ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសទ្រព្យសម្បត្តិរបស់​នាយក​រដ្ឋមន្ត្រី​ថៃ​

3 ខែ មុន

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ កាលពី​ថ្ងៃ​ទី​២៨​ ធ្នូ​ លាតត្រដាង​ពី​ទ្រព្យ

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ កាលពី​ថ្ងៃ​ទី​២៨​ ធ្នូ​ លាតត្រដាង​ពី​ទ្រព្យសម្បត្តិ​អ្នក​ទទួលខុសត្រូវ​នយោបាយ​ថៃ​១៣​រូប​។

នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​សេដ្ឋា​ថា​វី​សី​ុ​ន​និង​ភរិយា​ប្រកាស​ទ្រព្យសម្បត្តិ​ថា​មាន​ចំនួន​១,០២​ពាន់​លាន​បាត​(២៦,៨៥​លាន​អឹ​រ៉ូ​)​។ ទ្រព្យសម្បត្តិ​របស់​លោក​សេដ្ឋា​ផ្ទាល់​មាន​ដល់​ជាង​៦៥៩​លាត​បាត​។ ទឹកប្រាក់​នេះ​មាន​ប្រាក់សុទ្ធ​១​លាន​បាត និង​ប្រាក់​ក្នុង​គណនី​ធនាគារ​ចំនួន​៤៧​មាន​ទឹកប្រាក់​សរុប​៦៨,៩​លាន​បាត​។ ម្យ៉ាងវិញទៀត​លោក​មាន​ប្រាក់​វិនិយោគ ក្នុង​អចលនៈទ្រព្យ​នៅ​តំបន់​KHLONG TAEI-PHRA KHANON ក្នុង​តម្លៃ​១៥៨,៤​លាន​បាត​។

លោក​ក៏​មានផ្ទះ​នានា​និង​បណ្ដា​រចនាសម្ព័ន្ធ​មាន​តម្លៃ​១៥៦​លាន​បាត​។ មានផ្ទះ​កម្ពស់​៣​ជាន់​មួយ​នៅ​KHLONG TAEI ក្រុង​បាងកក​មាន​តម្លៃ​ជាង​១៨​លាន​បាត​និង​អចលនទ្រព្យ​មួយទៀត​មាន​តម្លៃ​៥០​លាន​បាត​។ លោក​ក៏​មានទ្រព្យ​សម្បត្តិ​ឯទៀត​ៗ ក្នុង​ទឹកប្រាក់​ជាង​១៣៥​លាន​បាត ក្នុង​នោះ​មាន​នាឡិកា​ថ្លៃ​ៗ​ចំនួន​៣៨​ក្នុង​តម្លៃ​ជាង​១២១,៩​លាន​បាត​។ លោក​មាន​ប្រាក់​ទុក​ចាយវាយ​ធម្មតា​៩,៧៣ លាន​បាត​។

ចំណែក​ភរិយា​លោក​វិញ​លោកស្រី​បាក់​ពិ​ឡៃ​ថា​វី​សី​ុ​ន មានទ្រព្យ​សម្បត្តិ​ជាង​៣៦១ លាន​បាត ក្នុង​នោះ​មាន​ប្រាក់​វិនិយោគ រថ យន្ត​ទំនើប​ៗ​និង​ភាគហ៊ុន ក្នុង​ទឹកប្រាក់​សរុប ២៥៦​លាន​បាត​។ គ្រាន់តែ​កាបូប​លោកស្រី​៤៨ មាន​តម្លៃ​សរុប​ដល់​ទៅ​៣៧​លាន​បាត​។ លោកស្រី​មាន​មាស​ពេជ្រ​កែវកង​ក្នុង​តម្លៃ​ជាង​១៣១​លាន​បាត​។

ក្នុង​ចំណោម​រដ្ឋមន្ត្រី​របស់​លោក​សេដ្ឋា មាន​តែ​រដ្ឋមន្ត្រី​ឧត្ដម​សិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ​និង​កែប្រែ​ថ្មី​ទេ ដែល​មានទ្រព្យ​សម្បត្តិ​លើស​លោក​។ រដ្ឋមន្ត្រី​រូប​នោះ​លោក​ស៊ូ​ប៉ា​ម៉ាស់​អី​ុ​ស្រា​រ៉ា​បាក់​ឌី​រួម​ទាំង​ភរិយា មានទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​១,៥៣១​ពាន់​លាន​បាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ