ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហា​ម៉ាស់​ទៅ​ពិភាក្សា​ពី​បទ​ឈប់​បា.ញ់​គ្នា​នៅ​អេ​ហ្ស៊ី​ប

3 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​ និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២៩ ​ធ្នូ​ បាន​ទម្លាក់​គ្រាប់បែក​លើ​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​ និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២៩ ​ធ្នូ​ បាន​ទម្លាក់​គ្រាប់បែក​លើ​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា ខណៈ​គណៈប្រតិភូ​មួយ​របស់​ក្រុម​ហា​ម៉ាស់ បាន​ទៅ​កាន់​អេ​ហ្ស៊ី​ប​ដើម្បី​ពិភាក្សា​ពី​គម្រោង​បទ​ឈប់​បាញ់​គ្នា​មួយ ដែល​ក៏​គ្រោង​ផង​ដែរ​ដោះ​លែង​បណ្ដា​ចំណាប់ខ្មាំង ដែល​ស្ថិត​ក្នុង​ដៃ​របស់​ចលនា​អ៊ិ​ស្លា​ម​នេះ​នៅឡើយ​។

កាលពី​យប់​ថ្ងៃ​ទី​២៨​មក​២៩​ធ្នូ កងទ័ព​អី​ុ​ស្រា​អែ​ល​បាន​បង្កើន​ការ​វាយប្រហារ​នៅ​ជ្រោយ​ហ្គា​ហ្សា ពិសេស​លើ​ទីក្រុង​រ៉ា​ហ្វា​ហ៍​ដែល​នៅ​ទីនោះ​ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​លើកគ្នា មក​កាន់​គំនរ​បាក់បែក​តាម​រក​បណ្ដា​អ្នក​ដែល​អាច​នៅ​រស់រាន​មាន​ជិ​វិត​។ តាម​សាក្សី​ទាំងឡាយ​ថា ការ​ទម្លាក់​គ្រាប់បែក​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​និង​របួស​។

គណៈប្រតិភូ​របស់​ក្រុម​ហា​ម៉ាស់​បាន​មក​ដល់​អេ​ហ្សុ​ី​ប​នា​ថ្ងៃ​ទី​២៩​ធ្នូ ដើម្បី​ពិភាក្សា​ផែនការ​មាន​៣​ដំណាក់កាល​មួយ​របស់​អេ​ហ្សុ​ី​ប ដែល​គ្រោង​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ដែល​អាច​បន្ត​ជា​ថ្មី ការ​ដោះ​លែង​ចំណាប់ខ្មាំង​និង​ពួក​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​និង​ចុង​ក្រោយ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ដែល​បញ្ចប់​ការ​ប្រទូស្ត​រ៉ាយ​គ្នា​។

អី​ុ​ស្រា​អែ​ល​ទីបំផុត​បាន​ផ្ដល់​ការ​ព្រមព្រៀង​បើក​ច្រក​មនុស្សធម៌​រវាង​កោះ​សី​ុ​ប​និង​ហ្គា​ហ្សា​។ នោះ​នឹង​ជា​ច្រកចូល​ថ្មី​នៃ​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ហ្គា​ហ្សា​។ អី​ុ​ស្រា​អែ​ល​បាន​យល់ព្រម​ជា​គោលការណ៍​ឲ្យ​កោះ​សី​ុ​ប​បើក​ច្រក​សមុទ្រ​មួយ សម្រាប់​បញ្ជូន​ជំនួយ​មនុស្សធម៌​មក​កាន់​ហ្គា​ហ្សា​តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​។

សង្គ្រាម​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ពី​ថ្ងៃ​ទី​៧​តុលា​មក បើ​តាម​ក្រសួងសុខាភិបាល​ក្រុម​ហា​ម៉ាស់​ថា បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​កើន​ដល់​ជាង​២១.៣២០​នាក់​ហើយ​ភាគច្រើន​ជា​ជន​សី​ុ​វិល​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៥៥.៦០៣​នាក់​ទៀត​រង​របួស​។ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ជន​ប៉ា​ឡេ​ស្ទី​ន​ដល់​២១០​នាក់ ក្នុង​នោះ​មាន​មនុស្ស​ទាំងមូល​ក្នុង​គ្រួ​សារបាន​ត្រូវ​ស្លាប់ ដោយសារ​ការ​វាយប្រហារ​របស់​អី​ុ​ស្រា​អែ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ