ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​​ទទួលបាន​​ភ្ញៀវ​ទេសចរទាំង​​ជាតិ​និង​អន្តរជាតិ​​​​​ច្រើន​ជាងឆ្នាំមុនៗ

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​២០២៣ ចូល​ឆ្នាំ​២០២៤នេះ មាន​ភ្ញៀវ​ទេស​ចរសម្រុក​​ចេញ​ដើរ​កម្សាន្ត​តាម​បណ្តា​ខេត្ត​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​សម្រាប់​នៅ​ក្នុង​ខេត្ត​កំពតវិញ ​​នៅ​ថ្ងៃ​CountDown​ឆ្លង​ឆ្នាំ គឺ​មាន​ភ្ញៀវ​​​ជាតិ និង​អន្តរជាតិ​​មក​កម្សាន្ត​មាន​​ជិត​៤០​ម៉ឺន​នាក់​ឯណោះ…

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​២០២៣ ចូល​ឆ្នាំ​២០២៤នេះ មាន​ភ្ញៀវ​ទេស​ចរសម្រុក​​ចេញ​ដើរ​កម្សាន្ត​តាម​បណ្តា​ខេត្ត​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​សម្រាប់​នៅ​ក្នុង​ខេត្ត​កំពតវិញ ​​នៅ​ថ្ងៃ​CountDown​ឆ្លង​ឆ្នាំ គឺ​មាន​ភ្ញៀវ​​​ជាតិ និង​អន្តរជាតិ​​មក​កម្សាន្ត​មាន​​ជិត​៤០​ម៉ឺន​នាក់​ឯណោះ ។ ហើយក៏សង្កេត​ឃើញ​ថា ​ទាំង​ភ្ញៀវ​ទេសចរ ​ទាំង​អាជីវករ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​​​រីករាយ និង​ថា ​រដ្ឋបាល​ខេត្ត​រៀបចំ​បាន​ស្អាត ថ្មី​ប្លែក​រហូត ធ្វើ​ឲ្យ​ទេចរ​សប្បាយ​រីករាយ កក់​ត្តៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ។

ប្រធាន​មន្ទីរ​ទេសណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​យក ចិត្តទុកដាក់​ចង្អុលបង្ហាញ និង​​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ក្នុង​ការ​រៀបចំ​តុបតែង​កែ​លំអ​​សោភ័ណ​ភាព​ក្រុង ពិសេស​​ ការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ច្រើន​ផង​នោះ បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សាកល​នៅ​ខេត្តកំពត មាន​ភាព​អ​ធឹ​ក​អធម​គគ្រឹកគគ្រេង ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ក្រៃ​លែង ​។

​លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​៣១ ខែធ្នូ (​ថ្ងៃ​Count Down​ឆ្លង​ឆ្នាំ​) ​ខេត្តកំពត មាន​អ្នក​ទេសចរ​សរុប​ចំនួន​៣៨.៦ ៤៨៨ នាក់ ក្នុង​នោះ ​ភ្ញៀវ​ទេសចរ​កម្សាន្ត​តាម​រមណីយដ្ឋាន សហ​គម​ន៍​ទេសចរ​ណ៏​នានា​សរុប​ចំនួន​៥៦.​៤៨៨​នាក់ (​ភ្ញៀវ​អន្តរជាតិ​ចំនួន​២.៤៨៨​នាក់​) ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​កំសាន្ត​សប្បាយក្នុង​កម្មវិធី​រាប់​ថយ​ក្រោយ​(Count Down)​ក្នុង​ក្រុង មាន​ចំនួន​សរុប​៣៣.០​០០០​នាក់ (​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១៥០០​នាក់ )​ ។

ភ្ញៀវ​ទេសចរ​មក​ពី​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​សប្បាយ​រីករាយ​របស់​ខ្លួន​ថា ពួក​គាត់​សម្រេចចិត្ត​មក​លេង​ខេត្តកំពត ពិតជា​មិន​ខុស​បំណង​ទេ កំពត​មាន​កន្លែង​ដើរ​លេង​ច្រើន ហើយ​ការ​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​បាន​ស្អាត មាន​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ​បរិស្ថាន​ល្អ សេវាកម្ម​ផ្សេង​ៗ​មាន​តម្លៃ​សមរម្យ អ្នក​ដែល​ខក​ខានមិនបាន​មក​ឆ្លង​ឆ្នាំ​នៅ​ខេត្តកំពត​ពិតជា​ស្តាយក្រោយ ​។

តំណាង​អាជីវករ​លក់ដូរ និង​ម្ចាស់​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​កម្សាន្ត​តាម​ដងព្រែក​កំពង់បាយ បាន​ប្រាប់​ឱ្យ​​ដឹង​ដែរថា រយៈពេល​ពីរ​ថ្ងៃ​ (៣០ និង​៣១ ខែធ្នូ​)​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កំពត​ច្រើន​ខ្លាំង ទូក​ទេសចរណ៍​ក៏​មាន​អ្នក​មក​ជិះ​ច្រើន​ដែរ​។ អាជីវករ​រូប​នេះ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល ពិសេស​ ឯកឧត្តម​អភិបាលខេត្ត ដែល​លោក​តែងតែ​គិតគូរ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។

មក​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថា​ ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​(២០២៣ ចូល​២០២៤) បាន​ព្រឹត្តិ​ទៅ​ល្អ​ប្រសើរ មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​​នោះ​ឡើយ ហើយ​បើ​ទោះជា​មាន​អ្នក​​ទេសចរ​មក​លេង​ពេញ​ក្រុង​កំពត និង​គ្រប់​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​យ៉ាង​ណា​ក៏​ដោយ រដ្ឋបាល​ខេត្ត​នៅ​តែ​រក្សា​បាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​ការ​កក់​ស្ទះចរាចរណ៍ ធ្វើ​ឲ្យ​ភ្ញៀវ​ទេចរ​មាន​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​កក់ក្តៅ​ក្នុង​ចិត្ត​យ៉ាង​
ខ្លាំង​ ។

អត្ថបទសរសេរ ដោយ