ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ចំពេល​​ស្ងាត់​​មនុស្ស​​ត្រូវ​ចោរប្លន់​​យក​ម៉ូតូ​ទៅ​​បាត់

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​អំពើ​​ប្លន់​យកម៉ូតូ​មួយ គ្រឿង​ធុន​ C125 ពណ៌​ខ្មៅ ស៊េរី២០១០ បាន​កើត​ឡើង​កាលពីវេលាម៉ោង​៤ និង​៣០នាទី​​រសៀលថ្ងៃទី​២៤ ឧសភា នៅចំណុច​ផ្លូវបំបែក​ភូមិ​ត្រពាំង​រុន ឃុំ​​ដំណាក់​រាំង ស្រុកឧដុង្គ ដោយ​ក្រុម​ជន​ល្មើស​​យក​ម៉ូតូ​ទៅ​បាត់​ដោយពុំ​​មាន​កម្លាំង​​អន្តរាគមន៍ណាមួយ​ជួយ​បាន​ឡើយ

ខេត្តកំពង់ស្ពឺ ៖ ​អំពើ​​ប្លន់​យកម៉ូតូ​មួយ គ្រឿង​ធុន​ C125 ពណ៌​ខ្មៅ ស៊េរី២០១០ បាន​កើត​ឡើង​កាលពីវេលាម៉ោង​៤ និង​៣០នាទី​​រសៀលថ្ងៃទី​២៤ ឧសភា នៅចំណុច​ផ្លូវបំបែក​ភូមិ​ត្រពាំង​រុន ឃុំ​​ដំណាក់​រាំង ស្រុកឧដុង្គ ដោយ​ក្រុម​ជន​ល្មើស​​យក​ម៉ូតូ​ទៅ​បាត់​ដោយពុំ​​មាន​កម្លាំង​​អន្តរាគមន៍ណាមួយ​ជួយ​បាន​ឡើយ ។

​អធិការ​រងនគរបាលស្រុកឧដុង្គ​ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ​ លោកអនុសេនីយ៍​ឯកពីង ពៅ ​បានឱ្យ​ដឹង​ថា តាម​ការ​ផ្តល់ព័ត៌​មាន​​ពីជនរង​គ្រោះ​​ គឺជនសង្ស័យ​មានគ្នា៣​នាក់ ​ស្ថិតក្នុង​សម្លៀកបំពាក់​ស៊ីវិល​ ប្រដាប់​ដោយអាវុធ​ខ្លីមួយ​ដើម​ពុំស្គាល់​​ម៉ាក ជិះ​ម៉ូតូ​ហុងដា​ C125 ពណ៌ខ្មៅ ​ស៊េរី​ឆ្នាំ ​២០០៨ ចំណែកជនរងគ្រោះ​ជិះ​ម៉ូតូ​ហុង​ដា​C125 ពណ៌ខ្មៅ ​ស៊េរី​២០១០ មានគ្នាពីរនាក់ ។

​ពេលមក​ដល់​​ចំណុច​ខាង​លើ ​ជន​សង្ស័យ​បាន​បញ្ឈប់​ម៉ូតូ​រាំងពី​មុខ​ជនរងគ្រោះ​ហើយ​ដកកាំភ្លើង​ខ្លីភ្ជង់​ឱ្យចុះ​ពីលើ​ម៉ូតូ​ រួច​ក៏យក​ម៉ូតូជនរងគ្រោះ​ជិះ​ព្រម​ទាំងគំរាម​កុំឱ្យស្រែក និង​កុំឱ្យ​ប្តឹង​សមត្ថកិច្ច​ បើ​ពុំនោះ​ទេ និង​បាញ់​សម្លាប់ភ្លាម ។ ម៉ូតូ​មួយគ្រឿងដែល​ចោរប្លន់នេះ ​ជា​របស់​ឈ្មោះសោម សុខឃៀង ភេទប្រុស ​អាយុ​២៤​ឆ្នាំ មានទីលំនៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ និង​អ្នកជិះពីក្រោយ​ឈ្មោះយ៉ែម រី អាយុ​២៤ឆ្នាំ ដែរ ។ ​ពេលចោរ យកទៅបាត់ ទើបពួកគេ​នាំគ្នា​មកប្តឹង​សមត្ថ​កិច្ច៕