត្រូវ​អាជ្ញា​ធរ​សៀម​ចាប់​ឃុំ

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ តាមប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ជាង​២០​នាក់​ មាន​ប្រុស​ មាន​ស្រី​បាន​ក្រឡាប់​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​៥ និង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​២៣ ឧសភា ក្នុង​ស្រុក​ខ្លង​​ហាត​ ខេត្ត​ស្រះ​កែវ​ ​មាន​ចម្ងាយ​ពី​ព្រំ​ដែន​ប្រហែល​៨​គីឡូ​ម៉ែត្រ​ ក្នុង​នោះ​ស្លា.ប់​២​ របួស​ធ្ងន់​៤​នាក់​ ចំណែក​១៧​នាក់​ទៀត​កំពុង​​ត្រូវ​សមត្ថ​កិច្ច​សៀម​ចាប់​ឃុំ​ខ្លួន​ដោយ​

ក្រុង​ប៉ោយ​ប៉ែត​ ៖ តាមប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ជាង​២០​នាក់​ មាន​ប្រុស​ មាន​ស្រី​បាន​ក្រឡាប់​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​៥ និង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​២៣ ឧសភា ក្នុង​ស្រុក​ខ្លង​​ហាត​ ខេត្ត​ស្រះ​កែវ​ ​មាន​ចម្ងាយ​ពី​ព្រំ​ដែន​ប្រហែល​៨​គីឡូ​ម៉ែត្រ​ ក្នុង​នោះ​ស្លាប់​២​ របួស​ធ្ងន់​៤​នាក់​ ចំណែក​១៧​នាក់​ទៀត​កំពុង​​ត្រូវ​សមត្ថ​កិច្ច​សៀម​ចាប់​ឃុំ​ខ្លួន​ដោយ​សារ​តែ​ការ​​ចូល​ទៅ​មិន​ស្រប​ច្បាប់​។

​បើ​តាម​លោក​ឧត្តម​សេនីយ៍​ត្រី​ពេជ្រ វណ្ណា អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​-ថៃ​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ឧសភា ថា ពិត​ជា​មាន​ករណី​នោះ​មែន​។ យោង​តាម​របាយ​ការណ៍​ដែល​លោក​ទទួល​​បាន​គឺ​ពលករ​២​នាក់​ជា​បុរសបាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ឯ​ស្ត្រី​៤​នាក់​ផ្សេង​ទៀត​រង​របួស​កំពុង​សំរាកព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ស្រះ​កែវ​ ។ ចំណែក​១៧​នាក់​​ផ្សេង​ទៀត​ត្រូវ​សមត្ថ​កិច្ច​សៀម​​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ស្រុក​ខ្លង​ហាត​ ។

លោក​បន្ត​ថា ពលករ​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​នោះ​ត្រូវ​គេ​បញ្ជូន​ឱ្យ​សាច់​ញាតិ​នៅ​ច្រក​សំពៅ​លូន​ ខេត្ត​បាត់​ដំបង​​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៤ ឧសភា ។ សព​ទាំង​២​នាក់​នោះ​មាន​ទី​លំនៅ​ក្នុង​ខេត្ត​​តា​កែវ​។ លោក​ពេជ្រ វណ្ណា ប្រាប់​​ថា យោង​តាម​របាយ​ការណ៍​ថា ​ម្ចាស់​រថ​យន្ត​ដែល​ដឹក​ពលករ​ពី​ព្រំ​ដែន​ព្យាយាម​បើក​គេចពី​ការ​តាម​ចាប់​របស់​តម្រួត​សៀម​ ហើយ​ខណៈ​កំពុង​បើក​លឿន​ដល់​ចំណុច​ផ្លូវ​កោង​ក៏​ក្រឡាប់​រថ​យន្ត​តែ​ម្តង​។ រថ​យន្ត​​​នោះ​ម៉ាក​តូយ៉ូ​តា​វី​ហ្គោ ។ ចំពោះ​ពលករ​ដែល​កំពុង​ជាប់​ឃុំ​ទាំង​១៧​នាក់​ក្នុង​ស្រុក​ខ្លង​ហាត​​លោក​ពេជ្រ វណ្ណា ប្រាប់​ថា ពេល​នេះ​ខាង​ការិយា​ល័យ​របស់​លោក​កំពុង​ទទូច​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​វិញ ៕