ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​វា.យប្រហារទី​ក្រុង​រុ​ស្ស៊ី​ជាប់​ព្រំដែន​ស្លា.ប់​​ជាង២០​នាក់​ ខណៈរុស្ស៊ីសន្យា​សងសឹ.ក

11 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៣០ ​ធ្នូ​ សន្យា​តបត​វិញ ចំពោះ​ការ​វាយប្រហារ​មួយ​របស់​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៣០ ​ធ្នូ​ សន្យា​តបត​វិញ ចំពោះ​ការ​វាយប្រហារ​មួយ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​២២​នាក់ និង​របួស​យ៉ាងតិច​១១១​នាក់ នៅ​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​ជាប់​ព្រំដែន ដែល​នោះ​ជា​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម ពុំ​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​បណ្ដាជន​សី​ុ​វិល​នៅ​រុ​ស្សុ​ី តាំងពី​ចាប់ផ្ដើម​ជម្លោះ​ពី​ខែកុម្ភៈ​ឆ្នាំ​២០២២​មក​។

ការ​វាយប្រហារ​សម្លាប់​ជន​សី​ុ​វិល​ច្រើន​នោះ កើត​មាន​បន្ទាប់​ពី​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​រុ​ស្សុ​ី​នៅ​អ៊ុយ​ក្រែ​ន​ដែល​តាម​អាជ្ញាធរ​ថា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤០​នាក់​មក​។ អភិបាល​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដលោក​វី​យ៉ា​ត​ឆេ​ស្លា​វ​ក្លា​ដ​កូវ​គូសបញ្ជាក់​នា​យប់​ថ្ងៃ​ទី​៣០​ធ្នូ​ថា មនុស្ស​២២​នាក់​ក្នុង​នោះ​មាន​កុមារ​៣​នាក់​ស្លាប់​ក្នុង​ទីក្រុង​នោះ ហើយ​មនុស្ស​យ៉ាងតិច​១១១​នាក់​ទៀត​រង​របួស​។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​បណ្ដា​រថយន្ត​ត្រូវ​ភ្លើង​ឆេះ អគារ​ទាំងឡាយ​ត្រូវ​បែក​កញ្ចក់ ព្រមទាំង​ពពក​ផ្សែង​ខ្មៅ​ហុយ​ទៅ​លើ​អាកាស​។

អ៊ុយ​ក្រែ​ន​តែង​វាយប្រហារ​ញឹកញាប់​ដែរ​នៅ​រុ​ស្សុ​ី ពិសេស​លើ​បណ្ដា​តំបន់​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ខ្លួន ប៉ុន្តែ​ចំនួន​ជន​រង​គ្រោះ​មាន​មិនសូវ​ច្រើន​ប៉ុន្មាន​ឡើយ​។ ទោះបី​ក្រុង​គៀវ​មិន​ទាន់​ចេញ​ប្រតិកម្ម ចំពោះ​ការ​ចោទប្រកាន់​នេះ​ក្ដី តែ​ក្រសួង​ការពារ​ប្រទេស​រុ​ស្សុ​ី​អះអាង​រួច​ហើយ​ថា ការ​វាយប្រហារ​នេះ​ពិត​ណាស់​នឹង​មានការ​តបត​វិញ​។ ក្រសួង​នេះ​បន្ត​ថា​កងទ័ព​រុ​ស្សុ​ី​អាច​ស្ទាក់​កម្ទេច​មី​សី​ុ​ល​២​គ្រាប់​និង​គ្រាប់​រ៉ុក្កែត​ភាគច្រើន​ដែល​បាញ់​មក​លើ​ទីក្រុង​នោះ​។ បែប​នេះ​អាច​បញ្ចៀស​បណ្ដា​ផលវិបាក​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ទោះបី​យ៉ាងណា​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​និង​បណ្ដា​បំណែក​បាន​ធ្លាក់​លើ​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​។

អភិបាល​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​សម្ដែង​ការ​សោកស្ដាយ​ថា យើង​ជួប​ប្រទះ​ផលវិបាក​អាក្រក់​នានា ដោយសារ​ការ​វាយប្រហារ​នោះ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​ពុំ​ធ្លាប់​ធ្ងន់ធ្ងរ​យ៉ាងនេះ​ឡើយ​ចាប់តាំងពី​២​ឆ្នាំ​មកនេះ​។

ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ក្រុង​មូ​ស្គូ​នា​ថ្ងៃ​ទី​៣០​ធ្នូ​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ដោយ​ចំហ ហើយ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដើម្បី​វាយប្រហារ​លើ​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​។ ឯកអគ្គរដ្ឋទូត​រុ​ស្សុ​ី​ប្រចាំ​អ​.​ស​.​ប លោក​វ៉ា​សី​ុ​លី​ណេ​បេន​ហ្សុ​ី​យ៉ា ចោទប្រកាន់​ក្រុង​គៀវ​ថា វាយប្រហារ​សំដៅលើ​ក្លឹ​ប​កីឡា​និង​លើ​សាកលវិទ្យាល័យ​មួយ​។

ចំណែក​អ៊ុយ​ក្រែ​ន​វិញ​កាលពី​ថ្ងៃ​ទី​៣០​ធ្នូ​នៅ​បន្ត​ធ្វើ​តុល្យការ​ពី​ចំនួន​ជន​រង​គ្រោះ ដោយសារ​ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​លើ​ទីក្រុង​ជា​ច្រើន​ក្នុង​ទូ​ទាំង​ប្រទេស​រួម​ទាំង​រដ្ឋធានី​គៀវ​ផង​។ ប្រធានាធិបតី​ប្រទេស​នេះ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី កាលពី​ថ្ងៃ​ទី​៣០​ធ្នូ លើក​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៤០​នាក់​និង​១០០​នាក់​ទៀត​រង​របួស​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ