ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​លក់​គ្រា.ប់​ផ្លោ.ង​ បន្ទាន់​ថែម​ទៀត​ដល់​អ៊ី​ស្រា​អែ​ល

3 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​ ធ្នូ​ កន្លងទៅនេះ​ថា

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​ ធ្នូ​ កន្លងទៅនេះ​ថា បាន​អនុម័ត​ជា​បន្ទាន់​ដោយ​មិនបាច់​ឆ្លងកាត់​សភា លើ​ការ​លក់​ឲ្យ​អ៊ី​ស្រា​អែ​ល​គ្រាប់កាំភ្លើង​ធំ ដែល​មាន​ទឹកប្រាក់​១៤៧,៥​លាន​ដុល្លារ​។

ការ​លក់​នោះ​មាន​ជា​ពិសេស​គ្រាប់កាំភ្លើង​ធំ​ទំហំ​១៥៥​មី​ល្លី​ម៉ែត្រ​និង​សម្ភារ​យោធា​ផ្សេង​ៗ ដែល​យក​ចេញពី​ស្តុក​របស់​កងទ័ព​អា​មេ​រិ​ក​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ទីភ្នាក់ងារ​សហព័ន្ធ​ទទួល​បន្ទុក​ពិសេស​ការ​លក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​ក្រៅ​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អាន​តូ​នី​ប្លី​ន​កេ​ន លើក​ឡើង​ពី​ភាព​ចាំបាច់​បន្ទាន់ នៃ​ការ​លក់​គ្រាប់កាំភ្លើង​ធំ​នេះ​ដល់​អី​ុ​ស្រា​អែ​ល​។ កាលពី​ថ្ងៃ​ទី​៩​ ធ្នូ​ ក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​ផ្ដល់​ភ្លើង​ខៀវ​ដែរ​ដល់​ការ​លក់​ឲ្យ​អ៊ី​​ស្រា​អែ​ល​គ្រាប់​ផ្លោង​រថក្រោះដល់​ជិត​១៤.០០០​គ្រាប់ ដើម្បី​ប្រើ​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ហា​ម៉ាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ